ច្បាប់ផ្សេងៗព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមចែកអំណោយនិងជួយជួសជុលផ្ទះជូនពលរដ្ឋ១០៧គ្រួសារ នៅដីការ៉េពីរ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមចែកអំណោយនិងជួយជួសជុលផ្ទះជូនពលរដ្ឋ១០៧គ្រួសារ នៅដីការ៉េពីរ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ១៣ រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

 

ខេត្តបន្ទាយមានជ័យ៖

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមចែកអំណោយ និងជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋ និង អតីតយុទ្ធជន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បាក់រលំ ប៉ើងដំបូល ខូចខាតអស់ជាង១០៧គ្រួសារ នៅមជ្ឈមណ្ឌអតីតយុទ្ធជនដីការ៉េពីរ ភូមិតាជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ពិធីចែកអំណោយនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លី សារី អភិបាលរងខេត្ត ប្រធានក្រុមការងារកាកបាទក្រហម ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៩ មន្ត្រីរាជការមកពី មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។

អំណោយត្រូវចែកជូនពលរដ្ឋថ្ងៃនេះរួមមាន:ក្នុងមួយគ្រួសារ ទទួលបានអង្ករ១ការ៉ុង ស្មើ២៥ គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី៣ដប ចែលាងដៃពីរដប ឃីត ១កញ្ចប់ (មានមុង១ ភួយ១ ក្រម៉ា១ អាវយឺត២) ចំពោះថវិកាត្រូវបានផ្ដល់ជូនដោយអភិបាលខេត្ត យោងតាមការពិនិត្យជាក់ស្ដែងតាមខ្នងផ្ទះដែលរងការខូចខាតធ្ងន់និងស្រាល៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button