ព័ត៌មានជាតិ

ប្រភពពី UN បានអោយដឹងថាប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស រងគ្រោះដោយសារព្យុះស៉ីក្លូន ត្រូវការជំនួយ ៣៧៥លានដុល្លារ !!!!!

ប្រភពពី UN បានអោយដឹងថាប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស រងគ្រោះដោយសារព្យុះស៉ីក្លូន ត្រូវការជំនួយ ៣៧៥លានដុល្លារ !!!!!

ដោយះ លោក ភៀង សុភា
ប្រភពពី ទីភ្ញាក់ងារ AFP
ថ្ងៃ ពុធ ៥កើត ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣

(យូអិន)៖

អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនត្រូវការថវិកាចំនួន ៣៧៥លានដុល្លារដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀត ដល់មនុស្សរាប់លាននាក់ រងផលប៉ះពាល់ដោយព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា UN កំពុងអំពាវនាវរកថវិកាបន្ថែមចំនួន ១២២លានដុល្លារ និងសម្រាប់មូលនិធិដែលមានស្រាប់ចំនួន ២១១លានដុល្លារ ដើម្បីឆ្លើយតបពី ព្យុះស៊ីក្លូននេះ ខណៈដែលថវិកាចំនួន ៤២លានដុល្លារផ្សេងទៀត គឺត្រូវការសម្រាប់ប្រទេសបង់ក្លាដែស។

 

មន្រ្តីសម្របសម្រួលរបស់ UN ​ប្រចាំ​នៅ​​មីយ៉ាន់ម៉ា លោក រ៉ាម៉ាណាថាន់ បាឡាគ្រីស្នាន (Ramanathan Balakrishnan) បានគូសបញ្ជាក់ថា «ឥឡូវនេះយើងប្រញាប់ ផ្តល់ឲ្យប្រជាជននូវទីជំរកប្រកបដោយសុវត្ថិភាព នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដែលបណ្តាលមកពីទឹកកខ្វក់។ ម្ចាស់ជំនួយចាំបាច់ត្រូវធ្វើការបន្ថែម ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនេះ»។
គួរបញ្ជាក់ថា តំបន់ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសជិតខាងបង់ក្លាដែស ដែលមានជនជាតិរ៉ូហ៉ីងយ៉ារស់នៅ បានទទួលរងនូវការវាយប្រហារ ដោយព្យុះស៊ីក្លូន Mocha កាលពីថ្ងៃទី១៤ ខែឧសភា ដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការអំពាវនាវនេះធ្វើឡើងនៅពេលដែល អង្គការមនុស្សធម៌ ព្យាយាមចូលទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពួកគេរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលយោធា៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button