ច្បាប់ផ្សេងៗព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះព្យាបាលប្រជាពលរដ្ឋនៅតំបន់ប្រវត្តិសាស្រ្តកោះថ្ម !!!!

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះព្យាបាលប្រជាពលរដ្ឋនៅតំបន់ប្រវត្តិសាស្រ្តកោះថ្ម !!!!

ដោយះ លោក លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ១១កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ ៖

 

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ចុះព្យាបាលប្រជាពលរដ្ឋ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបាគង យុវជន ស ស យ ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ឯកឧត្តម ជាមច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឱ្យក្រុមការងារគ្រូពេទ្យចុះពិនិត្យព្យាបាលជូនដល់ប្រជាពលរដ្ឋដោយគិតថ្លៃ នៅក្នុងស្រុកមេមត់ នៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកមេមត់សរុបចំនួន២៦១១ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៩ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button