ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន មកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!
Wed,25 August 2021 (Time 01:08 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ ពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១


ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន
មកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១
ព័ត៌មានជាតិ



(រាជធានីភ្នំពេញ)៖


ក្រោយមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់នៅក្នុងនៅក្នុងសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជនជាច្រើនបានចូលរួមចំណែកជាសម្ភារៈថវិកាជាមួយនឹងរាជរដ្ឋាភិបាលនិងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាក់ស្ដែង ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន មកព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។

លោក Matthew Sandvig គណៈគ្រប់គ្រងក្រុមហ៊ុនបានថ្លែងថាយើងមានសេចក្តីត្រេកអរជាខ្លាំងក្នុងការឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដែលជាសម្ភារៈបរិក្ខារការពារខ្លួនសំខាន់និងចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងពេលដែលប្រទេសមួយនេះកំពុងជួបនឹងការរីករាលដាលនៃករណីឆ្លងថ្មីនៃជំងឺដែលមានកម្រិតធ្ងន់ធ្ងរ និងមានករណីស្លាប់ច្រើនជាងមុន។លោកបានបន្ថែមថាឈុតការពារវេជ្ជសាស្ត្រ(PPE)ទាំងនេះនឹងជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្លីនិកវេជ្ជសាស្ត្រនៅទូទាំងប្រទេសក្នុងការលើកកម្ពស់សុវត្ថិភាពក្រុមគ្រូពេទ្យជួបមុខនៅក្នុងការបំពេញកាតព្វកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្ហាញការកោតសរសើរដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដល់ប្រទេសកម្ពុជាខណៈដែលប្រទេសកម្ពុជាកំពុងមានតម្រូវការចាំបាច់បំផុតក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងថា"យើងនិងសប្បាយរីករាយចំពោះការឧបត្ថម្ភប្រកបទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនដល់ប្រទេសយើងខណៈដែលយើងកំពុងតែបន្តប្រយុទ្ធនឹងវីរុសកូវីដ-១៩"។ យើងសូមថ្លែងអំណរគុណដល់អ្នកស្រី ឈឹម កុលាប នាយិកាអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនសេដ្យឃែភីថលសម្រាប់ការសម្របសម្រួលឲ្យមានការផ្ដល់អំណោយនេះ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន Oak Sourcing&Logistic,LLC និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕


ដោយ​ ៖​ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4703 នាក់
ម្សិលមិញ :
6697 នាក់
សប្តាហ៍នេះ :
57047 នាក់
ខែនេះ :
283463 នាក់
3 ខែនេះ :
1132127 នាក់
សរុប :
11146820 នាក់