ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោក​ ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រ ស្រទាប់យុវវ័យ បានប្ដឹងលោកឧត្ដមសេនីយ៍ទោ​ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីរឿងអយុត្តិធម៌ សម្រាប់រូបលោក !!!!!
Sat,21 August 2021 (Time 05:40 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ សៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២១


លោក​ ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រ ស្រទាប់យុវវ័យ បានប្ដឹងលោកឧត្ដមសេនីយ៍ទោ​ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីរឿងអយុត្តិធម៌ សម្រាប់រូបលោក !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២១
ព័ត៌មានជាតិ


ខេត្តឧត្ដរមានជ័យ​ ៖


យោងតាមគេហទំព័រ យុវវ័យ បានសរសេរនៅថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២១នេះលោក​ ប៉ែន នួន ចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ បានដាក់ពាក្យប្ដឹងលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ មកក្រសួងមហាផ្ទៃ ព្រោះតែលោកទទួលបានរឿងអយុត្តិធម៌​ ដែលមិននឹកស្មានដល់។

បើយោងតាម ពាក្យបណ្ដឹងទាំងស្រុង របស់លោក​ ប៉ែន នួន បានសរសេថា​ ៖​ ខ្ញុំបាទ ប៉ែន នួន ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០២ កុម្ភៈ ១៩៧៧ សញ្ជាតិខ្មែរ ចាងហ្វាងការផ្សាយ គេហទំព័រស្រទាប់យុវវ័យ​ សូមគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់​ !!!

កម្មវត្ថុ​ ៖ សុំប្ដឹងឈ្មោះ​ ហួត សុធី ឋានន្ដរសក្ដិ ឧត្ដមសេនីយ៍ទោ មានតួនាទីស្នងការនគរបាលខេត្ដឧត្ដរមានជ័យ​ ពាក់ព័ន្ធនិងករណីបង្វែសំណុំរឿងពាក្យបណ្ដឹងរបស់ខ្ញុំបាទពីដើមបណ្ដឹង ទៅជាចុងចោទ ពីជនរងគ្រោះទៅជាជនជាប់ចោទ ដាក់បង្វែសំនុំរឿងចូលទៅតុលាការ អោយចាត់វិធានមកលើរូបខ្ញុំ ពាក់ព័ន្ធករណី ក្រុមទុច្ចរិតមួយក្រុមសរសេរអត្ថបទ ជេប្រមាថប្រមុខថ្នាក់ដឹកនាំ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន កាលពីថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២១កន្លងទៅ ដោយដាក់ឈ្មោះខ្ញុំបាទ​ ប៉ែន នួន ពីខាងក្រោមអត្ថបទ​ ដោយមិនមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកនោះទេ តែមានឈ្មោះលោក ផ្កាយពីរ​ អ៊ុក​ គឹមលី មានតួនាទីនាយយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ បានបង្ហោះចែកចាយតាមបណ្ដាញសង្គម​ WhatsApp អោយទៅលោក​ ហោ​ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង ហើយប្រាប់ទៅលោក​ ហោ​ ជិនវីរៈយុទ្ធ ថាបានមកពីលោក ផ្កាយ​ពីរ​ ទេស សំអាត មានតួនាទី នាយករងទីចាត់ការបញ្ជូនសារនៅអគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងឈ្មោះ​ ឱម សារឿន អ្នកកាសែតកោះសន្តិភាព។ សូមបញ្ជាក់ថា​ បុគ្គលដែលចែកចាយអត្ថបទទាំងបីនាក់ខាងលើ សុទ្ធសឹងជាបុគ្គលដែលមានជម្លោះជាមួយនិងខ្ញុំ។

គួររម្លឹកផងដែរថា​ នៅថ្ងៃកើតហេតុ​ លោក​ ហោ​ ជិនវីរៈយុទ្ធ​ អភិបាលស្រុកអន្លង់វែង បានសួរខ្ញុំថា​ តើ​ នួន ពិតជាអ្នកសរសេរ​ តើមែនទេ? ពេលនោះទើបខ្ញុំដឹងថា​ មានគេលាបពណ៌​ ដើម្បីអោយច្បាប់ចាត់វិធានការមកលើរូបខ្ញុំបាទ។​ ខ្ញុំក៏បានផ្សាយព័ត៌មានបដិសេធ និងដាក់ពាក្យប្ដឹងចូលសាលាស្រុកមួយច្បាប់ ទៅក្រសួងមហាផ្ទៃមួយច្បាប់​ នៅថ្ងៃទី១​ ខែមិនា​ ឆ្នាំ២០២១ និងដាក់ពាក្យប្ដឹងស្នើសុំជួយស្រាវជ្រាវទៅស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យមួយច្បាប់ផងដែរ។ លុះមកដល់ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២១ ខាងសាលាដំបូងខេត្តឧត្ដរមានជ័យ​ បានចេញដីការកោះអោយខ្ញុំបាទ ចូលបំភ្លឺ ដោយក្រឡាបញ្ជីលោក​ ប៉េង​ ម៉េងគង់ ព្រះរាអាជ្ញារងអមសាលាដំបូងខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា​ ខ្ញុំជាដើមបណ្ដឹង​ ត្រូវជាជនជាប់ចោទ ព្រោះស្នងការបានរកឃើញថា​ ខ្ញុំជាអ្នកប្រព្រឹត្ដពិតប្រាកដមែន​ ដោយមានឈ្មោះ​ រ័ត្ន​ ផល្លា ជាអ្នកការសែតតាព្រហ្មម្នាក់ បានមកបំភ្លឺថា​ ខ្លួនបានដកអត្ថបទមួយនេះ​ ចេញពីអាខោនហ្វេសបុកស្រទាប់យុវវ័យ។​

សូមបញ្ជាក់ផងដែថា​ ឈ្មោះ​ រ័ត្ន ផល្លា​ គ្មានការទំនាក់ទំនងជាមួយនិងខ្ញុំឡើយ​ មិនស្គាល់លេខទូរស័ព្ទ ហ្វេសបុក​ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ អាចបញ្ជាក់បានថា​ ជាបុគ្គលស៊ីឈ្នួលធ្វើសាក្សី​ ដើម្បីផ្ដល់សាក់ខីកម្មក្លែងក្លាយ​ ពីព្រោះនៅថ្ងៃកើតហេតុ​ គ្មានអាខោនហ្វេសបុកស្រទាប់យុវវ័យ​ បង្ហោះនៅក្នុងបណ្ដាញសង្គមនោះទេ បើមានបង្ហោះមែននោះ ខាងប្រតិកម្មរហ័ស និងប្រឆាំងព័ត៌មានក្លែងក្លាយ​ គេចាប់យកព័ត៌មាននេះបានហើយ​ ដោយមិនបាច់ខ្ញុំដើរប្ដឹងទេ អោយលោក​ ហួត​ សុធី​ ស្នងការខេត្ត​ បង្វែសំនុំរឿងអាក្រក់ទៅជាល្អ​ សទៅជាខ្មៅ ចូលទៅតុលាការចាត់ការមកលើខ្ញុំទេ​ គឺត្រូវសមត្ថកិច្ចថ្នាក់លើ​ មកចាប់ខ្ញុំដល់ផ្ទះភ្លាមៗបាត់ទៅហើយ។

ហេតុដូចបានជម្រាបជូនខាងលើ សូមសម្ដេចក្រឡាហោម​ ស​ ខេង ជួយផ្ដល់យុត្តិធម៌ជូនខ្ញុំបាទផងទាន។​

លោកឧត្ដមសេនីយ៍ទោ ហួត សុធី​ ស្នងការខេត្ត​ បានអោយដឹងថា​ ចាំលោកពិនិត្យមើលសំណុំរឿងសិន​ វាមិនអីទេ។ ខ្ញុំបាទ ប៉ែន នួន ក៏សំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងនគរបាលខេត្តឧត្ដរមានជ័យ ព្រមទាំងស្នងការរងទទួលផែនសន្តិសុខផ្ទៃក្នុង​ ឲ្យមន្រ្ដីកាន់សំណុំរឿង​ ទៅធ្វើសម្បថនៅវត្ដតាកម្ម​ ខេត្តសៀមរាប អោយងាប់តៃហោងទាំងអស់គ្នា ដើម្បីបញ្ជាក់អំពីភាពស្អាតស្អំទាំងអស់គ្នា បើខ្ញុំប្រព្រឹត្ត​ ខ្ញុំទទួល​ បើអស់លោកមិនស្អាតស្អំ​ ឃុបឃិតគ្នា​ ទទួលសំណូកសូកប៉ាន់​ បង្វែសំណុំរឿង​ ហើយមកធ្វើបាបខ្ញុំ​ អោយងាប់​ និងតៃហោងចុះ ៕​


ដោយ​ ៖​ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4679 នាក់
ម្សិលមិញ :
6697 នាក់
សប្តាហ៍នេះ :
57023 នាក់
ខែនេះ :
283439 នាក់
3 ខែនេះ :
1132103 នាក់
សរុប :
11146796 នាក់