ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស(Khmer Beverages) និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!!
Fri,09 July 2021 (Time 10:45 AM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ សុក្រ ១៥រោច ខែ ប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ខែ កក្កដា ឆ្នាំ ២០២១


ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស(Khmer Beverages) និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សុក្រ ១៥រោច ខែ ប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ខែ កក្កដា ឆ្នាំ ២០២១
ព័ត៌មានជាតិ


(រាជធានីភ្នំពេញ)៖



ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស(Khmer Beverages) និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ការឧបត្ថម្ភនេះរួមមាន÷ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសឧបត្ថម្ភទឹកសុទ្ធចំនួន៣០០០កេស សមាគមស្បែកជើងកម្ពុជា ឧបត្ថម្ភអាវPPE Level ៣ ចំនួន ២,០០០ អាវ PPE Level២ ចំនួន២,០០០ ម៉ាសចំនួន ២៥,០០០ ម៉ាស់ ប្រជាពលរដ្ឋខ្មែរនៅខេត្ត Britisth Columbia ប្រទេសកាណាដានិងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណៈបក្សប្រជាជនកម្ពុជាប្រចាំខេត្ត Britist Columbia និងខេត្ត Alertaនៃប្រទេសកាណាដាឧបត្ថម្ភ អាល់កុល១៥០០លីត្រ ជែលលាងដៃចំណុះ៦០ មម ចំនួន៦០០ដប ជែលលាងដៃចំណុះ២៩មម ចំនួន៤០០ដប ឱថស Tylenol ចំនួន ៧០ប្រអប់ និង៣១ដប ឱថស Aspirin ចំនួន៣៣ប្រអប់ ឱថស Advil ចំនួន៥១ប្រអប់ លោក វណ្ណឌី សុវិទូរ្យ៍ និងភរិយាឧបត្ថម្ភថវិកា១០០ដុល្លា ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក (V.C.A.T Professional Consultant Co., Ltd)" ឧបត្ថម្ភថវិកា២០០ដុល្លា លោក ឧកញ៉ា អ៊ឹង ប៊ុនហូវ និង លោកជំទាវឧបត្ថម្ភទឹកសុទ្ធចំនួន២០០០កេស Mr. Zhang Jian, Chairman of RECTITUDE SAFETY EQUIPMENT CO.,LTD Genose C19 Machine ចំនួន១គ្រឿង លោកវេជ្ជបណ្ឌិត សែម រតនា (នាយកគ្លីនិក DR Professional) ១០០០០០០រៀល លោក អ៊ី សុខវេងឧបត្ថម្ភថវិកា១០០ដុល្លា ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ឧបត្ថម្ភអាវភ្លៀងចំនួន ១,០០០ អាវ និងក្រុមកង់ចម្រុះស្ម័គ្រចិត្តឧបត្ថម្ភថវិកា១៥០ដុល្លា។

ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩  ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/to

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1387 នាក់
ម្សិលមិញ :
7299 នាក់
សប្តាហ៍នេះ :
50432 នាក់
ខែនេះ :
448262 នាក់
3 ខែនេះ :
1534589 នាក់
សរុប :
10563352 នាក់