ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញពីជនល្មើស ប្រើប្រាស់គណនីដាក់រូបលោក ក្នុងបំណងទុច្ចរិតណាមួយ និងអោយសូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ !!!!!
Sat,03 July 2021 (Time 01:33 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ សៅរ៍ ៩រោច ខែ ប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២១


ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញពីជនល្មើស ប្រើប្រាស់គណនីដាក់រូបលោក ក្នុងបំណងទុច្ចរិតណាមួយ និងអោយសូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ៩រោច ខែ ប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣
ខែ កក្កដា ឆ្នាំ ២០២១
ព័ត៌មានជាតិ



រាជធានីភ្នំពេញ៖



ឯកឧត្តម ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ជនល្មើស ប្រើប្រាស់គណនីដាក់រូបលោក ក្នុងបំណងទុច្ចរិតណាមួយ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ! ។

ឯកឧត្តម ហ៊ុនម៉ានី បានថ្លែងថា, ខ្ញុំសូមគោរពជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា គណនី ដូចដែលមានឈ្មោះ និងរូបខាងក្រោមនេះ មិនមែនជាគណនីរបស់ខ្ញុំឡើយ។ ក្នុងន័យនេះ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងករណី ដែលជនល្មើស ប្រើប្រាស់គណនីនេះក្នុងបំណងទុច្ចរិតណាមួយ។ សូមអរគុណ។សូមបញ្ជាក់ថា, ឯកឧត្តម ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងមានទស្សនៈល្អៗបង្ហោះ facebook ផ្លូវការរបស់គាត់ ជាមួយផ្នត់គំនិតបញ្ញវ័ន្ត ជាតិនិយម គិតផលប្រយោជន៍ជាតិជាធំ ។ ក្នុងនោះឯកឧត្តមតែងតែលើកនូវគំនិតល្អៗក្នុងនាមថ្នាក់ដឹកនាំ ប្រកបដោយគតិបណ្ឌិត , ដូចជាពាក្យពេចន៍ខ្លះៗថា ,

ពាក្យថា«សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព យើងងាយនឹងប្រឈមជាមួយការបាត់បង់អ្វីៗទាំងអស់។ បើគ្មាន«សន្តិភាព» កុំថាឡើយសិទ្ធិសេរីភាពផ្សេងៗ សូម្បីអាយុជីវិតក៏ស្ថិតក្នុងភាពគំរាមកំហែងដែរ។ សន្តិភាព គឺមានសារៈសំខាន់ណាស់នៃសង្គមជាតិមួយ ជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ មានសន្តិភាពទើបកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ អាចដំណើរការទៅមុខបានដោយរលូន ប្រជាជនក៏អាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ដោយគ្មានការភ័យខ្លាច និងសុខុដុម
រមនា។ 

មេរៀនប្រវត្តិសាស្រ្តធ្លាប់បានបង្ហាញរួចមកហើយ នៅពេលដែលសុខសន្តិភាពត្រូវបានបាត់បង់ នៅពេលដែលឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងត្រូវបានបែកបាក់ នៅពេលទស្សនជាតិរួមត្រូវបានញំញី ដែលបណ្តាលឱ្យមជ្ឍដ្ឋានខាងក្រៅឆ្លៀតឱកាស ញុះញង់ រុញស្ថានការណ៍ឱ្យកាន់តែធ្ងន់ធ្ងរ រហូតធ្វើឱ្យមានការបែងចែកកម្លាំងក្នុងប្រទេស ដែលអាចបណ្តាលឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្គ្រាមផ្ទៃក្នុងបានក្នុងមួយប៉ព្រិចភ្នែក។ដូច្នេះ «កត្តាសុខសន្តិភាព ជាកត្តាដាច់ខាត និងមិនអាចចរចា ដោះដូរ ឬតថ្លៃបាននោះទេ ទោះក្នុងតម្លៃណាក៏ដោយ»៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1483 នាក់
ម្សិលមិញ :
7299 នាក់
សប្តាហ៍នេះ :
50528 នាក់
ខែនេះ :
448358 នាក់
3 ខែនេះ :
1534685 នាក់
សរុប :
10563448 នាក់