ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
បែកធ្លាយ ករណី ទីតាំងបនល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធ Online មួយកន្លែង នៅក្នុងខណ្ឌ័ឬស្សីកែវ មហាជនស្នើសុំដល់លោកអភិបាលរាជធានីភ្នំពេញ ក៍ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការណ៍ ចំពោះព័ត៌មានខាងលើនេះ !!!!!
Tue,27 July 2021 (Time 12:45 PM)
ដោយ ៖ លោក ភៀង សុភា ចេញផ្សាយថ្ងៃ អង្គារ ២រោច ខែ ទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ ព័ត៌មានសន្តិសុខសង្គម


បែកធ្លាយ ករណី ទីតាំងបនល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធ Online មួយកន្លែង នៅក្នុងខណ្ឌ័ឬស្សីកែវ មហាជនស្នើសុំដល់លោកអភិបាលរាជធានីភ្នំពេញ ក៍ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការណ៍ ចំពោះព័ត៌មានខាងលើនេះ !!!!!

លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ២រោច ខែ ទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១
ព័ត៌មានសន្តិសុខសង្គម


រាជធានីភ្នំពេញ:


រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឆ្នើម ហើយពេលនេះ សម្ដេចតេជោ កំពុងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ របស់សម្ដេច ក្នុងករណី ជម្ងឺកូវីដ១៩ ដែលកំពុងវាយលុក នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ដោយសម្ដេចបានយកចិត្តទុកដាក់និងអំពាវនាវ អោយប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ចូលរួមទប់ស្កាត់ និងចូលរួមអនុវត្តន៍ នូវវិធានការ របស់ក្រសួងសុខាភិបាល ហើយត្រូវប្រកាន់អោយបានជាប់ជួន នូវ ពាក្យស្លោក ៣កុំ ៣ការពារ ។

ផ្ទុយទៅវិញ បនល្បែងជល់មាន់មួយកន្លែងឋិតនៅក្នុងភូមិសាស្ត្រ ខណ្ឌ័ឬស្សីកែវ បែរជាបើកលេងយ៉ាងរំភើយ បង្កើតអោយមានការជួបជុំ មនុស្សច្រើន និងស្រែកឡូឡា បង្កសម្លេង ធ្វើអោយប៉ះពាល់ដល់ ប្រជាពលរដ្ឋរស់នៅជិតខាង កន្លែងបនល្បែងនោះដោយគ្មាន ការខ្លាច ញញើត នូវបទបញ្ជា និងសេចក្តីណែនាំ របស់ សម្ដេចតេជោ ហ៊ុនសែនបន្តិចណាសោះ។ ប្រជាពលរដ្ឋបានសម្ដែងនូវការនឿយឆ្ងល់ ថាបនល្បែងបើកប៉ុនណាប៉ុនណី ហេតុអ្វី បានជាអាជ្ញាធរមូលដ្ឋាន រហូតដល់រាជធានីភ្នំពេញ មិនមានចំណាត់ការអ្វីសោះ ព្រោះករណីនេះ វាជាហានិភ័យខ្លាំងណាស់ ក្នុងករណីរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ឬមួយម្ចាស់បនល្បែងនោះមានខ្នងបង្អែកធំហើយមើលទៅ ទើបព្រំមានសមត្ថកិច្ចណាហ៊ានប៉ះពាល់កន្លែងបនល្បែងនេះ។

សូមបញ្ជាក់ថាទីតាំង បនល្បែងខាងលើនេះ ឋិតនៅផ្ទះលេខ៣២២ ផ្លូវលេខ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមសំណូម ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរបនល្បែងនេះ សូមសំណូមពរដល់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ រត្ន័ ស៊្រាង
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក ជា ពិសី អភិបាលខណ្ឌ័ ឬស្សីកែវ មេត្តាមានវិធានការ លើលើបនល្បែងខាងលើនេះ ផងទាន ។


ចំពោះករណីនៃព័ត៌មានបែកធ្លាយនេះ អង្គភាពយើងខ្ញុំ មិនទាន់អាចទាក់ទង សយំការបំភ្លឺពី ម្ចាស់បនល្បែងខាងលើនោះបានទេពីព្រោះ ទូរស័ព្ទតេចូលតែ មិនមានអ្នកលើកទូរស័ព្ទ ចំណែកខាងសមត្ថកិច្ចវិញ គឺដូចគ្នាទៅនឹងម្ចាស់បនល្បែងដែលតេចូលមិនមិនការលើកទូរស័ព្ទ អង្គភាពយើងខ្ញុំ រងចាំទទួលការបកស្រាយ ពីម្ចាស់បនល្បែង រាល់ម៉ោងធ្វើការ សូមបញ្ជាក់ថា ព័ត៌មាននេះ
នូវមានវីដេអូឃ្លីប ថែមទៀត ក៍ប៉ុន្តែ អង្គភាពយើងខ្ញុំ នឹងបញ្ចេញនៅ ភាគបន្ត ប្រសិនបើម្ចាស់បនល្បែងខាងលើ មិនមានការឆ្លើយបំភ្លឺ ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4958 នាក់
ម្សិលមិញ :
6697 នាក់
សប្តាហ៍នេះ :
57302 នាក់
ខែនេះ :
283718 នាក់
3 ខែនេះ :
1132382 នាក់
សរុប :
11147075 នាក់