ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម មាស ចន្ទ័សិដ្ឋ ព្រះរាជអាជ្ញាអមសាលា៩ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយ ចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើង នៅចំណុចរង្វង់មូលផ្លូវ៥៨ !!!!!
Sun,09 May 2021 (Time 01:29 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១


ឯកឧត្តម មាស ចន្ទ័សិដ្ឋ ព្រះរាជអាជ្ញាអមសាលា៩ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយ ចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើង នៅចំណុចរង្វង់មូលផ្លូវ៥៨ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវថ្ងៃទី ០៩
ខែ ឧសភា ឆ្នាំ ២០២១
ព័ត៌មានជាតិ


ខេត្តបន្ទាយមានជ័យ:

នៅព្រឹកថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែ
ឧសភា ឆ្នាំ ២០២១ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ បានអញ្ចើញចុះសួរសុខទុក្ខ កងកម្លាំងចម្រុះឈរជើងនៅចំណុចរង្វង់មូលផ្លូវជាតើលេខ៥៨ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយបាននាំយកនូវ ថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅគោលដៅរង្វង់មូល ៥៨ ។


នៅក្នុងកម្មវិធីនោះ មានវត្តមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ, លោក
ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ,លោកឧត្តមសេនីយ៍
ត្រី ទុន រ៉ាឌី ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ, និងមន្ត្រី កងកម្លាំង ជាច្រើនអ្នកទៀត ។
នៅក្នុងកម្មវិធីនោះផងដែល ឯកឧត្តម ង៉ោម៉េងជ្រួន រួមអភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង
ខេត្តបន្ទាយមានជ័យ និង គណះប្រតិភូ ដែលបាននាំយកនូវអំណោយដ៏ថ្លៃថ្លាយកមក ឧបត្ថម្ភដល់
កងកម្លាំងដែលឈរជើង នៅរង្វង់មូលផ្លូវជាតិលេខ៥៨ ឯកឧត្តមបន្ថែមទៀតថា រយះកាលកន្លងមក ឯកឧត្តម ព្រះរាជអាជ្ញា តែងតែចូលរួម កិច្ចការមនុស្សធម៌ ជាច្រើន ជាមួយអាជ្ញាធរខេត្ត
ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ផងដែរ ។


អំណោយគ្រឿងឧបភោគ បរិភោគ រួមមាន៖

-ទឹកត្រី ៣០ យួរ,ទឹកស៊ីអ៉ីវ ៣០ យួរ,ត្រីងៀត ១០ Kg,សាច់ក្រក ១០ Kg,ផ្អក ៥ Kg,ត្រីខកំប៉ុង ១០ យួរ,ទឹកបរិសុទ្ធ ២០យួរ,ម៉ាស ២ កេសធំស្នើនឹង៥០០០ម៉ាស,ថវិកា ៥ លានរៀន។ សូមបញ្ជាក់ថា: ក្នុងមួយអង្គភាពទទួលបាន ថវិកាចំនួន ១ លានរៀល និងនៅសល់ ១ លានរៀលទៀត ប្រគល់ជូនលោកមេបញ្ជាការស្រាល ទុកដោះស្រាយជូនដល់កងកម្លាំង។

ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងគ្រប់ប្រភេទ ដែលបាន ខិតខំ អនុវត្តន៍ ការងារ បានយ៉ាងល្អប្រសើរ ទោះបីជា មានភ្លៀងខ្យល់ រងា ក្តៅ យ៉ាងណាក៏
ដោយ ក៏បងប្អូនកងកម្លាំងយើង ស៊ូទ្រាំ អត់ធ្មត់ សម្រេចការងារ បានយ៉ាងជោគជ័យ ដើម្បីការពារ
សុខសន្តិភាព ជូនប្រជាពលរដ្ឋយើង ពិតមានមោទនភាព ណាស់ ដែលកងកម្លាំងរបស់យើងមាន
ឆន្ទះ បំរើប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេស អនុវត្តន៍ តាមបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ
ប្រទេសដ៏ឆ្នើម ។ ជាចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានជូនពរដល់ប្រតិភូសាលាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ង៉ោម៉េងជ្រួន រួមនិង កងកម្លាំងចម្រុះ ទាំងអស់សូម
ជួបតែ សុខភាពល្អបរិបូរណ៍ និងសូមជួបតែ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី
ឃ្លៀងឃ្លាតឡើយ៕





ដោយ: មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2350 នាក់
ម្សិលមិញ :
55263 នាក់
សប្តាហ៍នេះ :
152278 នាក់
ខែនេះ :
671367 នាក់
3 ខែនេះ :
1501285 នាក់
សរុប :
9942953 នាក់