ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
មហាជនសូមសរសើរ.! លោក ប៊ិន តន ស្ដេចបនល្បែងប្រចាំខេត្តរតនគីរី មានបារមីខ្លាំងមែន សូត្រគាថា បំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តទាំងមូល មើលលេងឃើញ វង់ល្បែងលោក ប៊ិន តន ហើយ.!!!
Sun,30 May 2021 (Time 12:03 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ អាទិត្យ៤រោច ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ ឧសភាឆ្នាំ ២០២១


មហាជនសូមសរសើរ.! លោក ប៊ិន តន ស្ដេចបនល្បែងប្រចាំខេត្តរតនគីរី មានបារមីខ្លាំងមែន សូត្រគាថា បំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តទាំងមូល មើលលេងឃើញ វង់ល្បែងលោក ប៊ិន តន ហើយ.!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ៤រោច ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ ឧសភាឆ្នាំ ២០២១
ព័ត៌មានជាតិ



ខេត្តរតនគីរី៖


មហាជនគ្រប់មជ្ឈដ្ឋានសូមសរសើរ លោក ប៊ិន តន ដែលល្បីឈ្មោះបោះសម្លេងយូឆ្នាំមកហើយ (ជាស្ដេចបនល្បែងប្រចាំខេត្តរតនគីរី) ព្រោះលោក ប៊ិន តន នេះ មានបារមីខ្លាំងណាស់ សូត្រគាថា $.$.$.តែមួយផែត បំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តទាំងមូល មើលលេងឃើញ វង់ល្បែងលោក ប៊ិន តន ហើយ នារដូវកាល ជំងឺកូវីដ-១៩ រាតត្បាត នៅកម្ពុជា យ៉ាងធ្ងន់ធ្ងរ។

ប្រភពពីមហាជន នៅខេត្តរតនគិរី បានលើកឡើងថា៖ ក្នុងគ្រាប្រទេសកម្ពុជា យើងកំពុងមានការរីករាលដាលនៃជំងឺខូវី-១៩ ធ្ងន់ធ្ងរ នៅក្នុងសហគមន៍ ២០ កុម្ភៈ បែជាលោក ប៊ិន តន ស្តាច់ល្បែង រូបនេះ នៅតែបើកវង់ល្បែងខ្លួន អោយក្រុមអ្នកញៀនលេងល្បែងទាំងនោះ ចូលទៅប្រមូលផ្តុំក្បាលគ្នាលេងភ្នាល់ដាក់ប្រាក់ ស្រែកហូរកញ្ជ្រៀវទ្រហឹងអឺងកងយ៉ាងរំភើយ ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបឡើយ និង មិនខ្លាចឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នោះទេ។ មហាជនគ្រប់មជ្ឈដ្ឋានបន្តអោយដឹងថា៖ គ្រាដែរបនល្បែងកំប៉េកកំប៉ុក អង្កកំប៉ុង គ្មានខ្សែខ្នងបង្អែកជាច្រើនកន្លែងនៅក្នុងខេត្តរតនគិរី វិញ មិនហ៊ានបើកដំណើរការនោះទេ? តែប្រសិនបើ ហ៊ានតែបើកភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការចុះបង្ក្រាបភ្លាមៗជាក់ជាមិនខាន។

ដោយឡែក ប្រភពពីសមត្ថកិច្ចតូចតាច ដែលស្អប់ខ្ពើម ល្បែង និងមិនពេញចិត្ត ទង្វើថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី ថា៖ មិនគួរអោយកើតមានបមល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនឡើយ។ ព្រោះស្រុកទេសរបស់យើង កំពុងស្ថិតក្នុងហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះ សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងមូល និងបានចែងនូវទិសស្លោក សូមរក្សាការពារ (៣កុំ.៣ការពារ) ត្រូវតែអនុវត្តអោយបានខ្ចប់ខ្ជួន កុំទៅណាដែលមានមនុស្សច្រើន រក្សាគំលាតបុគ្គល និងរក្សាគំលាតសង្គម ស្តាប់តាមការណែរបស់ក្រសួងសុខាភិបាល។

មហាជន សូមសំណូមពរ ទៅដល់ ឯកឧត្តម ថង សាវុន អភិបានខេត្តរតនគីរី មេត្តាចុះពិនិត្យ និងបង្ក្រាប ទីតាំងបនល្បែង របស់ ឈ្មោះ តន ដែលមានដូចជា៖ បញ្ជុលមាន់ ,អាប៉ោង,យូគី ។ល។ ដែលមានទីតាំងនៅលើភ្នំយោល ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នេះផងទាន៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4775 នាក់
ម្សិលមិញ :
6697 នាក់
សប្តាហ៍នេះ :
57119 នាក់
ខែនេះ :
283535 នាក់
3 ខែនេះ :
1132199 នាក់
សរុប :
11146892 នាក់