ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោក អ៊ឹង ជាវឆាយ ដែលអ្នកស្រុកខេត្តឧត្តរមានជ័យ ផ្ដល់រហស្សនាមអោយឈ្មោះថាជាមេឈ្មួញឈើដ៏ល្បីប្រចាំភូមិភាគឧត្តរ ហ៊ានប្តឹងអ្នកសារព័ត៌មានទៅតុលាការ ជុំវិញការចុះផ្សាយរឿងជំនួញឈើ ដោយទារសំណងជំងឺចិត្តដប់លានរៀល.!!!
Fri,28 May 2021 (Time 08:07 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ សុក្រ២រោច ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភាឆ្នាំ ២០២១


លោក អ៊ឹង ជាវឆាយ ដែលអ្នកស្រុកខេត្តឧត្តរមានជ័យ ផ្ដល់រហស្សនាមអោយឈ្មោះថាជាមេឈ្មួញឈើដ៏ល្បីប្រចាំភូមិភាគឧត្តរ ហ៊ានប្តឹងអ្នកសារព័ត៌មានទៅតុលាការ ជុំវិញការចុះផ្សាយរឿងជំនួញឈើ ដោយទារសំណងជំងឺចិត្តដប់លានរៀល.!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សុក្រ២រោច ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភាឆ្នាំ ២០២១
ព័ត៌មានជាតិ


ខេត្តឧត្ដរមានជ័យ៖


នៅរសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១ លោក ខៀវ សុផានុរស្សចាងហ្វាងការផ្សាយ(គេហទំព័រ ម្លប់សន្តិភាព) ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ កោះអញ្ជើញចូលមកបំភ្លឺតាមបណ្តឹងថៅកែឈើដុះស្លែឈ្មោះ អឹុង ជាវឆាយ ដោយទាសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន១០,០០០,០០០៛(ដប់លានរៀល)ពីបទបរិហាកេរ្តិ៍ជាសាធារណ: ។


មូលហេតុដែលឈ្មួញឈើដ៏ល្បីប្រចាំភូមិភាគឧត្តររូបនេះ ប្តឹងអ្នកកាសែតខាងលើ ពីព្រោះអ្នកកាសែតរូបនោះ ហ៊ានចុះផ្សាយអំពីសកម្មភាពដឹកជញ្ជូនឈើរបស់គេ ដែលប្រព្រឹត្តកន្លងទៅកាលពីថ្ងៃទី២៧ ខែមិនាឆ្នាំ២០២១ ដោយដឹកចេញពីខេត្តមណ្ឌលគីរីឆ្លងកាត់ខេតស្ទឹងត្រែង-ព្រះវិហារ-ឧត្តរមានជ័យ និងឆ្ពោះទៅខេត្តបាត់ដំបង ដោយប្រើប្រាស់រថយន្តយីឌុបខ្នាតយក្សជាច្រើនគ្រឿងក្នុងការដឹកជញ្ជូន ។

គួរំលឹកថា៖ ក្រុមឈ្មួញខាងលើ តែងតែដឹកជញ្ជូនឈើជាបន្តរបន្ទាប់ ហើយក៏ត្រូវបានធ្លាប់សមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នាពេលកន្លងទៅ និងបានរឹបអូសយករថយន្ត១គ្រឿងប្រភេទត្រេនតូ(ហៅវ៉េអង)ពាក់ស្លាកលេខ(កំពង់ចាម 3A:7250) និងឃាត់ខ្លួនមនុស្សចំនួនមនុស្ស៣នាក់ ក្នុងនោះមានម្នាក់ឈ្មោះអួង ប៊ូណាំ ត្រូវជាក្មួយប្រុសបង្កើតរបស់ឈ្មោះអ៉ឹង ជាវឆាយ និង ចាត់តាមនិតិវិធីច្បាប់ផងដែរ។

ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យបានអោយដឹងថា៖ករណីឈ្មួញឈើប្តឹងអ្នកកាសែតទៅកាន់ប្រព័ន្ធតុលាការនោះ គឺ ជាការបំបាក់ស្មារតី និងគំរាមដល់អ្នកសារព័ត៌មានផ្សេងៗទៀត កុំអោយចេះតែហ៊ានចុះផ្សាយពាក់ព័ន្ធ និង ជំនួញឈើរបស់គេ។ ដោយពួកគាត់ចាំមើលថាតើ លោកខៀវ សុផានុរស្ស ចាងហ្វាង(គេហទំព័រ ម្លប់សន្តិភាព)មានវាសនាយ៉ាងណា?ក្រោយពីជាប់បណ្តឹងថៅកែឈើវ័យក្មេងដ៏មានឥទ្ធិពលខាងលើនោះ។

បើទោះបីជាយ៉ាងនេះក្តី លោក ខៀវ សុផានុរស្ស បានថ្លែងថា៖ លោកនៅតែមានជំនឿយ៉ាងមុតមាំចំពោះប្រព័ន្ធយុត្តិធម្ម និងមានក្តីសង្ឃឹមថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ និងលើកលែងការចោទលោក(ខៀវ សុផានុរស្ស) ដោយយករបបសារសារព័ត៌មានជាគោលហើយបើកការសើុបអង្កេតឡើងវិញ ទាក់ទិននិងវិនាសកម្មព្រៃឈើ ដែលឈ្មួញខាងលើបានប្រព្រឹត្តកន្លងទៅ។

ដោយឡែកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ខៀវ សុផានុរស្ស ចាងហ្វាង (គេហទំព័រ ម្លប់សន្តិភាព) បានអោយដឹងតាមប្រព័ន្ធ WhatsrApp ថា៖ ក្នុងករណីដែលលោក ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ គឺជារឿងពិតប្រាកដ ដែលមេឈ្មួញឈ្មោះ អ៊ឹង ជាវឆាយ យករថយន្តដឹកឈើ ដែរមានស្លាកលេខ (កំពង់ចាម 3A:7250)ដ៏ដែល នេះបើតាមការអះអាងរបស់លោក។ចំណែករឿងនេះ ពិត ឬ មិនពិត? ក្រុមសារព័ត៌មានសង្ឃឹមលើ ឯកឧត្តម ព្រះរាជអជ្ញាអមសាលាដំបូង ខេត្តឧត្តរមានជ័យ និងបើកការស៊ើបអង្កេត យ៉ាងល្អិតល្អន់ ជាទីបំផុត ដើម្បីស្វែងរក
យុត្តិធម៌ ជូនដល់ លោក ខៀវ សុផានុរស្ស ជាក់ជាមិនខានឡើយ ។ ចំពោះការចោទ ប្រកាន់នេះ
ខាងអង្គភាពយើង មិនទាន់បានសុំការបកស្រាយ បំភ្លឺ ពីលោក អ៊ឹង ជាវឆាយ បានទេ ចំពោះករណី
នេះ អង្គភាពយើងខ្ញុំ រងចាំ ធ្វើការរងចាំ បកស្រាយបំភ្លឺ ពឺលោក អ៊ឹង ជាវឆាយ រាល់ម៉ោង ធ្វើការ
ហើយករណីនេះ អង្គភាពភាពយើងខ្ញុំ ក៏កំពុងទំនាក់ទំនង ទៅកាន់ អ្នកនាំពាក្យ អយ្យការ អម
សាលាដំបូង ខេត្តឧត្តរមានជ័យ បន្តទៀត ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1724 នាក់
ម្សិលមិញ :
55263 នាក់
សប្តាហ៍នេះ :
151652 នាក់
ខែនេះ :
670741 នាក់
3 ខែនេះ :
1500659 នាក់
សរុប :
9942327 នាក់