ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ជនសង្ស័យម្នាក់ដែលជាមេខ្យល់ នាំពលករ ឆ្លងដែនខុសច្បាប់ ត្រូវបានលោកព្រះរាជអាជ្ញារង ផាន់ ភីរម្យ ចោទប្រកាន់ជាផ្លូវការហើយ !!!!!
Wed,26 May 2021 (Time 10:33 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃពុធ ១៥កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភាឆ្នាំ ២០២១


ជនសង្ស័យម្នាក់ដែលជាមេខ្យល់ នាំពលករ ឆ្លងដែនខុសច្បាប់ ត្រូវបានលោកព្រះរាជអាជ្ញារង
ផាន់ ភីរម្យ ចោទប្រកាន់ជាផ្លូវការហើយ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃពុធ ១៥កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភាឆ្នាំ ២០២១
ព័ត៌មានជាតិ


ខេត្តប៉ៃលិន:


អនុវត្តន៍តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន
ជាប្រមុខដ៏ឆ្នើម ។ លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន បានចោទប្រកាន់ ជនសង្ស័យម្នាក់ ឈ្មោះ នី វណ្ណដេត ហៅធូ ភេទប្រុស អាយុ ៣២ឆ្នាំជាជនជាតិខ្មែរ មានទីលំនៅក្នុង ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពីបទ ជួញដូរមនុស្ស ខ្សែច្បាប់ឆ្លងដែន ។ លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង បានមានប្រសាសន៍ថា ក្រោយពី
បានទទួល របាយការណ៍ពិស្ដារ ពីស្នងការនគរបាលខេត្តប៉ៃលិន រួចមក និងក្រោយពីបានធ្វើការ
ស៉ើបអង្កេតនិងពិនិត្យ សំណំុរឿង យ៉ាងល្អិតល្អន់ ចប់សព្វគ្រប់រួចហើយ ។ លោកបានធ្វើការចោទ
ប្រកាន់ ទៅលើ ជនសង្ស័យ ជាផ្លូវការហើយ។

សូមបញ្ជាក់ថាខ្លឹមសារនៃរឿង តាមរបាយការណ៍ របស់កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានដូចតទៅ ករណីឃាត់ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីលួចនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទៅ ប្រទេសថៃ មួយករណីដែលកើតឡើងនៅចំណុចអូរក្បែរប៉ុស្ត៍វរព្រំដែនអូរឈើក្រំ ដែលស្ថិតនៅក្នុង ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមបញ្ជាក់ថានៅវេលាម៉ោង ១១:០០ នាទី ថ្ងៃអាទិត្យ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រី ស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងកាច់បានធ្វើកំណត់ហេតុប្រគល់ទទួលជនសង្ស័យចំនួន ០១ នាក់ប្រុសដែលលួចនាំ ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទៅថៃ ពីកម្លាំងការពារគោលដៅA២០ ដោយជនសង្ស័យម្នាក់នេះបាននាំ ប្រជាពលរដ្ឋចំនួន១០នាក់ស្រីចំនួន០១នាក់ លួចឆ្លងដែនចូលទៅប្រទេសថៃតាមចំណុចអូរក្បែរប៉ុស្ត៍វរព្រំដែន អូរឈើ តែពេលចូលទៅដល់ចំណុចមាត់អូរខាងភាគីថៃ ក៏ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃធ្វើការឃាត់ ខ្លួនរួចចាប់បញ្ចូនទៅអោយកម្លាំងការពារគោលដៅ ២០ បន្ទាប់មកពួកគាត់បានចាប់បញ្ចូនបន្តមកប៉ុស្តិ៍នគរ បាលរដ្ឋបាលស្ទឹងកាច់ដើម្បីចាត់ការបន្ត។

- ជនសង្ស័យឈ្មោះ នី វណ្ណដេត ហៅធូ ភេទប្រុស អាយុ ៣២ឆ្នាំជាជនជាតិខ្មែរ មានទីលំនៅក្នុង ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។-ប្រជាពលរដ្ឋទាំង ១០ នាក់បានរត់គេចខ្លួនចំនួន ០៤ នាក់ និងឃាត់ខ្លួនបានចំនួន ០៥ នាក់ស្រី ០១នាក់ រួចបញ្ចូនទៅធ្វើចត្តឡីស័ក នៅមណ្ឌលអភិវឌ្ឍន៍ស្ត្រីក្នុងខេត្តប៉ៃលិន ។



លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ត ប៉ៃលិន បានមាន ប្រសាសន៍ បន្ថែមថា
ករណី ខាងលើនេះ លោក សំណូមពរ ដល់បងប្អូន ប្រជាពលរដ្ឋ មេត្តាចូលរួម អនុវត្តន៍ ៣កុំ ៣
ការពារ និង ចូលរួម ទប់ស្កាត់ ការរីករាលដាល នៃ ជម្ងឺកូវីដ១៩ តាមគោលការណ៍ របស់ ក្រសួង
សុខាភិបាល ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2398 នាក់
ម្សិលមិញ :
55263 នាក់
សប្តាហ៍នេះ :
152326 នាក់
ខែនេះ :
671415 នាក់
3 ខែនេះ :
1501333 នាក់
សរុប :
9943001 នាក់