ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៣ចំណុច ក្នុងពិធីប្រកាស​ តែងតាំង ផ្លាស់ប្តូរមុខងារ ជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក !!!!!
Mon,24 May 2021 (Time 02:23 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ ចន្ទ ១៣ កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៣ចំណុច ក្នុងពិធីប្រកាស​ តែងតាំង ផ្លាស់ប្តូរមុខងារ ជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ចន្ទ ១៣ កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១
ព័ត៌មានជាតិ



រាជធានីភ្នំពេញៈ


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អនុសាសន៍ ៣ចំណុច ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ ជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ ម៉ាណែត លើកឡើងនូវអនុសាសន៍ ទាំង៣នោះថា ១. ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារនាពេលនេះ មានសភាពទ្រង់ទ្រាយតូចខុស ពីសព្វមួយដង ពីព្រោះយើងត្រូវរៀបចំ ស្របទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ដោយគោរពវិធានសុខាភិបាល និងគន្លងនៃការរស់នៅបែបថ្មី និងស្របពេលដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រៅពីភារកិច្ចស្នូល ក៏កំពុងមមាញឹកក្នុងភារកិច្ច ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ ដូច្នេះ ពិធីនេះ គឺពិតជាមានសារៈសំខាន់ចាំបាច់ណាស់ ក្នុងការដែលត្រូវប្រកាសមុខតំណែង ជូនដល់នាយទាហាន ក្នុងជួរបញ្ជាការ នៃស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក ដែលទទួលបានការតែងតាំងថ្មី ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី និងភារកិច្ចពេញលេញ តាមឋានានុក្រមដឹកនាំ បញ្ជាឱ្យមានប្រសិទ្ធភាព ទាំងការបំពេញភារកិច្ចស្នូល និងភារកិច្ចចំពោះមុខ ក្នុងការដឹកនាំអង្គភាព ត្រៀមចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ចំណេកចំណុចទី គឺ សូមផ្តាំផ្ញើនូវភារកិច្ច ៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី៖ ទី(១) រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុន ដែលបានកសាង, ទី(២) កសាងពង្រឹងអង្គភាពបន្ថែម លើគ្រប់វិស័យ និងទី(៣) បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋាន ទុកឱ្យនាយទាហានបន្តវេន។ ក្រៅពីភារកិច្ចជាក់ស្តែង ជាច្រើនទៀត កិច្ចការទាំង ៣ នេះ គឺជាទិសដៅស្នូលសំខាន់ សម្រាប់មេបញ្ជាការ គ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួម ពង្រឹងស្ថាប័ន-កងឯកភាព ក្រោមការទទួលខុសត្រូវ ព្រមទាំងសង្ឃឹមផងដែរថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុងល្អ ជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែង បំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរ ឡើងថែមទៀត។

និងអនុសាសន៍ចុងក្រោយទី ៣. សូមកោតសរសើរបណ្តាស្ថាប័ន-កងឯកភាព ដែលកន្លងមកបានគ្រប់គ្រង កម្លាំងបានល្អ ដោយអនុវត្តវិធានការសុខាភិបាល បានយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យអត្រានៃករណីឆ្លង នៅក្នុងជួរយោធិនរបស់យើង មានអត្រាទាប បើធៀបទៅនឹងសមាមាត្រ នៃសន្ទុះនៃការរីករាល នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ដោយហេតុថា ក្នុងរយៈកាលកន្លងមកនេះ កងទ័ពបានក្លាយជា កម្លាំងស្នូលមួយ នៅក្នុងប្រតិបត្តិការអនុវត្ត បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំក៏សូមណែនាំដល់បណ្តាស្ថាប័ន-កងឯកភាព បន្តយកចិត្តទុកដាក់ក្នុងកិច្ចការ និងភារកិច្ចចំពោះមុខដ៏សំខាន់ ចាំបាច់នេះ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល នៅក្នុងអង្គភាព ដើម្បីការពារកងកម្លាំងរបស់យើង និងគ្រួសារ ក៏ដូចជាសហគមន៍ និងត្រៀមខ្លួនបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល, អាជ្ញាធរដែនដី រាជធានី-ខេត្ត ក្នុងការងារប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាបំផុត៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2024 នាក់
ម្សិលមិញ :
55263 នាក់
សប្តាហ៍នេះ :
151952 នាក់
ខែនេះ :
671041 នាក់
3 ខែនេះ :
1500959 នាក់
សរុប :
9942627 នាក់