ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សូមកោតសរសើរ ដល់អ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ១២៦នាក់ដែលបាន រួមគ្នាឧបត្ថម្ភថវិកា និងសម្ភារដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) !!!!!
Tue,11 May 2021 (Time 01:11 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ អង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១


សូមកោតសរសើរ ដល់អ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ១២៦នាក់ដែលបាន រួមគ្នាឧបត្ថម្ភថវិកា និងសម្ភារដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១១
ខែ ឧសភា ឆ្នាំ ២០២១
ព័ត៌មានជាតិ



រាជធានីភ្នំពេញ៖



នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជនដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន ១២៦នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប $1,095,334.00 (មួយលានប្រាំបួនម៉ឺនប្រាំពាន់បីរយសាមសិបបួនដុល្លារអាមេរិក) និងសម្ភារមួយចំនួនទៀតរួមមាន៖ ម៉ាស់ ១០ម៉ឺន, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ ៥០កេស, ទឹកសុទ្ធ ១០.០០០យួរ/កេស និងចេក ទុំ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងឱកាសទទួលថវិកា និងសម្ភារខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដូចជាជំនួសមុខជូនលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះការផ្តួចផ្តើម និងសមានចិត្តរបស់សប្បុរសជនទាំង ១២៦រូប ដែលបានរួបរួមគ្នាឧបត្ថម្ភគាំទ្រដល់កងទ័ព ក៏ដូចជាសមាគមនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេស។

ឯកឧត្តម ក៏បានលើកឡើងផងដែរថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាកិច្ចការរួមមួយដែលគ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ដែលក្នុងនោះ កងទ័ពក៏បានរួមចំណែកនៅក្នុងកិច្ចការធំៗជាច្រើន ទាំងការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, ការរៀបចំមន្ទីរពេទ្យ-មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងការចុះចែកស្បៀងអាហារជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។

ក្រៅពីនេះ កងទ័ពក៏បានចូលរួមក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដោយបានប្រើប្រាស់កម្លាំងសរុប ៣.៣០៥នាក់មកពីបណ្តា ២០អង្គភាព ហើយក្នុងនោះកងទ័ពជើងគោកក៏បានបញ្ចេញកម្លាំងប្រមាណជាង ៨០០នាក់ រួមជាមួយសម្ភារ និងមធ្យោបាយ ចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមផែនការផងដែរ។

គិតមកដល់ពេលនេះ ក្រុមការងារនៃកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមសម្រេចបានជិត ៤០ម៉ឺននាក់ ស្មើនឹង ៥០% លើផែនការរួមប្រមាណ ៨០ម៉ឺននាក់។

ឯកឧត្តម ក៏បានជម្រាបជូនសប្បុរសជនផងដែរថា នៅក្នុងប្រតិបត្តិការកន្លងមកនេះ កងទ័ពជើងគោក ក៏ដូចជាសមាគមបានខិតខំបំពេញភារកិច្ចដោយប្រើប្រាស់ធនធាន និងលទ្ធភាពរបស់ខ្លួនដែលមានក្នុងដៃ ដើម្បីឆ្លើយតបនឹងស្ថានភាពផ្ទុះឡើងជាក់ស្តែង ខណៈលទ្ធភាពធានាតាមផែនការនៅមានកម្រិត។ ដូចនេះ ការរួមចំណែកឧបត្ថម្ភដ៏ថ្លៃថ្លានេះ នឹងបានជួយសម្រួល និងផ្តល់លទ្ធភាពបន្ថែមមួយកម្រិតទៀតដល់ក្រុមការងារ ដើម្បីបន្តបេសកកម្មរបស់ខ្លួន។ ចំពោះថវិកាដែលផ្តល់ជូននេះ គឺ៥០% នឹងបែកចែកដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ៥០% ទៀត រួមជាមួយសម្ភារនឹងផ្តល់មកឲ្យខាងកងទ័ព ដើម្បីបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អ្នកឧកញ៉ា លី យ៉ុង ផាត់ និងអ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង១២៦ រូប បានសម្តែងនូវចំណាប់អារម្មណ៍ពេញចិត្ត និងគោរពកោតសរសើរចំពោះការលះបង់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងការខិតខំពុះពាររបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងរបស់យើងទាំងអស់នៅក្នុងការទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏លំបាកចំពោះមុខនេះ។

ជាចុងក្រោយតាមរយៈអ្នកឧកញ៉ា លី យ៉ុងផាត់ និងតំណាងសប្បុរសជនទាំង ០៩រូបទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង ១២៦ រូប​ ចំពោះការឧបត្ថម្ភគាំទ្រដល់បេសកកម្មជួយដ៏មានសារៈសំខាន់បំផុតនេះ៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1952 នាក់
ម្សិលមិញ :
55263 នាក់
សប្តាហ៍នេះ :
151880 នាក់
ខែនេះ :
670969 នាក់
3 ខែនេះ :
1500887 នាក់
សរុប :
9942555 នាក់