ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ប្រទេសចំំនួន៨០%លើពិភពលោក នឹងស្ថិតក្នុង «ហាមធ្វើដំណើរ» របស់សហរដ្ឋអាមេរិក ដោយសារការរាតត្បាតកូវីដ-១៩ !!!!!
Tue,20 April 2021 (Time 10:37 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ប្រភពពី Reuters News ចេញផ្សាយថ្ងៃ អង្គារ ៩កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១


ប្រទេសចំំនួន៨០%លើពិភពលោក នឹងស្ថិតក្នុង «ហាមធ្វើដំណើរ» របស់សហរដ្ឋអាមេរិក ដោយសារការរាតត្បាតកូវីដ-១៩ !!!!!

ដោយះ លោក ភៀង សុភា
ប្រភពពី Reuters News
ចេញផ្សាយថ្ងៃ អង្គារ ៩កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ


(រដ្ឋធានីវ៉ាស៉ីនតោន)៖ 



ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា ខ្លួននឹងជំរុញការណែនាំ «កុំធ្វើដំណើរ» ទៅកាន់ប្រហែល ៨០ភាគរយ នៃបណ្តាប្រទេសនៅទូទាំងពិភពលោក ដោយលើកឡើងពី «ហានិភ័យដែលមិនធ្លាប់មានពីមុនមក សម្រាប់អ្នកដំណើរ» ចំពោះមុខការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការធ្វើបច្ចុប្បន្នភាពនេះ នឹងនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ នូវចំនួនប្រទេសដែលស្ថិតនៅកម្រិតទី ៤ នោះគឺ៖ កុំធ្វើដំណើរទៅកាន់បណ្តាប្រទេសក្នុងចំនួនប្រហែល ៨០ភាគរយនៅទូទាំងពិភពលោក»។

កន្លងមកនេះ ក្រសួងការបរទេសអាមេរិកបានចុះបញ្ជីប្រទេសចំនួន ៣៤រួចហើយ ក្នុងចំណោមប្រទេស និងដែនដីប្រមាណ ២០០ ចូលទៅក្នុងបញ្ជី «ប្រទេសដែលស្ថិតនៅកម្រិតហាមឃាត់ទី ៤ ដោយប្រាប់ប្រជាជនកុំឲ្យធ្វើដំណើរ ទៅកាន់ប្រទេសទាំងនោះ» រួមមានដូចជាប្រទេស ឆាដ (Chad), កូសូវោ (Kosovo), កេនយ៉ា (Kenya), ប្រេស៉ីល (Brazil), អាហ្សង់ទីន (Argentina), ហៃទី (Haiti), ម៉ូសំប៊ិក (Mozambique), រុស្សី (Russia), និងតង់សានី (Tanzania)។

ចំណែកឯការឈានដល់ការហាមឃាត់ ការធ្វើដំណើរទៅកាន់ប្រទេសចំនួន ៨០ភាគរយ នៅទូទាំងពិភពលោកនោះមានន័យថា ចំនួនប្រទេសដែលនឹងត្រូវកត់បន្ថែមក្នុងបញ្ជី មានរហូតដល់ ១៣០ប្រទេសទៀត។ ដូច្នេះសហរដ្ឋអាមេរិកនឹងត្រូវធ្វើការណែនាំពលរដ្ឋខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៦០ ដែលស្មើនឹង ៨០% នៃចំនួនប្រទេស-ដែនដីលើភពផែនដី។

គួរបញ្ជាក់ថា ជនជាតិអាមេរិកភាគច្រើនត្រូវបានរារាំង ការធ្វើដំណើរទៅកាន់តំបន់ភាគច្រើននៃទ្វីបអ៊ឺរ៉ុប ដោយសារតែមានការរឹតត្បិត ប្រឆាំងការឆ្លងរាតត្បាតជំងឺ COVID-19៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
617 នាក់
ម្សិលមិញ :
7299 នាក់
សប្តាហ៍នេះ :
49662 នាក់
ខែនេះ :
447492 នាក់
3 ខែនេះ :
1533819 នាក់
សរុប :
10562582 នាក់