ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សេត​វិមាន​និយាយ​ថា​ ៖​ គ្មាន​ការ​ធានា​ពី​អនាគត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្រោយ​សហរដ្ឋអាមេរិក​ដកទ័ព​ចេញ​នោះ​ទេ​ !!!!
Tue,20 April 2021 (Time 10:33 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ប្រភពពី Reuters News ចេញផ្សាយថ្ងៃ អង្គារ ៩កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១


សេត​វិមាន​និយាយ​ថា​ ៖​ គ្មាន​ការ​ធានា​ពី​អនាគត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្រោយ​សហរដ្ឋអាមេរិក​ដកទ័ព​ចេញ​នោះ​ទេ​ !!!!

ដោយះ លោក ភៀង សុភា
ប្រភពពី Reuters News
ចេញផ្សាយថ្ងៃ អង្គារ ៩កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ


រដ្ឋធានីវ៉ាស៊ីនតោន:



​នៅ​ថ្ងៃអាទិត្យ​នេះ​ បើ​តាម​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​បាន​និយាយ​ថា​ គ្មាន​នរណា​ម្នាក់​អាច​ធានា​ពី​អនាគត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ទេ​ បន្ទាប់​ពី​កងទ័ព​សហរដ្ឋអាមេរិក​ចាកចេញ​។​ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា​ សហរដ្ឋអាមេរិក​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​គំរាមកំហែង​ភេរវកម្ម​ដែល​កើត​ចេញពី​ប្រទេស​នោះ​។​

​កាលពី​ថ្ងៃ​ពុធ​ ប្រធានាធិបតី​លោក​ Joe​ Biden​ បាន​ប្រកាស​ថា​ សហរដ្ឋអាមេរិក​នឹង​ដក​កងទ័ព​ដែល​នៅ​សេសសល់​របស់​ខ្លួន​ប្រមាណ​ ២៥០០​ នាក់​ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ ថ្ងៃ​ទី​ ១១​ ខែកញ្ញា​ ដែល​ជា​ខួប​លើក​ទី​ ២០​ នៃ​ការ​វាយប្រហារ​របស់​ក្រុម​អាល់​កៃ​ដា​ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​យូរ​បំផុត​របស់​អា​មេ​រិ​ក​។​ឮ

នៅ​ថ្ងៃអាទិត្យ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​លោក​ Jake​ Sullivan​ ត្រូវ​បាន​គេ​សួរ​នៅ​ក្នុង​កម្មវិធី​ Fox​ News​ អំពី​ហានិភ័យ​ដែល​អាច​កើតឡើង​ម្តងទៀត​នូវ​អ្វី​ដែល​បាន​កើតឡើង​រួច​មក​ហើយ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ដែល​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លា​ម​បាន​ដណ្តើម​កាន់កាប់​ទឹកដី​បន្ទាប់​ពី​កងទ័ព​សហរដ្ឋអាមេរិក​បាន​ដកទ័ព​កាលពី​ឆ្នាំ​ ២០១១​ ។​ ព្រឹត្តិការណ៍​នោះ​បណ្តាល​ឲ្យ​អតីត​ប្រធានាធិបតី​លោក​ Barack​ Obama​ បញ្ជូន​កងទ័ព​ទៅ​កាន់​អ៊ី​រ៉ា​ក់​វិញ​។​

​លោក​ Sullivan​ បាន​និយាយ​ថា​ប្រធានាធិបតី​លោក​ Biden​ មិន​មាន​បំណង​បញ្ជូន​កងកម្លាំង​អា​មេ​រិ​ក​ត្រឡប់​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ “​ខ្ញុំ​មិន​អាច​ធ្វើការ​ធានា​ណាមួយ​អំពី​អ្វី​ដែល​នឹង​កើតឡើង​នៅ​ក្នុង​ប្រទេស​នោះ​បាន​ឡើយ​។​ គ្មាន​នរណា​ម្នាក់​អាច​ធានា​បាន​ទេ​”​ ។​

“​អ្វី​ដែល​សហរដ្ឋអាមេរិក​អាច​ផ្តល់​ទៅ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​គឺ​ ធនធាន​ និង​សមត្ថភាព​ ការ​បណ្តុះបណ្តាល​ និង​ហ្វឹកហ្វឺន​និង​ផ្តល់​សម្ភារៈ​ដល់​កងកម្លាំង​ និង​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​របស់​ពួក​គេ​។​ យើង​បាន​ធ្វើ​ការងារ​ទាំង​អស់នោះ​ហើយ​នា​ពេល​នេះ​ ដូច្នេះ​គឺ​ដល់​ពេល​ដែល​កងទ័ព​អា​មេ​រិ​ក​ត្រូវ​ ត្រឡប់​មក​ប្រទេស​ខ្លួន​វិញ​ ហើយ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​ខិតខំ​ដោយ​ខ្លួនឯង​ដើម្បី​ការពារ​ប្រទេស​របស់​ខ្លួន​”​ ៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4719 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
125896 នាក់
ខែនេះ :
368351 នាក់
3 ខែនេះ :
1276614 នាក់
សរុប :
9178394 នាក់