ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
មេបញ្ជាការកងទ័ពជើងគោកបញ្ជូនកម្លាំងចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ !!!!!
Tue,20 April 2021 (Time 10:59 AM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃអង្គារ ០៩កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១


មេបញ្ជាការកងទ័ពជើងគោកបញ្ជូនកម្លាំងចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃអង្គារ ០៩កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១
ព័ត៌មានជាតិ


រាជធានីភ្នំពេញ:



ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។

សូមរំលឹកជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេនេះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។

ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករនិងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគនៅទីសារធារណៈនិងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4901 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
126078 នាក់
ខែនេះ :
368533 នាក់
3 ខែនេះ :
1276796 នាក់
សរុប :
9178576 នាក់