លោក Joe Biden បញ្ចប់ការគាំទ្រចំពោះអារ៉ាប៊ីសាអូឌីតនៅយេម៉ែន ដោយនិយាយថា សង្គ្រាមត្រូវតែបញ្ចប់ !!!!!!
លោក Joe Biden បញ្ចប់ការគាំទ្រចំពោះអារ៉ាប៊ីសាអូឌីតនៅយេម៉ែន ដោយនិយាយថា សង្គ្រាមត្រូវតែបញ្ចប់ !!!!!!
ដោយះ លោក ភៀង សុភា
ប្រែសម្រួល ពី Reuters News
ចេញផ្សាយ ថ្ងៃ អាទិត្យ ១០រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៧ខែ កុម្ភៈ ឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ
WASHINGTON (Reuters) -
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសបញ្ឈប់ការគាំទ្រ យុទ្ធនាការយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែន ដោយទាមទារឲ្យបញ្ចប់សង្គ្រាមរយៈពេលជាង ០៦ ឆ្នាំ ដែលត្រូវបានគេមើលឃើញជាទូទៅថា ជាជម្លោះរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់។
លោក Biden បានតែងតាំងអ្នកការទូតជើងចាស់សហរដ្ឋអាមេរិកលោក Timothy Lenderking ជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសយេម៉ែន ក្នុងគោលបំណងបង្កើនកិច្ចការទូតអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន ដែលជាសង្គ្រាមមួយដែលបានបង្កឲ្យមានមហន្តរាយមនុស្សធម៌ និងយុទ្ធសាស្ត្រ។
អង្គការសហប្រជាជាតិពិពណ៌នាអំពីយេម៉ែនថា ជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដោយប្រជាជនរបស់ខ្លួន ៨០% កំពុងត្រូវការជំនួយ ហើយរាប់លាននាក់ស្ថិតក្នុងគ្រោះទុរ្ភិក្ស ទ្រង់ទ្រាយធំ។
ប្រធានាធិបតីរូបនេះបាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនថា “សង្គ្រាមនេះត្រូវតែបញ្ចប់”។ “ហើយដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង យើងនឹងបញ្ចប់រាល់ការគាំទ្ររបស់អាមេរិកសម្រាប់ប្រតិបត្តិការសង្គ្រាមនៅយេម៉ែន រួមទាំងការលក់អាវុធផងដែរ” ៕
Biden ends U.S. support for Saudi Arabia in Yemen, says war ‘has to end’
WASHINGTON (Reuters) - President Joe Biden on Thursday declared a halt to U.S. support for a Saudi Arabia-led military campaign in Yemen, demanding that the more than six-year war, widely seen as a proxy conflict between Saudi Arabia and Iran, “has to end.”
Biden also named veteran U.S. diplomat Timothy Lenderking as the U.S. special envoy for Yemen in a bid to step up American diplomacy “to end the war in Yemen, a war which has created humanitarian and strategic catastrophe.”
The United Nations describes Yemen as the world’s biggest humanitarian crisis, with 80% of its people in need and millions on the verge of a large-scale famine.
“This war has to end,” the Democratic president said during a visit to the U.S. State Department in Washington. “And to underscore our commitment, we’re ending all American support for offensive operations in the war in Yemen, including relevant arms sales.”
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/