វឌ្ឍនភាពនៃការរីកចម្រើនរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង បានបន្តការកសាងសមិទ្ធផលជាបន្តបន្ទាប់ !!!!!ដោយះ លោក ភៀង សុភាចេញផ្សាយ ថ្ងៃ សៅរ៍ ៩រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២១ព័ត៌មានជាតិខេត្តស្វាយរៀង:ក្រៅពីការងារស្នូលរបស់អង្គភាព នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានចុះពិនិត្យការងារ បងប្អូននាយទាហាន នាយទាហានរង និងពលទាហានក្នុងទីបញ្ជាការ បានបន្តចាក់សាបនៅខាងមុខអគារសុខាភិបាល និងអគារស្នាក់នៅដែលទើបសាងសង់ថ្មី។ ក្នុងឱកាសនោះដែរលោកមេបញ្ជាការ ក៏បានក្រើនរំឮកដល់បងប្អូនយោធិនទាំងអស់ត្រូវចូលរួមថែរក្សានូវសមិទ្ធផលដែលយើងខិតខំកសាងមកតាំងពីក្រោយថ្ងៃរំដោះ៧មករា យើងបានប្រឹងប្រែងកសាងអង្គភាពរបស់យើងជាជំហានៗទម្រាំមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ជាក់ស្ដែងនៅពេលនេះយើងបានសាងសង់បន្ថែមអគារសុខាភិបាល អគារស្នាក់នៅ ផ្ទះបាយ ដែលទាំងនេះបង្ហាញឲ្យឃើញថាស្ថិតក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង៕ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែនhttps://www.vnc-news.com/
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ខណៈ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា