ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានចំណាប់អារម្មណ៍ ចំនួន ៥ ចំណុច សម្រាប់យោធភូមិភាគទី៤ និង កងពលធំអន្តរាគមន៍លេខ២ !!!!
Thu,04 February 2021 (Time 11:20 AM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ៧រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២១


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានចំណាប់អារម្មណ៍ ចំនួន ៥ ចំណុច សម្រាប់យោធភូមិភាគទី៤ និង កងពលធំអន្តរាគមន៍លេខ២ !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ៧រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២១
ព័ត៌មានជាតិ


ខេត្តសៀមរាប៖



ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចាប់អារម្មណ៍៥ ចំណុច សម្រាប់យោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធ, ពេទ្យសង្គ្រោះ និងជំនាញបើកបររថយន្តធុនធ្ងន់ នៅខេត្តសៀមរាប នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលេីកឡេីងនូវចំណុចទាំង៥ មានជាអាទិ៍៖


១. សូមធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ ដែលពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសបំពេញបាននូវតម្រូវការខ្វះខាតធនធានមនុស្សក្នុងជំនាញទាំង ០៤ នេះ ក្នុងជួរកងកម្លាំងប្រដាប់អាវុធយើង ដែលឈរជើងក្នុងភូមិសាស្ត្រទិសយោធភូមិភាគទី៤។

២. សូមអរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, ក្រុមការងារកសាងឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្ករលក្ខណៈ និងរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលការងារតាមផែនការកំណត់ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងពង្រឹងជំនាញខ្សែរយៈធានារបស់កងទ័ពពីក្រោមឡើងលើ បន្តលើមូលដ្ឋានស្នាដៃ ដែលយោធិនជំនាន់មុនបានខិតខំកសាងបន្សល់ទុកឱ្យតាំងពីក្នុងពេលលំបាក។ ទាំងអស់នេះ គឺពិតជាកើតមកពីការប្តេជ្ញាចិត្តរួមគ្នា ទាំងស្មារតី ឆន្ទៈ និងសម្ភារៈ ជាធ្លុងសាមគ្គីឯកភាពក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។

៣. ចំពោះបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខ មកដល់បច្ចុប្បន្ននេះ កម្ពុជាយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយមិនទាន់មានករណីឆ្លងច្រើន ហើយករណីស្លាប់នៅក្នុងប្រទេសក៏មិនទាន់មាន ខណៈដែលប្រទេសមួយចំនួនទាំងក្នុងតំបន់ និងពិភពលោកកំពុងបន្តរងគ្រោះខ្លាំង។ ទាំងនេះក៏ដោយសារយើងទាំងអស់គ្នា ទាំងប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវនូវវិធានការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ហើយចុងក្រោយនេះ គឺវិធានការទប់ស្កាត់នៅច្រកព្រំដែនតែម្តង។ យ៉ាងណាក៏ដោយ ជាមួយនឹងកំណើនពលករចំណាកស្រុកមកពីក្រៅប្រទេសនេះ ក៏ជាហានិភ័យមួយគួរឱ្យព្រួយបារម្ភផងដែរ។ ដូច្នេះដំណាក់កាលបន្តនៅក្នុងការងារនេះ គឺការបន្តការពារប្រជាពលរដ្ឋរបស់យើង ទី១តាមរយៈវិធានការណ៍សុខាភិបាល និងទី២ តាមរយៈផ្តល់ការចាក់ថ្នាំបង្ការដល់ប្រជាពលរដ្ឋ ដូចបណ្តាប្រទេសផ្សេងៗទៀត។

៤. សព្វថ្ងៃនេះ នៅទូទាំងពិភពលោក ប្រទេសជាច្រើនបានរកឃើញថ្នាំបង្ការជំងឺកូវីដ-១៩ ដែលអាចមានប្រសិទ្ធភាពប្រើប្រាស់បាន ដោយឆ្លងតាមការស្រាវជ្រាវ និងត្រួតពិនិត្យផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រត្រឹមត្រូវ។ ដូច្នេះ នៅចំពោះមុខហានិភ័យដ៏គ្រោះថ្នាក់នៃជំងឺនេះ រាជរដ្ឋាភិបាលបានសម្រេចចិត្តទិញថ្នាំបង្ការពីប្រទេសចិន បន្ថែមលើជំនួយរបស់បណ្តាប្រទេសជាមិត្ត ធ្វើយ៉ាងណាការពារឱ្យបាននូវសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយមិនអាចរង់ចាំបានឡើយ ជាពិសេសខណៈពេលដែលកម្លាំងសុខាភិបាល និងកម្លាំងប្រដាប់អាវុធជាតិយើងដែលនៅជួរមុខកំពុងប្រឈមដោះស្រាយបញ្ហាពលករចំណាកស្រុកដែលត្រឡប់ចូលមកក្នុងប្រទេសវិញនៅតាមច្រកព្រំដែន និងត្រូវធ្វើចត្តាឡីស័ក។ នេះ គឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលផ្អែកលើមូលដ្ឋានសុខាភិបាល និងស្តង់ដារគុណភាព សុវត្ថិភាពច្បាស់លាស់ ជាពិសេសការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងភាពជាអ្នកដឹកនាំដោយគំរូ ព្រមទាំងដើម្បីផ្តល់ទំនុកចិត្ត និងជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំផ្សេងទៀត ក៏បានស្ម័គ្រចិត្តទទួលយកការចាក់ថ្នាំបង្ការនេះមុនគេផងដែរ។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ និងប្រជាជននៃបណ្តាប្រទេសផ្សេងៗជាច្រើនទៀតរាប់លាននាក់ទៀត ក៏បានប្រើប្រាស់នូវថ្នាំបង្ការប្រភេទនេះ ដោយមានប្រសិទ្ធភាពរួចទៅហើយ។

៥. សូមមេបញ្ជាការអង្គភាពទាំងអស់ ពន្យល់ណែនាំដល់បងប្អូនកងកម្លាំងប្រដាប់អាវុធយើង ដែលជាគោលដៅអាទិភាពក្នុងការទទួលចាក់ថ្នាំបង្ការ ឱ្យមានស្មារតីនឹងនរ និងជឿទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាល និងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ ព្រោះនេះគឺជាកិច្ចការធំរបស់យើង នៅក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋរួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗតាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ ប្រទេសមួយចំនួនខ្វះការយកចិត្តទុកដាក់លើប្រជាជនខ្លួនឯង។ ប្រទេសយើងតូច ប៉ុន្តែយើងមានថ្នាក់ដឹកនាំដែលគិតគូរពីប្រជាពលរដ្ឋ យកចិត្តទុកដាក់ដោះស្រាយការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3007 នាក់
ម្សិលមិញ :
7899 នាក់
សប្តាហ៍នេះ :
81000 នាក់
ខែនេះ :
452796 នាក់
3 ខែនេះ :
1316733 នាក់
សរុប :
8291629 នាក់