សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មីលើកទី២០ និងទិវានឹករលឹក ឆ្នាំ២០២១ ក្រោមប្រធានបទ ប្រធានបទឆ្នាំនេះមានខ្លឹមសារគឺ " ក្រោកឈរ រឹងមាំ រួមគ្នាដើម្បីកសាងសន្តិភាព" ស្របនឹងសភាពការណ៍ប្រជាជនចង់បាននាពេលបច្ចុប្បន្ន !!!!!ដោយះ លោក ភៀង សុភាចេញផ្សាយ ថ្ងៃ អង្គារ ៥រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១ព័ត៌មានជាតិរាជធានីភ្នំពេញ:នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មីលើកទី២០ និងប្រារព្ធពិធីទិវានឹករលឹក ឆ្នាំ២០២១ (Thinking Day 2021) ដែលប្រធានបទឆ្នាំនេះមានខ្លឹមសារគឺ " ក្រោកឈរ រឹងមាំ រួមគ្នាដើម្បីកសាងសន្តិភាព" ស្របនឹងសភាពការណ៍ប្រជាជនចង់បាននាពេលបច្ចុប្បន្ន ។ លោកជំទាវ ស៉ិន សិរី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានសមាជិក សមាជិកាចំនួនប្រមាណ ១៤៨នាក់ បានស្ម័គ្រចិត្តមកសច្ចាចូលជាសមាជិកកាយឫទ្ធិនារីកម្ពុជាពេញសិទ្ធិ ដែលបានផ្តល់កិត្តិយសមកចូលរួមក្នុងកម្មវិធីរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នាឱកាសនេះ ។ សូមបញ្ជាក់ថា ចលនាកាយឫទ្ធិនារីកម្ពុជា ចលនាឯករាជ្យ ស្ម័គ្រចិត្ត មិនចូលបក្សសម្ព័ន្ធ មិនធ្វើនយោបាយ មិនរកប្រាក់ចំណេញ ហើយក៏មិនមែនជារបស់រដ្ឋាភិបាល ជាចលនាដែលមានការទទួលខុសត្រូវ ចូលរួមក្នុងការស្ថាបនាប្រទេសជាតិ និងពិភពលោក ដែលផ្តល់ឱកាសអោយកុមារី និងយុវតី បានអភិវឌ្ឍន៍គ្រប់កិត្យានុពលរបស់គេដើម្បីក្លាយខ្លួនជាពលរដ្ឋចេះទទួលខុសត្រូវចំពោះខ្លួនឯង ប្រទេសជាតិ និងពិភពលោកទាំងមូល ។ សមាគមត្រូវបានបង្កើតឡើងតាំងពីក្នុងសម័យអាណានិគមនិយមបារាំង ដោយសារតែសង្រ្គាមទើបសមាគមត្រូវបានកាត់ផ្តាច់សកម្មភាពជាង ២ ទសវត្ស ហើយសមាគមត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៦ ៕ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែនhttps://www.vnc-news.com/
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ខណៈ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា