ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកា ដល់សាលាពលទាហានទី១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង !!!!!!
Tue,02 February 2021 (Time 12:13 AM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយ ថ្ងៃ អង្គារ ៥រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១


មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកា ដល់សាលាពលទាហានទី១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង !!!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយ ថ្ងៃ អង្គារ ៥រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១
ព័ត៌មានជាតិ


(ខេត្រស្ទឹងត្រែង)៖


នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ម្សិលមិញនេះ ឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយ: ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង យោធភូមិភាគទី១ រួមមានជាថវិកាមួយចំនួន សម្រាប់ទ្រទ្រង់ប្រចាំខែដល់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី១ ក្នុងខេត្តស្ទឹងត្រែង។


រយះកាលកន្លងមកនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយបាននាំុកនូវអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកា ជាច្រើន
ចែកចាយជូន ដល់បងប្អូន យុទ្ធជនកងទ័ព របស់យើងផងដែរ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធ ក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ បណ្ដាស្ថាប័ន-អង្គភាពស៊ីវិល, សប្បុរសជន និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជានៅមានការជួបប្រទះនូវឧបសគ្គខ្លះៗមួយចំនួន ជាពិសេសក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងទទួលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០១ ឆ្នាំកន្លងមកនេះ។



ហើយនៅក្នុងនោះដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏មានប្រសាសន៍ថា តាមរយៈអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងតាមបណ្ដាលខេត្តនានា និង អង្គភាពផ្សេងៗរយះកាលកន្លងមកនេះពិតជាបានលើកទឹកចិត្តដ៏ធំធេងទ្វេឡើងថែមទៀត ដល់យោធិនគ្រប់រូបក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ដើម្បីរក្សាអោយបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងបានធ្វើឲ្យកងទ័ពមានភាពកក់ក្តៅ ស្មារតីរឹងមាំ អង់អាចក្លាហាន និងមានឆន្ទៈមោះមុតក្នុងការការពារសន្តិសុខ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ឱ្យកាន់តែរឹងមាំថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2692 នាក់
ម្សិលមិញ :
7899 នាក់
សប្តាហ៍នេះ :
80685 នាក់
ខែនេះ :
452481 នាក់
3 ខែនេះ :
1316418 នាក់
សរុប :
8291314 នាក់