ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សមាគមTYDA បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សអនុវិទ្យាល័យទួលស្នោរ ស្ថិតក្នុងខណ្ឌកំបូល !!!!
Mon,22 February 2021 (Time 11:53 AM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយ ថ្ងៃ ចន្ទ ១១កើតខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ២២ខែ កុម្ភៈ ឆ្នាំ ២០២១


សមាគមTYDA បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សអនុវិទ្យាល័យទួលស្នោរ ស្ថិតក្នុងខណ្ឌកំបូល !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយ ថ្ងៃ ចន្ទ ១១កើតខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ២២ខែ កុម្ភៈ ឆ្នាំ ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន២៨៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ទួលស្នោរ ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមរយៈបេសកកម្មថ្មីគឺ TYDA ចុះតាមសាលារៀន ដែលជាកម្មវិធីអប់រំសុខភាព ដោយផ្ដោតលើសុខភាពមាត់ធ្មេញ អនាម័យសុវត្ថិភាពអាហារក្នុងសាលា និងវិធានការនៃការចម្លងជំងឺ កូវីដ-១៩ ដោយអនុវត្ត៣ការពារ គឺពាក់ម៉ាស លាងដៃអោយញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និង៣កុំគឺ កុំចូលទៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សច្រើនកោះករកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា អ្នកមានជំងឺផ្តាសាយឬសង្ស័យថាមានជំងឺកូវីដ-១៩។

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគម TYDA ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅទីនេះ។

នាឱកាសនោះ ក្រុមការងារបានផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សាលាបឋម សិក្សា និងអនុវិទ្យាល័យទួលស្នោរ ទទួលបាន ឈុតថ្នាំច្រាសដុសធ្មេញចំនួន ១,៣៣៨ ប្រអប់ សៀវភៅ ២៤០ក្បាល​ និងប៊ិចចំនួន ២៤០ ដើម និងសិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ ដើម និងឈុតច្រាសថ្នាំដុសធ្មេញ២ ។

សូមបញ្ជាក់ថា នេះគឺជាបេសកកម្មថ្មីមួយទៀត របស់សមាគមTYDA ចុះតាមសាលារៀន ដើម្បីអប់រំសុខភាពទូទៅ ជំងឺមាត់ធ្មេញ និងពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ សិស្សានុសិស្ស។ ជាក់ស្ដែងនៅថ្ងៃនេះ បានអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបចំនួន៣០១នាក់៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2863 នាក់
ម្សិលមិញ :
7899 នាក់
សប្តាហ៍នេះ :
80856 នាក់
ខែនេះ :
452652 នាក់
3 ខែនេះ :
1316589 នាក់
សរុប :
8291485 នាក់