ថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ សំខាន់ៗនៅក្នុងកិច្ចប្រជុំឆ្លង របាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ រយៈពេល ០៩ ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ !!!!!!!
Tue,05 October 2021 (Time 06:24 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ អង្គារ៍ ១៤រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២១


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ សំខាន់ៗនៅក្នុងកិច្ចប្រជុំឆ្លង របាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ រយៈពេល ០៩ ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ !!!!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ៍ ១៤រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:


ប្រសាសន៍សំខាន់ៗ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំឆ្លង របាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ រយៈពេល ០៩ ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មានខ្លឹមសារដូចខាងក្រោម :

១. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានស្នាដៃ និងសមិទ្ធិផលការងារជាច្រើនក្នុងរយៈពេល ០៩ ខែ ដើមឆ្នាំ២០២១នេះ ជាអាទិ៍ ការពារបូរណភាពទឹកដី, ការថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ, ការជួយឧបត្ថម្ភគាំទ្រដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងប្រតិបត្តិការចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយទឹកជំនន់ ជាដើម។

២. នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ក្នុងពេល ០២ ឆ្នាំចុងក្រោយនេះ កងទ័ពជើងគោក ក៏បាននិងកំពុងមមាញឹកសស្រាក់ស្រាំចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងគ្រប់កិច្ចការទាំងអស់ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតជាសាកលនេះ តាមរយៈសកម្មភាពជាច្រើន ដូចជា៖ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់មកពីប្រទេសថៃ, និងការចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ។ លើសពីនេះ អនុវត្តតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក ក៏បានរៀបចំមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាយោធភូមិភាគ និងកងពលមួយចំនួន ដើម្បីជួយព្យាបាល និងថែទាំសុខភាព ជូនយោធិន គ្រួសារយោធិន ឱ្យបានដិតដល់ពេញលក្ខណៈកាន់តែប្រសើរ។

៣. ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក៏ដូចជាការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។ ជាមួយគ្នានេះផងដែរ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ ក៏ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងអង្គភាព ជាពិសេសការប្រុងប្រយ័ត្នចំពោះហានិភ័យក្នុងឱកាសនៃការជួបជុំផ្សេងៗក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3914 នាក់
ម្សិលមិញ :
12879 នាក់
សប្តាហ៍នេះ :
88116 នាក់
ខែនេះ :
379140 នាក់
3 ខែនេះ :
991943 នាក់
សរុប :
12050875 នាក់