ថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
កម្លាំង នគរបាលព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការ ឃាត់ខ្លួនជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់ និង បង្ខាំងមនុស្សខុសច្បាប់ នៅកាស៊ីណូមួយក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត !!!!
Sun,24 October 2021 (Time 07:54 PM)
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ អាទិត្យ ៣រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ២៤ខែ តុលា ឆ្នាំ២០២១


កម្លាំង នគរបាលព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការ ឃាត់ខ្លួនជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់ និង បង្ខាំងមនុស្សខុសច្បាប់ នៅកាស៊ីណូមួយក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ៣រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ២៤ខែ តុលា ឆ្នាំ២០២១
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:


ជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលចាប់ខ្លួនពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងកាស៊ីណូមួយកន្លែងក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត និងបានរំដោះជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិជន ចុះស្រាវជ្រាវ និងឈានដល់ការឆ្មក់ខ្លួនឃាត់ជមជាតិចិនបាន០២នាក់ ជនជាតិបង់ក្លាដេស២នាក់ ពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្រៅពីនេះបានរំដោះជនជាតិថៃ០៦នាក់ ជនជាតិខ្មែរ០២នាក់ យកមកសួរនាំផងដែរ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ធ្វើឡើងបន្ទាប់ពីមានសាច់ញាតិជនរងគ្រោះបានមកប្តឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:បងប្អូនរបស់ខ្លួនបានទៅដាក់ពាក្យធ្វើការកាស៊ីណូអនឡាញ តែត្រូវមេការជនជាតិចិនចាប់បង្ខាំងទុក បង្អត់បាយ ចាប់ដាក់ខ្នោះថតរូបភាពបង្ហោះឲ្យសាច់សាច់យកលុយមកលោះ១នាក់ចំនួន១០០០ដុល្លា ទើបដោះលេងវិញ។ ក្រោយចុះស្រាវជ្រាវកម្លាំងសមត្ថកិច្ចយើងឃាត់បានជនសង្ស័យ ១-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ២-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ៣-ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដេស និង៤-ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។

ពាក់ពន្ធ័ករណីនេះ លោកស្រី ឌី សជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយ៉េនឌ័រ បានមានប្រសាសន៍ឲ្យដឹងថា យោងការបំភ្លឺរបស់ជនរងគ្រោះជនជាតិខ្មែរឈ្មោះ ឌឿម ឌាត ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ជឹម ក្តឹប បានឲ្យដឹងថា ពួកខ្លួនបានទៅដាក់ពាក្យសម្ភាសន៍ចូលធ្វើការខាងកាស៊ីណូអនឡាញ ក្នុងក្រុមហ៊ុនមួយនៅភ្នំពេញ ហើយបានជាប់ជាមួយមនុស្ស០៦នាក់ផ្សេងទៀត កាលពីថ្ងៃទី០៨ តុលា ឆ្នាំ២០២១ យប់នេះពួកគេត្រូវបានជនជាតិចិនដឹកតាមរយន្តយកមកកាន់ក្រុងប៉ោយប៉ែត ម៉ោង៣ដល់គោលដៅ គេបានឲ្យស្នាក់នៅបន្ទប់លេខ១១៤ ក្នុងអាគារ១០០បន្ទប់ ព្រឹកបន្ទាប់ជនជាតិចិនបានយកទៅធ្វើការក្នុងកាស៊ីណូមួយនៅបុរី សានហូ ក្រុងប៉ោយប៉ែត អ្នកអត់ចេះភាសារថៃត្រូវបានគេយកទៅភ្នំពេញវិញ ដោយឡែកពួកខ្លួនចេះថៃត្រូវបានគេទុកឲ្យនៅធ្វើការបន្ត បន្ទាប់មេការជនជាតិចិនបានសួររកអត្តសញ្ញាណប័ណ្ណជនជាតិថៃ ទម្រង់គ្រោះបានតបថាពួកខ្លួនក៏មានទេ ស្រាប់តែភ្លាមនោះត្រូវបានជនជាតិចិនយកទៅបន្ទប់លេខ ១១៤ និងបានចាក់បង្គខឹងកុំខឹងជាមួយនឹងខ្ញុំទៀតថៃចំនួន៦នាក់ ផ្សេងទៀត និងបានចាប់ដាក់ខ្នោះដៃ ឃុំឃាំងបង្អត់អាហារ ដោយប្រាប់ថា ពួកខ្លួនត្រូវបានគេលក់មកឲ្យខាងថៅកែកាស៊ីណូ បើចង់ចេញត្រូវបង់ប្រាក់ ១នាក់ ១០០០ដុល្លា បើគ្មានអ្នកមកលោះទេត្រូវឃុំទុកទីនេះរយ:ពេល០៦ខែ។ចំណែកជនជាតិថៃ០៦នាក់ផ្សេងទៀត ក៏ត្រូវបានជនជាតិចិនខាងលើបង្ខាំងទុកផងដែរ ដោយខឹងជនជាតិថៃទាំងនោះមិនព្រមបង្កើតហ្វេសប៊ុកនិងផេកក្លែងក្លាយដើម្បីបោកលុយជនជាតិថៃដូចគ្នា។

បច្ចប្បន្នជនសង្ស័យទាំង៤នាក់ មានជនជាតិចិន២នាក់ ជនជាតិបង់ក្លាដេស២នាក់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3842 នាក់
ម្សិលមិញ :
12879 នាក់
សប្តាហ៍នេះ :
88044 នាក់
ខែនេះ :
379068 នាក់
3 ខែនេះ :
991871 នាក់
សរុប :
12050803 នាក់