ថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោកស្រីបេះដូងដែក ប្រធានាធិបតីកោះតៃវ៉ាន់ បានប្ដេជ្ញាចិត្ត ការពារដែនកោះ នៅចំពោះមុខសម្ពាធយោធា ពីមហាអំណាច ប្រទេសចិន !!!!
Mon,11 October 2021 (Time 10:13 PM)
ដោយ ៖ ប្រភព៖ Kyodo ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១១កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១


លោកស្រីបេះដូងដែក ប្រធានាធិបតីកោះតៃវ៉ាន់ បានប្ដេជ្ញាចិត្ត ការពារដែនកោះ នៅចំពោះមុខសម្ពាធយោធា ពីមហាអំណាច ប្រទេសចិន !!!!


ប្រភព៖ Kyodo
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១១កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១
ព័ត៌មានអន្តរជាតិ

រដ្ឋធានីតៃប៉ិ៖



លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បានសន្យាថា នឹងការពារអធិបតេយ្យភាពដែនដីកោះតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មានបំណងបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយនឹងចិនដីគោក។

ខណៈនេះ ចិនកំពុងបង្ហាញសម្ពាធយោធា កាន់តែខ្លាំងឡើងនៅលើកោះតៃវ៉ាន់ ដោយចិននៅតែចាត់ទុកដែនដីកោះតៃវ៉ាន់ថាជាផ្នែកមួយនៃប្រទេសចិន ហើយចិន សុំឱ្យមេដឹកនាំតៃវ៉ាន់ ចូលរួមសន្ទនាដោះស្រាយវិវាទដែនសមុទ្ររួមគ្នា ។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងថា កោះតៃវ៉ាន់ឈរនៅលើ ខ្សែការពារទីមួយនៃលទ្ធិប្រជាធិបតេយ្យ និង ចាត់ទុកកោះតៃវ៉ាន់កំពុងស្ថិតនៅក្នុងស្ថានភាព ដ៏ស្មុគស្មាញ ប៉ុន្តែមានភាពរឹងមាំ ជាងប្រទេសដទៃទៀត ក្នុងរយៈពេលជាង ៧០ឆ្នាំ ។

លោកស្រីប្រធានាធិបតី បានអះអាងថា យើងនឹងបន្តពង្រឹងការការពារជាតិ និងបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីការពារខ្លួនយើង ដើម្បីធានាថា គ្មាននរណាអាចបង្ខំកោះតៃវ៉ាន់ ឱ្យដើរតាមគោលនយោបាយដែលចិនបានគូសផ្លូវឱ្យយើងដើរឡើយ ។ ចិនមិនអាចកំណត់ពីរបៀបរស់នៅបែបសេរី និង ប្រជាធិបតេយ្យលើកោះតៃវ៉ាន់ ដែលមានប្រជាពលរដ្ឋ ២៣លាននាក់ របស់យើងបានឡើយ។ លោកស្រី Tsai Ing-wen បានបន្ដថា ចិនគួរតែបញ្ចប់ការបំភាន់ ពលរដ្ឋតៃវ៉ាន់ នឹងឈប់ដាក់សម្ពាធលើយើង។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Kyodo ។

ប៉ុន្តែលោក Tsai Ing-wen បានបង្ហាញពីជំហររបស់តៃវ៉ាន់លើសិទ្ធិ ឆ្លងកាត់ច្រកសមុទ្រគឺនៅតែដដែល ដោយគូសបញ្ជាក់ថា យើងអំពាវនាវឱ្យរក្សាស្ថានភាពនៅដូចដើម ប៉ុន្តែ យើងក៏នឹងប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព ដើម្បីការពារស្ថានភាពបច្ចុប្បន្ន ពីការផ្លាស់ប្តូរជាឯកតោភាគី ណាមួយ ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3962 នាក់
ម្សិលមិញ :
12879 នាក់
សប្តាហ៍នេះ :
88164 នាក់
ខែនេះ :
379188 នាក់
3 ខែនេះ :
991991 នាក់
សរុប :
12050923 នាក់