ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់នៅពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង តម្លើងឋានន្តរ ស័ក្តិមន្ត្រី នគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងបាននាំយកអំណោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ !!!!!!
Di,29 September 2020 (Time 12:52 )
ដោយ ៖ ដោយះ លោក ភួង មុនីរដ្ឋ ចេញផ្សាយថ្ងៃ អង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ (ចំនួនអ្នកអាន: 107នាក់)


លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់នៅពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង តម្លើងឋានន្តរ ស័ក្តិមន្ត្រី នគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងបាននាំយកអំណោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ !!!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ
កញ្ញា ឆ្នាំ ២០២០
ព័ត៌មានជាតិ



ក្រុងប៉ោយប៉ែត:


នៅព្រឹក ថ្ងៃ អង្គារ ១២ កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ នៅទីបញ្ជាការដ្ឌាន វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៩១១ ឋិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំ ទទួលស្វាគមន៍ គណៈប្រតិភូ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកស្នងការរង ជាច្រើនរូប បានចូលរួមនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង តម្លើងឋានន្តរ ស័ក្តិមន្ត្រី នគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងបាននាំយកអំណោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ទៅចែកជូន កងកម្លាំង នគរបាលជាតិ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៩១១ ។


កងកម្លាំងដែលបានចូលរួមក្នុងកម្មវិធីខាងលើ ប្រហែល៤០០នាក់ មកពីបញ្ជារការដ្ឋាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤ នៃស្នងការដ្ឌាននគរបាលខេត្ត បន្ទាយមានជ័យ ។នៅក្នុងឱកាសដ៏មានតម្លៃនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាន ពាំនាំយកអំណោយ មួយចំនួនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីប្រគល់ជូនដល់កងកម្លាំង នគរបាលយើងផងដែរ ដោយលោកស្នងការបាន សំណេះសំណាល ជាមួយមន្ត្រីក្រោមឱវាទប្រកបដោយភាពស្និទស្នាលបំផុត។



លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានធ្វើការកោតសរសើរដល់ កងកម្លាំង ទាំងអស់ដែលកន្លងមក បានយកចិត្តទុកដាក់ ខិតខំការពារជាតិមាតុភូមិ បូរណភាពទឹកដី យ៉ាងល្អប្រសើរ។លោកស្នងការក៏បានផ្តាំផ្ញើកម្លាំងទាំងអស់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ក្នុងភារកិច្ចនិងកាតព្វកិច្ចរបស់ខ្លួនកុំមានការធ្វេសប្រហែសឡើយ ក្នុងការបង្ក្រាបទប់ស្កាត់ទំនិញ និង ពលករឆ្លងដែនខុសច្បាប់ ឲ្យមានប្រសិទ្ធភាពបំផុត ស្របតាមបទបញ្ជារបស់ ប្រមុខថ្នាក់ដឹកនាំរបស់យើងក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិផងដែរ៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4468 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
104061 នាក់
ខែនេះ :
469905 នាក់
3 ខែនេះ :
1366702 នាក់
សរុប :
6499631 នាក់