ថ្ងៃSonntag ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឧត្តមសេនីយ៍ មេដឹកនាំ រដ្ឋប្រហារនៃប្រទេសម៉ាលី ដាក់លក្ខខណ្ឌគ្រប់គ្រងប្រទេស៣ឆ្នាំ ទើបព្រមដោះលែងលោកប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ដ៏ទៃទៀត !!!!!!!
Di,01 September 2020 (Time 04:41 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ អង្គារ ១៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១ខែ កញ្ញា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 324នាក់)


ឧត្តមសេនីយ៍ មេដឹកនាំ រដ្ឋប្រហារនៃប្រទេសម៉ាលី ដាក់លក្ខខណ្ឌគ្រប់គ្រងប្រទេស៣ឆ្នាំ ទើបព្រមដោះលែងលោកប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ដ៏ទៃទៀត !!!!!!!

ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ អង្គារ ១៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១ខែ កញ្ញា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ





(រ៉យ ទ័យ អន្តរជាតិ)៖



លោកឧត្តមសេនីយ៍ Assimi Goita មេដឹកនាំរដ្ឋប្រហារបានសម្រេចនៅក្នុងប្រទេសម៉ាលី បាននិយាយថា លោកយល់ព្រមដោះលែងប្រធានាធិបតី ដែលត្រូវបណ្តេញចេញពីតំណែង Ibrahim Boubacar Keita ដោយមានកិច្ចសន្យាមួយច្បាស់លាស់ គឺទុកឲ្យលោកបានកាន់អំណាច ដឹកនាំប្រទេសនេះក្នុងរយៈពេល ៣ឆ្នាំ។បើតាមប្រភពស្និទ្ធនឹងគណៈប្រតិភូអាហ្វ្រិកខាងលិច ដែលបានទៅជួបជាមួយលោក Assimiបានឲ្យដឹងថា មេដឹកនាំរដ្ឋប្រហាររូបនេះ ចង់កាន់អំណាច ៣ឆ្នាំជាតំណាក់កាលអន្តរកាល ដើម្បីស្តារប្រទេសម៉ាលីឡើងវិញ។នៅក្នុងតំណាក់កាលនេះ នឹងមានបង្កើតក្រុមប្រឹក្សាមួយ ដឹកនាំដោយក្រុមយោធា ហើយមានរូបគាត់ជាប្រមុខរដ្ឋ។នេះក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនទៀត ដែលនាំឲ្យគាត់សម្រេចចិត្ត ដោះលែងប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ដទៃទៀតដើម្បីធ្វើជាថ្នូរ។


នៅប្រទេស​ម៉ាលី កងទ័ព​បាន​ធ្វើរដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។ នៅ​ប៉ុន្មានម៉ោងក្រោយ ប្រធានាធិបតី​ម៉ាលី ដែល​ត្រូវ​កងទ័ព ចាប់ខ្លួន​ជាមួយ​នាយករដ្ឋមន្រ្តី យក​ទៅទុក​នៅបន្ទាយទាហាន ក្បែរ​រដ្ឋធានី បាម៉កូ បាន​ប្រកាស ចុះចេញ​ពី​តំណែង រំលាយ​រដ្ឋាភិបាល និង​រំលាយសភា។ សហគមន៍​អន្តរជាតិ ថ្កោលទោស ការធ្វើរដ្ឋប្រហារ ចំណែក ​សហគមន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​អាហ្វ្រិក​ខាងលិច បាន​ប្រកាស​ភ្លាមៗ ថ្កោលទោស និង​បិទព្រំដែន​ជាមួយ​ប្រទេស​ម៉ាលី។ នៅប្រទេសម៉ាលីលី រដ្ឋប្រហារ​របស់​មន្រ្តីយោធា និង​ទាហាន​បះបោរ​បាន​ឈាន​ទៅ​ចាប់ឃុំខ្លួន ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​ នៅបន្ទាយទាហាន។ នៅប៉ុន្មាន​ម៉ោង​ក្រោយ​រដ្ឋប្រហារ ប្រធានាធិបតី ម៉ាលី លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា Ibrahim Boubacar Keïtaប្រកាស ចុះចេញ​ពី​អំណាច និង​រំលាយ​រដ្ឋសភា។



អ្នកនាំពាក្យ​របស់​ទាហាន​បះបោរ ដែល​ចូល​ទៅ​ចាប់​ប្រធានាធិបតី ដល់​គេហដ្ឋាន កាលពី​ថ្ងៃ​អង្គារ បាន​ចេញមុខ ប្រកាស​តាម​ទូទស្សន៍ ថា ពួកគេ ជា​កងទ័ព​ស្នេហាជាតិ ដែលប្រមូលផ្តុំ​ក្នុង “គណៈកម្មការ​ជាតិ​សម្រាប់​ស្រោចស្រង់​ប្រជាជន។”រដ្ឋប្រហារ​ទមា្លក់​មេដឹកនាំ​ជាទម្លាប់​ប្រពៃណី កើតមាននៅ​ប្រទេស​ម៉ាលី។ ការផ្លាស់ប្តូរ​របបដឹកនាំ​នីមួយៗ ធ្វើឡើង​តាមរយៈ ការធ្វើ​រដ្ឋប្រហារ មុន​នឹងមាន​ការចរចា បង្កើត​រដ្ឋាភិបាល​ស៊ីវិល ឡើងវិញ តាម​ការបោះឆ្នោត។ហេតុការណ៍​ធ្វើ​រដ្ឋប្រហារ នៅថ្ងៃ​អង្គារ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រដ្ឋប្រហារ កាលពី​ឆ្នាំ ២០១២ ទាំង​ឈ្មោះ​បន្ទាយ​ទាហាន​Kati  និង​រូបភាព​កងទ័ព ដែល​បាន​បើក​រថយន្ត ចូល​ទៅ​វិមាន​ប្រធានាធិបតី នៅ​ទីក្រុង ប៉ាម៉ាកូ។ អ្វីដែល​ខុស​ប្លែក ពី​ឆ្នាំ ២០១២ គឺនៅត្រង់​ថា លោក​ប្រធានាធិបតី អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា គ្មាន​សំណាង បាន​រត់គេច​ខ្លួន ដូច​ប្រធានាធិបតី​មុន។ គឺ​រដ្ឋប្រហារ​ឆ្នាំ ២០១២ ដែលបាន​បើកផ្លូវ​ឲ្យ​មាន​ការបោះឆ្នោត ជ្រើសតាំង លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ជាប្រធានាធិបតីម៉ាលី នៅឆ្នាំ ២០១៣។



ថ្លែងតាម​កញ្ចក់ទូរទស្សន៍ជាតិ អ្នកនាំពាក្យ​របស់​ក្រុមយោធា​បះបោរ បាន​អះអាងថា ពួកគេ​សម្រេច​ធ្វើ​រដ្ឋប្រហារ លើកនេះ ក៏ដោយសារ តែ ឃើញ​ថា ម៉ាលី​បាន​ធ្លាក់​ខ្លួន​កាន់តែ​ជ្រៅ ក្នុង​វិបត្តិ ចលាចល អនាធិបតេយ្យ និង​អសន្តិសុខ ដោយសារ​តែ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​មេដឹកនាំ។ នៅក្រោយធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិាធិបតី កងទ័ព​ម៉ាលី​សន្យា​រៀបចំ​ការបោះឆ្នោត ដើម្បី ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។ អ្នកនាំពាក្យ​របស់​ក្រុមទាហាន​បះបោរ បាន​និយាយ​ធានា​ថា ពួកគេ​នឹង​ប្រគល់​ផ្ទេរអំណាច​ដឹកនាំ​ប្រទេស ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល អន្តរកាល មួយ ដែល​មានតួនាទី​រៀបចំ ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ សាជាថ្មី។រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី ម៉ាលី បាន​ទទួល​ការអបអរ​សាទរ ពី​ប្រជាជន ម៉ាលី និង​ចលនា​របស់​សម្ព័ន្ធ​អ្នកប្រឆាំង​រដ្ឋាភិបាល ដែល​បាន​ធ្វើ​បាតុកម្ម​តាំង​ពី​ខែ​មិថុនា មក​ដើម្បី​ទាមទារឲ្យ​លោក​​ប្រធានាធិបតីអ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ​ចុះចេញ​ពីអំណាច។



នៅ​ម៉ាលី ដែល​មាន​ប្រជាជន​រស់នៅ ២០​លាន​នាក់ រដ្ឋាភិបាល​របស់​លោក អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា បានរងការរិះគន់ ថា បន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោត​សភា ប្រព្រឹត្ត​អំពើពុករលួយ បែងចែក​អំណាច​តែ​ក្នុង​ចំណោម សមាជិក​គ្រួសារ​របស់​អ្នកមាន​អំណាច។ ពួកគេ​ចោទប្រកាន់​លោកប្រធានាធិបតី អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ផងដែរថា អសមត្ថភាព មិនអាច​បិទបញ្ចប់ បញ្ហា អសន្តិសុខ បង្កឡើង​ដោយសារ ការវាយប្រហារ ភេរវកម្ម របស់​ក្រុមជីហាត​អ៊ីស្លាមជ្រុលនិយម នៅតំបន់​កណ្តាល និង​ភាគខាងជើង ម៉ាលី។អសន្តិសុខ បូករួម​ជាមួយ វិបត្តិ​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ បានធ្វើ​ឲ្យប្រជាជន​ម៉ាលី​មាន​កំហឹង ស្អប់​មេដឹកនាំ របស់ខ្លួន​កាន់តែ​ខ្លាំងឡើង។ នៅមុន​រដ្ឋប្រហារ​ទមា្លក់​ប្រធានាធិបតី​ទៅទៀត សម្ព័ន្ធ​ក្រុមប្រឆាំង​បាន​អំពាវនាវ ឲ្យ​ប្រជាជន​ម៉ាលី​ធ្វើ​បាតុកម្ម​ប្រឆាំងប្រធានាធិបតី នៅពេញ​១សប្តាហ៍​ក្រោយ។




សហគមន៍អន្តរជាតិថ្កោលទោសរដ្ឋប្រហារយោធ​យោធា ទម្លាក់​ប្រធានាធិបតី​ចេញពីការបោះឆ្នោត រដ្ឋប្រហាររបស់កងទ័ពម៉ាលីបានទទួលការួល​ការគាំទ្រ​ពី​ប្រជាជន​ក្នុង​ស្រុក​មែន ប៉ុន្តែ ​សហគមន៍អន្តរជាតិ និងប្រទេស​អាហ្វ្រិក​ជិតខាង​បាន​ថ្កោលទោស យ៉ាងខ្លាំង។នៅក្រោយ​រដ្ឋប្រហារ ទម្លាក់​តំណែង​ប្រធានាធិបតី ម៉ាលី អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​អំពាវនាវ​ក្រុមយោធា​បះបោរ ឲ្យ​ដោះលែង លោកប្រធានាធិបតី ម៉ាលី ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បើកកិច្ចប្រជុំ​បន្ទាន់ នៅ​ល្ងាចថ្ងៃ​ពុធ នៅទីក្រុង​ញូវយ៉ក ដើម្បី និយាយ​ពី​វិបត្តិ​នៅ​ម៉ាលី ទៅតាម​ការស្នើសុំ​របស់​បារាំង ​និង នីហ្សេ ដែល​ជា​ប្រធានផ្លាស់វេន នៃ​សហគមន៍ សេដ្ឋកិច្ច​រដ្ឋអាហ្វ្រិកខាងលិច Cédéao។




ប្រទេសបារាំង ដែល​បញ្ជូន​ទ័ព ជាង​៥ពាន់នាក់ សម្រាប់ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត អ៊ីស្លាមជ្រុលនិយម នៅ​តំបន់​សាហែល ដែលនៅក្នុង​នោះ មាន​ផងដែរ ទឹកដី​ម៉ាលី តាំង​ពី​ឆ្នាំ ២០១២ បាន​ថ្កោលទោស រដ្ឋប្រហារ​យោធាកាលពី​ថ្ងៃ​ម្សិលមិញ និង​បាន​ទាមទារ​ឲ្យ​មានការចរចា​សន្តិភាព ក្រោមជំនួយ​គាំទ្រ​របស់​សហគមន៍ អាហ្រិ្វក​ខាងលិច Cédéao។សហគមន៍ សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច Cédéao ដែល​ម៉ាលី​ជា​សមាជិក​មួយដែរនោះ បាន​ប្រកាស បិទព្រំដែន គោក អាកាស បិទច្រកទំនាក់ទំនង​សេដ្ឋកិច្ច រួម​ទាំង​ប្រកាស ដាក់ទណ្ឌកម្ម លើ​មន្រ្តីយោធា ដែល​បះបោរ ធ្វើរដ្ឋប្រហារ​ទម្លាក់ ប្រធានាធិបតី ម៉ាលី កាលពី​ថ្ងៃ​ម្សិលមិញ។ តាមវិមានប្រធានាធិបតី​នីហ្សេ ក្រុមប្រទេស​សមាជិក Cédéao នឹង​បើក​សន្និសីទ​វីដែអូ​បន្ទាន់​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍។
រដ្ឋប្រហារយោធានៅប្រទេសម៉ាលី កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ ក៏អាច​ជា​លទ្ធផល​នៃ​បរាជ័យ​របស់ អង្គការ​Cédéao​ដែលក្នុង​នាមខ្លួន​ជា​អន្តរការី ប៉ុន្តែ មិនសម្របសម្រួល លោក ប្រធានាធិបតី ម៉ាលី ជាមួយ ក្រុមបក្សប្រឆាំង។



ហេតុអ្វី បាន​ជា​គេ​ត្រូវ​ចាប់អារម្មណ៍​ពី​រដ្ឋប្រហារ​យោធា នៅ ប្រទេស​ម៉ាលី?ប្រទេស​ម៉ាលី ដែល​ឡោមព័ទ្ធ​ដោយ​ប្រទេស​អាហ្វ្រិក​ដល់ទៅ ៧​នៅ​អាហ្វ្រិក​ខាងលិច ជាប្រទេស​ផលិត នាំចេញ អំបោះកូតុង ធំជាងគេ​ក្នុង​ពិភពលោក និង​ជា​ប្រទេសនាំ​ចេញ មាស ​ទី​៤ ក្នុងលោក។ ប៉ុន្តែ ម៉ាលី បាន​ជួបបញ្ហា អសន្តិសុខ តាំង​ពី​ឆ្នាំ ២០១២ ដោយសារ​ការវាយប្រហារ​កាន់តែច្រើន របស់​ក្រុមឧទ្ទាម Touarec ហើយ​និង​ពួកជីហាត បណ្តាញ​របស់​អាល់កៃដា ដែល​បាន​ពង្រាយខ្លួន បោះទីតាំង​នៅ​តំបន់​កណ្តាល និង​ភាគខាងជើង​ម៉ាលី។ ក្រុមជីហាត កាន់តែ​ខ្លាំងដៃ ដោយសារ​មានអាវុធ យុទ្ធភ័ណ្ឌ ដែល​ពួកនេះ បាន​លួច​យក​ពី​លីប៊ី នៅក្រោយ បដិវត្ត​ផ្តួលរំលំ​របប​កាដាហ្វី។





បារាំងដែលធ្លាប់ធ្វើអាណានិគមលើប្រទេសរទេស​ម៉ាលី បាន​បញ្ជូន​កងទ័ព​ទៅ​វាយបណ្តេញ ពួកជីហាត នៅ​ឆ្នាំ ២០១៣។ នៅ​ឆ្នាំ ២០១៤ បារាំង​បាន​ប្រែក្លាយ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ទៅ​ជា​ប្រតិបត្តិការ​ប្រឆាំង​ជីហាត នៅ​តំបន់​សាហែល។ ចាប់តាំង​ពី​ឆ្នាំ ២១០៣ អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព មួកខៀវ សម្រាប់​ប្រតិបត្តិការ​ដ៏សំខាន់ ទៅ​ម៉ាលី នេះដែរ។ បន្ថែមពីលើនេះ គឺ​មាន​កងកម្លាំង​ប្រឆាំង ជីហាត នៅសាហែល ដែល​ប្រមូល​ផ្តុំ កងទ័ព​របស់​៥​ប្រទេស ដូចជា​នីហ្សេ ម៉ូរីតានី បួគីណាហ្វាសូ ឆាត និង​ម៉ាលីជាដើម។ នៅប៉ុន្មាន​ខែ​នេះ បារាំង បាន​បង្កើន​ប្រតិបត្តិការ​យោធា ដើម្បី​វាយបណ្តេញ​ក្រុមជីហាត ដែល​កំពុង​ចាប់សកម្មខ្លាំង នៅ​ត្រង់ព្រំដែន​ប្រទេស​ម៉ាលី នីហ្សេ និង​បៀរគីណាហ្វាសូ។ សម្រាប់​បារាំង និង​បណ្តា​ប្រទេស​អាហ្វ្រិក​ជិតខាង រដ្ឋប្រហារ​យោធា និង​អស្ថិរភាព​នយោបាយ​ណាមួយ នៅ​ម៉ាលី នឹង​ផ្តល់​ឱកាស​ដល់​ក្រុម​ជីហាត ឲ្យ​ពង្រីកដែន​ឥទ្ធិពល​របស់ខ្លួន នៅក្នុង​ទឹកដី​ម៉ាលី។ បើសិន​ម៉ាលី​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមជីហាត គឺ​គេ​កាន់តែ​ពិបាក ក្នុង​ការប្រយុទ្ធ​ប្រឆាំង ធ្វើឲ្យ ក្រុមភេរវនិយម ទាំងនេះ អាច​រលាយបាត់មុខ ពី​ទឹកដី​អាហ្វ្រិកខាងលិច៕

 

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
388 នាក់
ម្សិលមិញ :
14325 នាក់
សប្តាហ៍នេះ :
89162 នាក់
ខែនេះ :
447784 នាក់
3 ខែនេះ :
1225797 នាក់
សរុប :
6106972 នាក់