ថ្ងៃSonntag ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ
Di,04 August 2020 (Time 03:42 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 124នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បាន​ ចេញសេចក្តី​ប្រកាសព័ត៌​មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០១នាក់ជា​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា ខណៈចំនួន០៣នាក់ថ្មីទៀត ត្រូវបានព្យាបា​លជាសះស្បើយ។

អ្នកឆ្ល​ងជំងឺកូវីដ១៩ថ្មី ដែលជាបុរសជន​ជាតិអាមេរិកកាំង និង​ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូត​សហរដ្ឋអាមេរិ​កប្រចាំនៅកម្ពុជា កាន់វីសា ប្រភេទ A មាន​អាស័យដ្ឋានស្នាក់​នៅក្នុងស្ថានទូត​អាមេ​រិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។បុរសរូបនេះ​បានធ្វើ ដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះ​ហើ​រនៅប្រទេសកូរ៉េ​ខាងត្បូងមកកម្ពុជា​ ដែលលទ្ធផលវិភាគវត្ថុ សំណាកលើកទី៣ នាថ្ងៃទី១៥ នៃការ​ធ្វើចត្តាឡី​ស័ករបស់គាត់ រាយការ​ណ៍ដោយស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា ទទួលបានលទ្ធផល វិជ្ជមាន​វីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។​អ្នកជំងឺត្រូវបាន​ដាក់នៅក្នុងបន្ទប់មួយ ដោយ​ឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយ ក្រុមគ្រូពេទ្យអាមេ​រិកាំងនៃស្ថានទូតនេះ។

ចំពោះករណីជាសះស្បើយចំនួន០៣នាក់វិញ ​មានបុរសជ​នជាតិខ្មែរចំនួន​០២នាក់ និងបុរសជ​នជាតិអា​មេរិកកាំង​ជាមន្ត្រីទូតអាមេ​រិកម្នាក់រួមមាន​៖
១-​បុរសអាយុ២៥​ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣​ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២-​បុរសអាយុ​២៧ឆ្នាំ មានអាស័​យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត​សៀម​រាប។
បុរសជ​នជាតិខ្មែរ​ទាំងពីរនា​ក់ខាងលើនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី បន្តជើ​ងហោះហើរ​នៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល​បានលទ្ធ​ផល​តេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញា​តឲ្យចេញពី​មណ្ឌលសុខា​ភាពចាក់អង្រែ រាជធានីភ្នំពេញ។
៣-បុរសជន​ជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វី​សាប្រភេទ A មានអាស័យដ្ឋា​នស្នាក់នៅ ក្នុងស្ថានទូតអាមេ​រិកប្រចាំកម្ពុជា ​រាជធានីភ្នំពេញ។ បុរសរូប​នេះបាន ធ្វើដំណើរពី​សហរដ្ឋអាមេរិក បន្តជើងហោះ​ហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានព្យាបា​លជាសះស្បើយ ដោយ​ទទួលបានលទ្ធផលតេ​ស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២​ដង ដែលគ្រប់​គ្រង និងរាយ​ការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា៕ព័ត៌មានលំអិតសូមអាន​នូវ​សេចក្តី​ប្រកាសព័ត៌​មាន របស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោមៈ

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1349 នាក់
ម្សិលមិញ :
14325 នាក់
សប្តាហ៍នេះ :
90123 នាក់
ខែនេះ :
448745 នាក់
3 ខែនេះ :
1226758 នាក់
សរុប :
6107933 នាក់