ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ
Mo,03 August 2020 (Time 12:39 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកអភិបាលក្រុងកំពត និង កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងនគរបាលវរៈការពារព្រំដែនទឹកលេខ២៤១ កាលពីរសៀលថ្ងៃអាទិត្យ ១៣កើត ខេស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែសីហាឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមដងព្រែកកំពង់បាយ ចាប់ពីក្រុងកំពត រហូតដល់ព្រែកទឹកឈូ ឆ្លងកាត់ក្នុងឃុំម៉ាក់ប្រាង្គ និង ឃុំកំពង់គ្រែងក្នុងស្រុកទឹកឈូ​ ខេត្តកំពត។

នាឱកាសនេះដែរ ឯកឧត្តម​ បានមានប្រសាសន៍ថា បើតាមការ ពិនិត្យវាយតម្លៃជាក់ស្ដែង​ ស្ថានភាពទឹកតាមដងព្រែកនៅពេលនេះ នៅមិនទាន់មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់នៃការលិចលង់ដល់ លំនៅដ្ឋាន ផ្ទះសំបែង ស្រែចំការរបស់ប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ទៀត យើងមិនត្រូវមានការធ្វេសប្រហែសឡើយ។ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ត្រូវប្រុងប្រយ័ត្នបន្តតាមដានចំពោះបាតុភូតឬធាតុអាកាស ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជួបការលំបាកឬរងគ្រោះដោយប្រការផ្សេងៗពីជំនន់ទឹកភ្លៀងនេះ។ពិសេសត្រូវត្រៀមលក្ខណៈប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជួយអន្តរាគមន៍ ជំលៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ទឹកជំននន់កើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4898 នាក់
ម្សិលមិញ :
6697 នាក់
សប្តាហ៍នេះ :
57242 នាក់
ខែនេះ :
283658 នាក់
3 ខែនេះ :
1132322 នាក់
សរុប :
11147015 នាក់