ថ្ងៃSonntag ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ព័ត៌មានថ្មីបំផុត
Mo,31 August 2020 (Time 11:05 )
ដោយ ៖ ដោយះ ក្ដាមស្រែជាយដែន ចេញផ្សាយថ្ងៃ អាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ខែសីហា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 33នាក់)


ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ សូមសម្ដេចសេនាពិជ័យ ទៀ បាញ់ ចាត់វិធានការ ទៅលើ លោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន ហៅការ៉ែ ២ មេបញ្ជាការរង កងពលតូចលេខ ៨ យកទៅដុះក្អែល ផង
ទាន ចំពោះករណី ឃុបឃិតគ្នាជាប្រព័ន្ធ រំលោភដីរដ្ឋ !!!!!


ដោយះ ក្ដាមស្រែជាយដែន
ចេញផ្សាយថ្ងៃ អាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ខែសីហា ឆ្នាំ ២០២០
ព័ត៌មានជាតិ






ខេត្តព្រះវិហារ៍៖


តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតែងតែណែនាំ ដល់មន្ត្រីថ្នាក់ក្រោម អោយបំរើរាស្ត្រ ហើយសម្ដេច ក៏បានផ្សាយជាសាធារណៈនូវអភិក្រម ទាំង៥ របស់ សម្ដេច ហើយអភិក្រមនោះ ក៏ត្រូវបានសម្ដេច បានវះកាត់ជាបណ្ណើរៗ ។ ដោយឡែកតែ លោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន ហៅ ការ៉េពីរ ដែលហ៊ានផ្គើនទៅនឹង អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ស្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ តើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មានវិធានការយ៉ាង ណាចំពោះមន្ត្រី ខិលខូច ដូចលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន ហៅការ៉េ២ ។



យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋទូរទាំងប្រទេសរង់ចាំអ៊ុតមើល តើលោកឧត្តមសេនីយ៍ត្រីចាន់ សុខុន (ហៅការ៉េពីរ) មេបញ្ជារការរងយោធាកងពលតូចលេខ៨ ដែលបានប្រើអំណាចរំលោភយកដីព្រៃ ចំនួនប្រមាណជិត៣០ហិកតា ជាសម្បត្តិរដ្ឋ ដែលស្ថិតនៅភូមិសាមុី ឃុំស្រឡៅពី ស្រុកឆែបខេត្តព្រះវិហារ៍នោះ តើមានវាសនាយ៉ាងណា? ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាបានលើកឡើងធ្ងន់ៗក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី (រឿងដីធ្លីត្រូវតែជំរៈម្តងពេលនេះជាពេលដែលត្រូវវះកាត់)។



ហើយកន្លងទៅថ្មីៗនេះ សម្តេចតេជោ បានថ្លែងក្នុងកិច្ចប្រជុំគណះរដ្ឋមន្រ្តីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ថាចំពោះបុគ្គលដែលមានតួនាទី ជាមន្ត្រី តែបែរជាមានគំនិតអាក្រក់ ឃុបឃិតគ្នា រំលោភយកដីរដ្ឋ និង រកល្បិចផ្សេងៗ ដើម្បីគម្រាមគំហែងពលរដ្ឋ ដើម្បីយកដីមកកាន់កាប់ខ្លួនឯងនោះ គឺមិនអាចលើកលេងជាដាច់ខាត ត្រូវទទួលទោស និង បណ្តេញចេញពីបក្សតែម្តង។ ហើយសម្តេចបានបន្តទៀតថា៖ ចំពោះប័ណ្ណកម្មសិទ្ធ ដោយការធ្វើឡើងរួមគំនិតគ្នាខុសច្បាប់ ក៏ត្រូវរំលាយចោលដែរ។គួររំលឹកផងដែរថា ដីព្រៃខាងលើជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានលោកឧត្តមសេនីយ៍ត្រីចាន់់ សុខុន (ហៅការ៉េពីរ) យកគ្រឿងចក្រឈូសឆាយ ធ្ធើជាកម្មសិទ្ធបុគ្គល កាលពីពេលថ្មីៗនេះ ដោយមិនមានអជ្ញាធរ រឺ មន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានចេញមុខបង្ក្រាបឡើយ ដោយខ្លាចអំណាចលោកផ្កាយ១ខាងលើ។



លោកសុខសាន្ត តារា អភិបាលស្រុកឆែប បានអោយដឹងតាម ប្រព័ន្ធ Telegramថាចំពោះការឈូសឆាយដីព្រៃខាងលើនោះ លោកធ្លាប់ដឹកនាំមន្ត្រីជំនាញ ចុះទៅហាមឃាត់ពីរបីដងហើយតែគេមិនស្តាប់។ជុំវិញករណីនេះឧត្តមសេនីយ៍ត្រីចាន់ សុខុន មេបញ្ជារការរងកងពលតូចលេខ៨ បានអោយដឹងនៅសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះថា៖ ដីខាងលើនោះលោកទិញពីប្រជាជនយូរឆ្នាំមកហើយ រី ឯកសារទិញលក់លោកថា មិនបង្ហាញទេព្រោះជាសិទ្ធរបស់លោក ហើយអ្នកណាចង់ផ្សាយអីផ្សាយទៅ ព្រោះដីលោកទិញពីប្រជាពលរដ្ឋ ។ លោកបានបន្តថា៖ ខ្លាចតែសម្តេចមួយទេ សម្តេចដឹងថា លោកជាមនុស្សរបៀបម៉េចហើយ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1493 នាក់
ម្សិលមិញ :
14325 នាក់
សប្តាហ៍នេះ :
90267 នាក់
ខែនេះ :
448889 នាក់
3 ខែនេះ :
1226902 នាក់
សរុប :
6108077 នាក់