ថ្ងៃSonntag ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ដំណឹងបាត់ខ្លួន លោកស្រី គីម យ៉ូចុង ប្អូនស្រី លោក គីម ជុងអ៊ុន បានធ្វើអោយ ពិភពលោក តាមដានយ៉ាងយកចិត្តទុកដាក់ បំផុត !!!!!
Fr,28 August 2020 (Time 09:55 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 107នាក់)


ដំណឹងបាត់ខ្លួន លោកស្រី គីម យ៉ូចុង ប្អូនស្រី លោក គីម ជុងអ៊ុន បានធ្វើអោយ ពិភពលោក តាមដានយ៉ាងយកចិត្តទុកដាក់ បំផុត !!!!!


ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រាជធានីសេអ៊ូល:



បញ្ហាដែលលេចលឺថា មានការបាត់ខ្លួន ប្អូនស្រី លោក គឹមជុងអ៊ុន មេដឹកនាំវ័យក្មេង នៃប្រទេសកូរ៉េខាងជើងរយះពេល១ខែមកហើយ ដោយពុំឃើញវត្តមានរបស់លោកស្រី នៅក្នុងកម្មវិធីប្រជុំសំខាន់ៗនៃគណបក្សពលករកូរ៉េខាងជើង ខណៈដែលអាមេរិកវាយតម្លៃទៅលើសេចក្តីសេចក្តី​រាយការណ៍​នានា​ពាក់​ព័ន្ធ​នឹង​សុខភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន។ ការបញ្ហាខ្លួនចុងក្រោយ របស់លោកស្រី គីម យ៉ូចុង នៅក្នុងខែ កក្កដា ដែលគេឃើញ លោកស្រី ថតរូបជាមួយបងប្រុស របស់ លោកស្រី នៅក្នុងកម្មវិធី មួយ ។ ការបាត់ខ្លួនលោកស្រី គីមយ៉ូចុង បានធ្វើអោយមាន ការវិភាគ ខុសៗគ្នាអំពីការបាត់ខ្លួននេះ ។ ហើយថា មានតែក្រុមចារកម្ម នៃប្រទេស កូរ៉េខាងត្បទេ ដែលអាចដឹងរឿង បញ្ហាកូរ៉េខាងជើង តែមានអ្នកវិភាគខ្លះ ថាលោកស្រី គីម យ៉ូចុង មិនចង់បង្ហាញរូបរបស់ លោកស្រី ជាសាធារណៈច្រើនពេកទេ ។




ក្រុមមន្ត្រីនិងក្រុមអ្នកជំនាញថ្លែង​ថ្លែងថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​យុទ្ធនាការ​ដាក់​ទណ្ឌកម្ម​និង​ដាក់​សម្ពាធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។អ្នកនាំពាក្យ​ក្រក្យក្រសួងការបរទេសអាមេរិកមួយរូបបាអោយដឹងថាកាលពីថ្ងៃចន្ទកន្លងមកថា៖ «យើង​បន្ត​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ជៀសវាង​ការ​បង្ក​រឿង ដោយ​គោរព​ទៅ​តាម​កាតព្វកិច្ច​នានា​ ក្រោម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​ងាក​ទៅ​រក​ការ​ចរចា​ប្រកប​ដោយ​និរន្តភាព​និង​លទ្ធផល​ ក្នុងការ​បំពេញ​កិច្ចការ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ការ​លុប​បំបាត់​កម្មវិធី​អាវុធនុយក្លេអ៊ែរ​ទទួល​បាន​ជោគជ័យ​ពេញលេញ»។


ខណៈដែលកូរ៉េខាងត្បូងបានបដិសេចសេចក្ច​សេចក្តី​រាយការណ៍​ព័ត៌មាន​ជាច្រើន​ដែល​សង្ស័យ​ពី​ការ​ស្លាប់​របស់​លោក គីម ហើយ​ទទូច​ថា «មិនមាន​ចលនា​មិន​ប្រក្រតី​ណា» នៅ​កូរ៉េ​ខាង​ជើង​នោះ ក្រុម​អ្នក​វិភាគ​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​អ្នកស្រី គីម យោ​ជុង (Kim Yo Jong) ដែល​ជា​ប្អូន​ស្រី​របស់​លោក​ គីម ដែល​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​ទីប្រឹក្សា​ម្នាក់​ក្នុង​ចំណោម​ទីប្រឹក្សា​ដែល​លោក គីម ទុកចិត្ត​បំផុត។លោក Harry Kazianis នាយក​ជាន់​ខ្ពស់​នៃ​កម្មវិធី​សិក្សា​ពី​កូរ៉េ​ នៅ​ឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បែប​អភិរក្ស​និយម​ Center for the National Interest បាន​ថ្លែងថា៖«អ្នកស្រី គីម នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ច្បាស់​ណាស់​កំពុងត្រូវ​បាន​គេ​បណ្តុះ​ឲ្យ​កាន់​តួនាទីដែល​ធំជាង​នេះ​សន្សឹមៗ»។តើ​ គីម យោជុង ជា​នរណា? ហើយ​ហេតុ​អ្វី​ត្រូវ​បាន​អ្នក​ខ្លះមើល​ឃើញ​ថា​អ្នកស្រី​ជាអ្នក​ទំនង​ស្នង​អំណាចក្នុង​ករណី​លោក​គីម​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់?



ប្អូន​ស្រី​មេដឹកនាំ​ផ្តាច់ការ​រូប​នេះ ​ថ្មីៗ​នេះ​ត្រូវ​បាន​តំឡើង​តំណែង​ជា​សមាជិកម្នាក់​នៅ​ក្នុង​ការិយាល័យ​នយោបាយ​ (Politburo) នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តដ៏​មាន​អំណាច​របស់​គណបក្សពលករគ្រប់គ្រង​ប្រទេស​របស់កូរ៉េ​ខាង​ជើង​ ដើម្បី​បន្ត​តំឡើង​តំណែង​របស់​អ្នកស្រី​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ប្រទេស។ប្រភព​កាទូត​បាន​កត់​សម្គាល់​ពី​សេចក្តីថ្លែងការណ៍​កាលពី​ខែ​មីនា​របស់​អ្នកស្រី គីម យោជុង ទៅលើ​ទំនាក់​ទំនង​រវាង​អាមេរិក និង​កូរ៉េខាង​ជើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បាន​ផ្ញើ​សំបុត្រ​ផ្ទាល់​ខ្លួន​មួយ​ទៅ​កាន់​លោក គីម ជុងអ៊ុន​ ដើម្បី​រក្សា​ទំនាក់​ទំនង និងផ្តល់​ជា​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជួយ​កូរ៉េ​ខាង​ជើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

អ្នកស្រី​បាន​កោត​សរសើរ​លោក ត្រាំ ដែល​បាន​ផ្ញើ​សំបុត្រ​នោះ​ ក្នុង​គ្រា​ដែល «ការ​លំបាក​ទ្រង់​ទ្រាយ​ធំ​និង​ការ​ប្រឈម​នានា​មាន​ចំពោះ​មុខ​ការ​បង្កើត​ទំនាក់​ទំនង» រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Associated Press ដែល​បាន​ដកស្រង់​ពាក្យ​សម្តី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាងជើង។សេចក្តី​ថ្លែងការណ៍​នេះ​ត្រូវបាន​មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា​ ជា​សញ្ញា​ដែល​អ្នកស្រី​ គីម យោជុង កាន់​តែ​មាន​តួនាទី​សំខាន់​ជាង​មុន​ក្នុង​ទំនាក់​ទំនង​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង។


អ្នកស្រី Sue Mi Terry អ្នកសិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​អំពី​កូរ៉េ​នៅ​ឯ​មជ្ឈមណ្ឌល​យុទ្ធ​សាស្ត្រ​និង​ការសិក្សា​អន្តរជាតិ CSIS ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​សរសេរ​នៅ​ក្នុង​កាសែត Washington Post ថា៖ «មិនមាន​នរណា​ម្នាក់​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ ប្រសិន​បើ​លោក គីម​ ស្លាប់​មែន​នោះ»។​អ្នកស្រី Terry​ ថ្លែងថា៖ «អ្វី​ដែល​ទំនង​នឹង​កើត​ឡើង​នោះគឺ ប្អូនស្រី​របស់​លោក គីម គឺ​អ្នកស្រី គីម យោជុង នឹង​បន្ត​តំណែង»​ ក៏ប៉ុន្តែអ្នកស្រីមិន​ប្រាកដ​ថាប្រទេស​កូរ៉េ​ខាងជើង​ដែល​ក្តោបក្តាប់​ទៅ​ដោយ​អភិជន​ជា​បុរស​នឹង​បន្តគាំទ្រ​ស្ត្រី​វ័យ​ក្មេង​ជា​មេដឹកនាំ​នោះ​ទេ។



អ្នកស្រី គីម យ៉ូចុង ហាក់​ដូច​ជា​ចេញ​មុខ​មាត់​នៅក្បែរ​លោក គីម ជុងអ៊ុន​នៅ២ឆ្នាំ​ចុង​ក្រោយ​នេះ រួម​បញ្ចូល​ទាំង​ក្នុង​អំឡុងពេល​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​នានា​រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េ​ខាង​ជើង និង​វត្តមាន​មើល​ការ​សាកល្បង​មីស៊ីល​ជាមួយ​នឹង​បងប្រុស​របស់​អ្នកស្រី។គេ​ក៏​បាន​ឃើញ​រូប​ថត​អ្នកស្រី​ជិះសេះ​ជាមួយនឹង​លោក គីម ជុង​អ៊ុន​នៅ​ភ្នំ Paekdu ដែល​ជា​ភ្នំ​សក្តិសិទ្ធ សម្រាប់​សន្តតិវង្សគីម។កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹងថា ជីតា​របស់​លោក គីម និងឪពុក​របស់​លោក កើត​នៅ​ភ្នំ Paekdu ដែល​ជា​ទីតាំង​ស្នូល​នៃ​យុទ្ធនាការ​ឃោសនា​និង​ជាទី​សក្ការៈ​របស់​កូរ៉េ​ខាង​ជើង ដែល​ឃោសនា​លាត​ត្រដាងពី​ឈាម​ជ័រ​សែស្រឡាយ​គ្រួសារ​គីម។



លោក Kazianis នៃ​មជ្ឈមណ្ឌល Center for National Interest ថ្លែង​បន្ថែម​ថា៖«អ្នកស្រី គីម ច្បាស់​ណាស់​បាន​បន្ត​ឡើង​តំណែង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បន្ថែម​មុខ​តំណែង​កំពូលៗ​ទៅ​សម្រាប់​មុខ​តំណែង​ជា​មេ​ដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​អ្នកស្រី​ត្រូវការ​បទ​ពិសោធន៍​ទាំង​នេះ​ ប្រសិន​បើ​អ្នកស្រី​ចង់​ឡើង​កាន់​អំណាច»។ប៉ុន្តែ​លោក Bruce Klingner មកពី​មូលនិធិសិក្សា​ស្រាវជ្រាវ Heritage ​ថ្លែងថា៖ «មិនថា​អ្នកណា​បន្ត​តំណែង​នោះទេ មិនមាន​សញ្ញា​បង្ហាញ​ថា​អ្នកបន្ត​តំណែង​នឹង​កែប្រែ​គោលនយោបាយ​ក្នុង​ស្រុក​ឬ​គោល​នយោបាយ​ការបរទេស​ខុស​ពី​មុន​នោះ​ទេ»។



អ្នកស្រាវជ្រាវជាន់​ខ្ពស់​នៅ​មូលនិធិ Heritage ថ្លែងថា៖ «របប​គ្រប់គ្រង​នេះ​បាន​បញ្ជាក់​ជា​យូរ​ណាស់​មក​ហើយ​ថា​អាវុធ​នុយក្លេអ៊ែរ​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ជាតិ​របស់​ខ្លួន ហើយ​ចចែស​មិន​ព្រម​ចរចា​បោះបង់​អាវុធ​នេះ​ចោល​នោះ​ទេ។ អ្នក​បន្ត​តំណែង​ប្រហែល​អាច​វាងវៃ​ជាង​មុន​ក្នុង​ទំនាក់​ទំនង​ជាមួយ​នឹង​បរទេស​ដូច​អ្វី​ដែល​លោក គីម​ បាន​ធ្វើ​កន្លង​មក ប៉ុន្តែ​បន្ត​ធ្វើ​ទៅ​តាម​គោលនយោបាយ​ដដែល»។អ្នកស្រី គីម យោជុង បាន​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​ជាច្រើន រួម​បញ្ចូល​ទាំង​តំណែង​ជា​នាយក​រង​ទី១​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករកូរ៉េ​ខាង​ជើង ហើយ​ជា​នាយករង​ទី១ នៃ​ក្រសួង​ឃោសនារបស់​ប្រទេស។​អ្នកស្រី​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អន្តរជាតិ​នៅពេល​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​ថតរូប​អង្គុយ​ជិត​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ២០១៨ នៅ​ស្រុក Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។ អ្នកស្រី​គឺ​ជា​មនុស្ស​ដំបូង​មក​ពី​គ្រួសារ​គីម​ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ ចាប់​តាំង​ពី​ឧបទ្វីប​កូរ៉េ​បាន​បែក​បាក់​គ្នា​ក្រោយ​ពេល​សង្គ្រាម​លោកលើកទី២​បាន​បញ្ចប់៕




ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
14325 នាក់
សប្តាហ៍នេះ :
89246 នាក់
ខែនេះ :
447868 នាក់
3 ខែនេះ :
1225881 នាក់
សរុប :
6107056 នាក់