ថ្ងៃSonntag ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន សូមលើកយក ជីវប្រវត្តិ របស់ អធិរាជសម្លេងមាស លោកស៉ីន ស៉ីសាមុត ដែលជាការរំលឹក អំពីស្នាដៃ របស់លោក ក្នុងថ្ងៃខួបកំណើត អធិរាជសម្លេងមាសថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៣៣ ដល់ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៧៦ !!!!!!!!
Mi,26 August 2020 (Time 09:14 )
ដោយ ៖ ដកស្រង់ចេញពី Km.wikipedia.org(wiki) ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ខែសីហាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 60នាក់)


មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន សូមលើកយក ជីវប្រវត្តិ របស់ អធិរាជសម្លេងមាស លោកស៉ីន ស៉ីសាមុត ដែលជាការរំលឹក អំពីស្នាដៃ របស់លោក ក្នុងថ្ងៃខួបកំណើត អធិរាជសម្លេងមាសថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៣៣ ដល់ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៧៦ !!!!!!!!


ដកស្រង់ចេញពី Km.wikipedia.org(wiki)
ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ខែសីហាឆ្នាំ ២០២០
ព័ត៌មានជាតិ


រាជធានីភ្នំពេញ:


លោក ស៊ីន ស៊ីសាមុត (English: Sinn Sisamouth) (១៩៣៣-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស (Emperor of Golden Voice) ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះរណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាត លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក។



ភាពជោគជ័យ និង សមិទ្ធិផលកែប្រែឆ្នាំប្រភេទពានកំណត់ត្រាលទ្ធផលស្ថាប័នផ្សព្វផ្សាយ​​ 1953Top of​ Cambodia National Radioឈរលើកំពូលអ្នកចម្រៀង ប្រចាំវិទ្យុជាតិWon     Radio National of Kampuchea​​ 1955Choir of the YearCambodia National BandWon     Royal Palace Orchestra​​ 1960Best Male SingerCambodia National SongWon     Preah Soramrit Theater​​ 1962Artist of The YearAsian Academy Music AwardWon     Beijing, China (30 countries joined)​​ 1963Song of the YearChampa Battambang (Top 1 of Top 50 Artist)Nominated     Cambodia Hot 50 Billboard​​ 1965Top 2 of Cambodia SingerCambodia National Academy AwardNominated     Preah Soramrit Theater​​ 1966Emperor of Golden VoiceGot   Gold Medal Nominated     By King Norodom Sihanouk




ជីវិតចាប់ផ្ដើម លោក ស៊ីន-ស៊ីសាមុត ចាប់​កំណើត​នៅ​ថ្ងៃ ២៣ សីហា ១៩៣២ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូន​ប្រុស​ពៅ​នៃ​បណ្ដា​បង​ប្អូន៤នាក់​(ប្រុស ២ ស្រី ២)របស់​លោក ស៊ីន-លាងនិង​អ្នក​ស្រីស៊ីន-ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ លោក​ឪពុក​របស់​លោក ជាឆ្មាំយាម​ពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង ។ លោក​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺ ហើយ​ម្តាយ​របស់​លោក ក៏​​រៀប​ការ​​ម្តង​ទៀត ដែល​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​នូវ​កូន ២ នាក់​​ទៀត ។ 




លោក ស៊ីន-ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ ។ លោក​ជា​ក្មេង​ល្អ និងទទួល​​បាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​គ្រូ​និង​មិត្ត​រួម​ថ្នាក់ ។ លោក​មាន​និស្ស័យ​ជាមួយ​សិល្បៈ តាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូត​ទ្រ ដេញ​ម៉ង់ដូលីន និង​ចាប៉ី ។ ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីនក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា ។ កាល​ពី​កុមារ លោក​ជា​ក្មេង​សុភាព ស្រគត់​ស្រគំ ចិត្ត​ល្អ និង​ចេះ​អាណិត​អាសូរ​អ្នក​ដទៃ ។ គេ​និយាយ​ថា លោក​និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដោយ​សំដី​ទន់​ភ្លន់​និង​ផ្អែម​ល្ហែម ។ លោក​តែង​ទៅលេង​​វត្តនៅ​ក្បែរ​ផ្ទះ​ជា​ញឹក​ញាប់​ និង​បាន​និយាយ​លេង​ជាមួយ​ព្រះសង្ឃ​​នា​ពេល​ទំនេរ ។ លោក​មាន​និស្ស័យ​នឹង​ព្រះពុទ្ធសាសនា ដោយ​លោក​បាន​សុំ​រៀន​ភាសាបាលីពី​ភិក្ខុមួយ​អង្គ ។ លោក​ចូល​ចិត្ត​អាន​សៀវភៅ ទាត់បាល់ និង​បង្ហោះ​ខ្លែង ។ ចំពោះ​ការ​បរិភោគ ចូល​ចិត្ត​ញ៉ាំ​តែ​ម្ហូប​គោក មាន​សាច់ មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ។ ពងទាចៀនជា​ម្ហូប ដែល​លោក​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ ។




លោក​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ នៅ​ឆ្នាំ ១៩៥១ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក ។ ទោះ​ជា​មមា​ញឹក​នឹង​កិច្ចការ​​រៀន​សូត្រ​នៅ​​សាលា​វេជ្ជសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​អាច​ឆ្លៀតពេលទំនេរ ដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ ។ ក្នុង​កំលុង​ពេល​នោះ លោក​កម្រ​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ណាស់ ដោយ​សារ​ប្រាក់​ឧបត្ថម្ភពី​មាតា បិតាលោក​​ គ្រប់​គ្រាន់​ល្មម​សម្រាប់​ចាយ​វាយ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ ។ ហេតុ​នេះ លោក​តែង​ចំណាយ​ពេល​ទំនេរ​របស់​លោក ដើម្បី​សិក្សា​បទ​ភ្លេង​និង​ហាត់​ច្រៀង ។ ដោយ​មាន​ការ​គាំ​ទ្រ​ពី​មិត្ត​ភក្ដិ ដូច​កាល​ពី​នៅ​បឋមសិក្សា​ឋាន​ដែរ លោក​ចាប់​ផ្តើម​ល្បី​នៅ​សាលា​របស់​​លោក​ថា ជា​អ្នក​មាន​ទេពកោសល្យ​ខាងតន្ត្រី​និងចម្រៀង ហើយ​លោក​ត្រូវ​បាន​គេ​សុំ​ឲ្យ​ច្រៀង​នៅ​រាល់​កម្មវិធី​របស់​​សាលា ។ នៅ​ឆ្នាំ​ដដែល​នោះ លោក​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ថា ព្រះច័ន្ទរស្មី ដែល​មាន​សមាជិក ៩ នាក់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក្រុម​​តន្ត្រី​របស់​លោក ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​និយម​ពី​សំណាក់ប្រជាពលរដ្ឋ​​ក្រុង​ភ្នំ​ពេញ ។ ដោយ​មាន​ភាព​ល្បី​ល្បាញ​នេះ នៅ​ដើម​ឆ្នាំ ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុ​ជាតិ​ ឈ្មោះ រាជសីហ៍ ។ ពេល​កិត្តិសព្ទ​របស់​លោក​ចាប់​ផ្ដើម​ល្បី​ពាស​ពេញ​ភ្នំ​ពេញ លោក​ក្លាយ​ជា​អ្នក​ចម្រៀង​​ពាក់​កណ្ដាល​អាជីព ដោយ​ជា​រឿយ ៗ លោក​តែង​​ចេញ​ច្រៀង​តាម​វិទ្យុ​​និង​ពិធី​មង្គលការ​ផ្សេង ៗ ។ ជា​អកុសល មាតា​បិតា​របស់​លោក មិនសប្បាយ​ចិត្ត​នឹង​ឮ​លោក​ច្រៀង​​តាម​វិទ្យុ​ទេ ។ មាតា​បិតា​របស់​លោក ចង់​ឲ្យ​លោក​​ក្លាយ​ជា​វេជ្ជបណ្ឌិត និង​បារម្ភ​ថា ចម្រៀង​នឹង​រំខាន​ដល់ការ​សិក្សា​របស់​លោក ។ ប៉ុន្តែ​ វាសនា​បាន​ចារ​ថា លោក ស៊ីន-ស៊ីសាមុត ត្រូវ​តែ​ក្លាយ​ជា​អ្នកចម្រៀង ទោះ​ជា​មាន​ការ​ជំទាស់​ពី​គ្រួសារយ៉ាង​ណា​ក៏​ដោយ  អាជីពតន្ត្រី (ទសវត្សរ៍ ១៩៥០)អាជីពតន្ត្រី (ទសវត្សរ៍ ១៩៦០) អាជីពតន្ត្រី (ទសវត្សរ៍ ១៩៧០)។



ជជីវិតឯកជន លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់​និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។ លោកស៊ីន-ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ ទោះបីជាលោកស៊ីន-ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។


លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។ ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក​មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។


លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារ​សម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។




កាតាឡុកតន្ត្រី អាលប៊ុមដៃគូ (Partner Albums )បទឆ្លងឆ្លើយជាមួយ រស់ សេរីសុទ្ឋា កែវបញ្ចពណ៌កូឡាបស្នេហាកុំឃាត់បងអីកំលោះភ្នំពេញក្រមុំបាត់ដំបងក្រមុំខ្មែរលើក្លិនផ្កាព្រៃភ្នំខូចម្តុំណាខ្លាចតែខុសគូព្រេងនិស្ស័យស្នេហ៍គំនួចវាយោរគ្មានអ្វីធំជាងស្នេហាយើងចង់តែខាំហែកចង់បានផ្កាអ្វី?​ ចំរៀងគូស្នេហ៍ច័ន្ទរះកណ្តាលថ្ងៃត្រង់ច័ន្ទរះក្នុងរាត្រីចិត្តបងរឹងដូចថ្មចិត្តមួយថ្លើមមួយចិត្តឥតល្អៀងចោរលួចចិត្តជំនោរត្រជាក់ជំរកភក្តីជំរកស្នេហ៍ឈូករ័ត្នមាសបងថ្មគោលស្រមោលស្នេហ៍ ស្តាប់ច្រៀងដួងព្រះចន្ទ្រាឋានសុបិន្តស្នេហ៍ឋានសួគ៌នៃយើងឋានៈ​ផ្សេងចិត្ត​ផ្សេងទារុណកម្មនាងនាគទូកបងអ៊ុំស្កាត់ទេសភាពព្រលឹមនួនល្អងព្រមទៅបឋមវ័យស្នេហាបងស្មោះលុះក្ស័យបុប្ផាឋានសួគាបំពេរទិព្វសូដាច័ន្ទបោះឈូងប្រស្នារបួនខផ្កាអង្គារបុស្សផ្កាអើយផ្កាពុទ្រាផ្គរលាន់ឯត្បូងព្រះជិនវង្សកុសលបុប្ផាព្រះជិនវង្សបុទុមសូរិយាភក្តីស្នេហាមួយកំផ្លៀងអនុស្សាវរីយ៍យប់យន់ទន់ត្រជាក់យើងកុំភ្លេចគ្នាយើងព្រាត់គ្នាហើយរសស្នេហ៍ឧត្តមរួមស្នេហ៍លោកីយ៍លាហើយកូឡាបបាត់ដំបងសុបិន្តឋានស្នេហ៍សុបិន្តសួគា៏​(ភ័ពព្រេងវាសនា) ស្តាប់ច្រៀងសុភាមាសបងស្ដេចដំរីសស្ទឹងពោធិ៍សាត់ស្នេហ៍បងនិងអូនស្នេហាចំប៉ាមាសស្នេហាព្រះថោងនាងនាគស្នេហាព្រះលក្សិនវង្សស្រណោះអូរជ្រៅស្វាយមួយមែកអូនកើតឆ្នាំអីអក្ខរាលោហិតអនិច្ចាកាយងងឹតអាទិត្យសុវណ្ណច័ន្ទកេសរអាប៊ុលកាសេមអាយុមិនអស់មិនស្លាប់ឯណាព្រហ្មចារីឱ! ស្នេហ៍អើយ!ឱអ្នកគ្រូពេទ្យអើយ បទឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន ,ជើងមេឃពណ៏ស​ តន្ត្រីធម្មជាតិបណ្ដែតក្បូនលេង​មន្ថាមាសបងស្រីឆ្នាស់ប្រុសឆ្នើមស្នេហ៍ដូចជើងមេឃអារុណរះ ៕




ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
184 នាក់
ម្សិលមិញ :
14325 នាក់
សប្តាហ៍នេះ :
88958 នាក់
ខែនេះ :
447580 នាក់
3 ខែនេះ :
1225593 នាក់
សរុប :
6106768 នាក់