ថ្ងៃSonntag ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោកស្រី គីម យូ៉ចុង ប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន មេដឹកនាំប្រទេស កូរ៉េខាងជើង កំពុងចាត់ចែងការងាររដ្ឋ ជំនួសបងប្រុស របស់លោកស្រី ខណៈដែលបងប្រុស របស់លោកស្រី ត្រូវរាយការណ៍មកថា កំពុងបាត់បង់ស្មារតី ហើយបានផ្ទេរកិច្ចការប្រទេសជាតិជូនលោកស្រី !!!!!!
Mo,24 August 2020 (Time 07:44 )
ដោយ ៖ ប្រែសម្រួលពីប្រភព សារព័ត៌មាន Fox News : ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 88នាក់)


លោកស្រី គីម យូ៉ចុង ប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន មេដឹកនាំប្រទេស កូរ៉េខាងជើង កំពុងចាត់ចែងការងាររដ្ឋ ជំនួសបងប្រុស របស់លោកស្រី ខណៈដែលបងប្រុស របស់លោកស្រី ត្រូវរាយការណ៍មកថា កំពុងបាត់បង់ស្មារតី ហើយបានផ្ទេរកិច្ចការប្រទេសជាតិជូនលោកស្រី !!!!!!



ប្រែសម្រួលពីប្រភព សារព័ត៌មាន Fox News :
ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ
 

រដ្ឋធានីសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)៖



មួយរយៈនេះមានពាក្យចរចាមរ៉ាមថា លោក គីម ជុងអ៊ុន មេដឹកនាំផ្តាច់ការនៅប្រទេសកូរ៉េខាងជើង កំពុងឈឺធ្ងន់ មានប្រភពខ្លះថាបានទទួលមរណៈភាពហើយ មកដល់ពេលនេះយើងមិនទាន់មានប្រភពច្បាស់លាស់ណាមួយពីព័ត៌មាននេះទេ ។ តែក្នុងខណៈនេះមានមនុស្សជាច្រើនកំពុងចាប់អារម្មណ៍ពីប្អូនស្រីពៅរបស់លោក អាចនឹងឡើងកាន់តំណែងបន្តពីលោក គីមជុងអ៊ុន ដែលនាងមានឈ្មោះថា គីមយ៉ូជុង នាងកើតនៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ១៩៨៧ ។



នាងជាកូនស្រីពៅរបស់អតីតមេដឹកនាំកំពូលគីមជុងអ៊ីល និងជាប្អូនស្រីមេដឹកនាំកំពូលបច្ចុប្បន្ន គឺលោកគីម ជុងអ៊ុន។ នាងបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅខែកញ្ញា ឆ្នាំ ២០១០ នៅក្នុងសន្និសីទលើកទី៣ នៃ Workers' Party of Korea ។ នាងធ្លាប់ធ្វើជាលេខារបស់ឳពុកនាង លោកគីម ជុងអ៊ីលរហូតគាត់ទទួលមរណៈភាព។ នៅឆ្នាំ ១៩៩៦ នាងត្រូវបានបញ្ជូនទៅរៀននៅប្រទេសស្វីស នាងបានចាប់ផ្តើមចូលរៀននៅសាលារដ្ឋ Liebefeld Hessgut (មិនច្បាស់ពីឈ្មោះសាលា) ក្នុងពេលតែមួយជាមួយលោក គីម ជុងអ៊ុន ដែលរស់នៅផ្ទះតែមួយ ទើបទំនាក់ទំនងបងប្អូនរបស់ពួកគេមានភាពស្និតស្នាល។ នាងបានវិលត្រឡប់មកប្រទេសកូរ៉េខាងជើងវិញនៅឆ្នាំ ២០០០។


នៅក្នុងឆ្នាំ២០០៧ នាងបានបញ្ចប់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យ គីមអ៊ីលស៊ុង នៅទីក្រុងព្យុងយ៉ាង ផ្នែក វិទ្យាសាស្រ្តកុំព្យូទ័រ។ នៅដើមឆ្នាំ ២០១៥ នាងបានរៀបការជាមួយលោកចូសុង នាងមានកូនចំនួន ២នាក់។ នាងគឺជាអ្នកប្រឹក្សា ដែលគួរឱ្យទុកចិត្តបំផុតរបស់លោកគីមជុងអ៊ុន ហើយថ្មីៗនេះត្រូវបានតំឡើងឋានៈជាសមាជិកជំនួសនៃការិយាល័យនយោបាយជំនួសអោយម្តាយមីងរបស់នាង។ នាងត្រូវបានគេសង្ស័យថាជាអ្នកនៅពីក្រោយ និងរៀបចំអោយ លោក គីម ជុងអ៊ុន ពង្រីកអំណាចនយោបាយ ដែលល្បីពាសពេញពិភពលោក និងក៏ជាអ្នកនៅពីក្រោយការចាប់ពូបង្កើតយកទៅប្រហារជីវិតផងដែរ។


មានប្រភពខ្លះបានសរសេរថា នាងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលជាជនផ្តាច់ការនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គេចាប់ផ្តើមសន្មត់ថា នាងអាចនឹងជាអ្នកបន្តកាន់តំណែងបន្តពីបងប្រុសរបស់នាង។ សំណួរតែមួយគត់គឺថា តើនៅក្នុងសង្គមដែលគ្រប់គ្រងដោយបុរសដ៏លើសលុប នឹងគាំទ្រស្ត្រីវ័យក្មេងម្នាក់ ក្នុងនាមជាមេដឹកនាំកំពូលដែរឬទេ ? ប្រសិនបើនាង អាចយកឈ្នះបាន នាងប្រហែលទំនងជានឹងរក្សា គោលនយោបាយរបស់លោកគីមជុងអ៊ុន គឺកម្មវិធីអាវុធនុយក្លេអ៊ែ និងទំនាក់ទំនងផ្នែកការទូត ដើម្បីទទួលបានការទទួលស្គាល់ ជាអន្តរជាតិកាន់តែច្រើន។




យោងតាមព័ត៌មានពីមន្ត្រីការទូតកូរ៉េខាងត្បូង បានអះអាងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបាត់បង់ស្មារតី ប៉ុន្តែលោកមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ហើយប្អូនស្រីរបស់គាត់ គឺលោកស្រី គីម យូចុង បានដឹកនាំកិច្ចការប្រទេសជាតិជំនួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃចន្ទ ទី២៤ ខែសីហាឆ្នាំ២០២០ នេះ។ ការបាត់ខ្លួនមេដឹកនាំវ័យក្មេង ប្រទេសកូរ៉េខាងជើង ត្រូវបានកើតឡើង ដោយអាថ៌កំបាំង ដែលធ្វើ ពិភពលោកតាមដានយ៉ាង យកចិត្តទុកដាក់ជាទីបំផុត ជាពិសេស សហរដ្ឋអាមេរិក ។



ប្រភពពី លោក Chang Song-min ជាមន្ត្រីការទូតកូរ៉េខាងត្បូង បានអះអាងដូច្នេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាតត្បូង Yonhap បានរាយការណ៍ថា មេដឹកនាំ គីម ជុងអ៊ុន បានផ្ទេរកិច្ចការមួយចំនួនរបស់ លោក ទៅឱ្យ មនុស្សជំនិត របស់ខ្លួន រួមទាំងប្អូនស្រី បង្កើត របស់ លោកផងដែរ ។ ទីភ្នាក់ងារស៊ើប អង្កេតជាតិ កូរ៉េខាតត្បូង បានអះអាងថា លោកស្រី គីម យូចុង នាយិការង នៃ គណៈកម្មាធិការកណ្ដាលនៃគណបក្សពលករ កូរ៉េខាងជើង កំពុងដឹកនាំកិច្ចការ រដ្ឋទាំងអស់។



នេះមិនមែនជាលើកទី១ទេ ដែលមានការអះអាងទាក់ទងនឹងបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន។ កាលពីខែមេសាកន្លងទៅ សេចក្ដីរាយការណ៍ មួយបាន អះអាងថា លោក គីម ជុងអ៊ុន បានទទួលការវះកាត់បេះដូង បន្ទាប់ពីលោក បានអវត្តមានពី សាធារណៈ ជិត៣សប្ដាហ៍។ រដ្ឋាភិបាល កូរ៉េខាងជើង មិនបានបញ្ជាក់ពី អវត្តមានរបស់ លោក គីម ជីងអ៊ុន ឡើយ។ លោកមិនមាន ការ ចូលរួម នៅក្នុង ពិធីខួបកំណើត១០៨ឆ្នាំរបស់អតីតមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលត្រូវជាជីតារបស់គាត់នោះទេ។



ការបង្ហាញពី បញ្ហាសុខភាព របស់មេដឹកនាំ ផ្ដាច់ការវ័យក្មេង នៅប្រទេស កូរ៉េខាងជើង ត្រូវបានធ្វើអោយពិភពលោកមានការ ភ្ញាក់ផ្អើលសារជាថ្មី ។ សូមបញ្ជាក់ថាក្នុងខែមេសា ឆ្នាំនេះ លោក គីម ជុងអ៊ុន បានការបង្ហាញថា លោកត្រូវ បានគ្រូពេទ្យ វះកាត់ រោគបេះដូង តែ ក្រោយមក លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈវិញ នៅក្នុងពិធីសម្ពោធរោងចក្រកែច្នៃជីមួយកន្លែង នៅក្បែរ ទីក្រុងព្យុងយ៉ាង មុនមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលកូរ៉េខាងត្បូង មិនមានភ័ស្តុតាងបង្ហាញថា មេដឹកនាំកូរ៉េខាងជើង បានវះកាត់បេះដូងនោះទេ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1301 នាក់
ម្សិលមិញ :
14325 នាក់
សប្តាហ៍នេះ :
90075 នាក់
ខែនេះ :
448697 នាក់
3 ខែនេះ :
1226710 នាក់
សរុប :
6107885 នាក់