ថ្ងៃSonntag ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្ដល់ អនុសាសន៍ ចំនួន ០៧ ចំណុច សម្រាប់ជាចំណេះដឹង សម្រាប់ យុវជន ស្វែងយល់ អំពីច្បាប់ និង ការអនុវត្តន៍ សិទ្ធិសេរីភាព នៃការ ជួបជុំតវ៉ា និង ការបញ្ចេញមតិ !!!!!!
So,23 August 2020 (Time 12:31 )
ដោយ ៖ ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សៅរ៍ ៤កើតខែ ភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 128នាក់)


ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្ដល់ អនុសាសន៍ ចំនួន ០៧ ចំណុច សម្រាប់ជាចំណេះដឹង សម្រាប់ យុវជន ស្វែងយល់ អំពីច្បាប់ និង ការអនុវត្តន៍ សិទ្ធិសេរីភាព នៃការ ជួបជុំតវ៉ា និង ការបញ្ចេញមតិ !!!!!!


ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សៅរ៍ ៤កើតខែ ភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០
ព័ត៌មានជាតិ


រាជធានីភ្នំពេញ:


ដើម្បីអោយមហាជនបានជ្រួតជ្រាប អំពីវិស័យច្បាប់ និងការអនុវត្តន៍ និតិវិធី របស់តុលាការ ចំពោះការជួបជុំតវ៉ា និងបញ្ចេញមតិ តាមបែបប្រជាធិបតេយ្យ និងដើម្បីអោយយុវជន យុវនារី បានយល់ដឹងអំពីច្បាប់និងការអនុវត្តន៍សិទ្ធិសេរីនៃការជួបជុំតវ៉ា អោយស្របទៅគតិយុត្តិ ដែលមានចែងនៅក្នុងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃនេះ ក្រសួងយុត្តិធម៌ បានដុតដៃដុតជើង ខិតខំយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ លើវិស័យយុត្តិធម៌នៅកម្ពុជា អោយមានភាពល្អប្រសើរ ស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងស្រាប់ ។


និងដើម្បីកុំអោយ ក្រុមអគតិមួយក្រុម ឆ្លៀតឱកាសញុះញង់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី អោយមានការភ័ន្តច្រឡំ មកលើ តុលាការ ឯកឧត្តមជិន ម៉ាលីន បានផ្ដល់នូវចំណេះដឹងជូនដល់បងប្អូនអ្នកសារព័ត៌មានអាចយកទៅចុះផ្សាយបានដោយមិនចាំបាច់សុំការអនុញ្ញាតនោះទេ ៧ចំណុច ជាចំណេះដឹងសម្រាប់យុវជន អំពីច្បាប់និងការអនុវត្តសិទ្ធិសេរីភាពនៃការជួបជុំតវ៉ានិងបញ្ចេញមតិ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលមិនច្បាស់លាស់និងគ្មានមូលដ្ឋានរបស់អង្គការសង្គមស៊ីវីលមួយក្រុម៖


១. បើពិនិត្យទៅលើឈ្មោះអង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍នេះ ភាគច្រើនជាអង្គការសមាគមខ្យល់ ដែលមិនមានសកម្មភាពអ្វីទេនាពេលកន្លងមក ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារនិងសេចក្តីថ្លែងការណ៍នយោបាយ ក្នុងការការពារក្រុមគោលដៅនយោបាយរបស់គេ និងរិះគន់វិធានការច្បាប់របស់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។ ដូច្នេះ ក្រសួងមហាផ្ទៃក៏អាចពិនិត្យមើលឡើងវិញផងដែរទៅលើសកម្មភាពរបស់អង្គការសមាគមទាំងនោះ ដោយផ្អែកលើមូលដ្ឋាននៃច្បាប់ស្តីពីការបង្កើតសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអំពីសុច្ចរិតភាពនិងអព្យាក្រឹត្យភាពនយោបាយនៃសកម្មភាពរបស់ពួកគេ។

២. រដ្ឋធម្មនុញ្ញចែងថាពលរដ្ឋមានសិទ្ធិសេរីភាពនៃការជួបជុំបញ្ចេញមតិនិងតវ៉ា តែក៏បានចែងបន្ថែមទៀតដែរថា ការអនុវត្តសិទ្ធិទាំងនេះ ត្រូវកំណត់ដោយច្បាប់។ ដូច្នេះ យើងត្រូវមើលរដ្ឋធម្មនុញ្ញឱ្យអស់ កុំមើលតែមួយផ្នែក រួមទាំងច្បាប់ទាំងឡាយដែលពាក់ព័ន្ធផងដែរ ដើម្បីអាចដឹងបានថាសកម្មភាពណាជាការអនុវត្តសិទ្ធិ និងសកម្មភាពណាជាការបំពានច្បាប់ ដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ណាមួយជាយថាហេតុ។

៣. ការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច និងគោរពតាមវិធានការសន្តិសុខ សុវត្ថភាព និងសុខភាពសាធារណៈ គឺជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ តែផ្ទុយទៅវិញ ការជួបជុំតវ៉ាដោយមិនបានជូនដំណឹងនិងសហការជាមួយសមត្ថកិច្ច បំពានវិធានការសន្តិសុខ សុវត្ថភាព និងសុខភាពសាធារណៈ បង្កជាអំពើហឹង្សានិងភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដ៏ទៃ រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យផងដែរនោះ គឺជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការដើម្បីទប់ស្កាត់ ហើយអ្នកតវ៉ាក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរដែលមានជាធរមាន។

៤. ការបញ្ចេញមតិអំពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ តែផ្ទុយទៅវិញការបញ្ចេញមតិដោយបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រវតាមផ្លូវច្បាប់ដែលមានជាធរមាន។

៥. បញ្ហាព្រំដែនជាបញ្ហារសើបនិងមានភាពស្មុកស្មាញ ហើយការបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែននេះ នឹងអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់និងបង្រ្កាបត្រូវតែម៉ឹងម៉ាត់បំផុត ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ។

៦. ការដោះស្រាយបញ្ហាព្រំដែន គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍ ការស្រាវជ្រាវ និងចំណេះដឹងច្បាស់លាស់អំពីបញ្ហាព្រំដែន ជាជាងធ្វើឡើងដោយក្រុមសកម្មជននិងឈ្មួញនយោបាយដែលគ្មានជំនាញ ចំណេះដឹង និងការស្រាវជ្រាវទាល់តែសោះអំពីបញ្ហានេះ ដោយសូម្បីតែមើលផែនទីក៏មិនចេះមើលហើយមើលក៏មិនត្រូវជ្រុងផងដែរនោះទេ តែបែជានាំគ្នាទៅមើលលើផែនដីឯណោះទៅវិញ។

៧. តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណាឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធនិងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។ ការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធនិងទាមទាឱ្យតុលាការដោះលែងជនជាប់ចោទនិងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។ ការកំណត់ពីពិរុទ្ធភាព បទល្មើស និងទោសទណ្ឌរបស់ជនល្មើស គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់ដែលមានជាធរមាន គឺមិនមែនអាស្រ័យលើបក្សពួកឬក្រុមសម្ព័ន្ធមិត្តនិងអង្គការដែលគាំទ្រនិងការពារសកម្មភាពខុសច្បាប់របស់ជនល្មើសនោះទេ ហើយមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ គឺការចូលរួមក្នុងដំណើរនីតិវិធីតុលាការដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ៕





ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1553 នាក់
ម្សិលមិញ :
14325 នាក់
សប្តាហ៍នេះ :
90327 នាក់
ខែនេះ :
448949 នាក់
3 ខែនេះ :
1226962 នាក់
សរុប :
6108137 នាក់