ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម គង់ អៀង អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃស្ថានភាពស្ពានចាស់ព្រែកកំពង់បាយ ដើម្បីដាក់សំណើគោលការណ៍សាងសង់ថ្មីពីប្រមុខរាជរដ្ឋាភិបាល
Do,30 Juli 2020 (Time 06:19 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 20នាក់)


ខេត្តកំពត៖ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ និងឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងប្រតិភូ កងវិស្វកម្មក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត​ ខេត្តកំពត(ស្ពានឥន្ធនូរ)​។គោលបំណងរបស់ថ្នាក់ដឹកនាំខេត្ត និងកងវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញចុះនាពេលនេះ គឺដើម្បីពិនិត្យសិក្សាស្វែងយល់ ឲ្យបានជាមូលដ្ឋានសម្រាប់ធ្វើសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសាងសង់ស្ពានថ្មីឡើងវិញ ដែលបច្ចុប្បន្ននេះស្ពានចាស់នេះមិនមានរថយន្តទាំងតូចទាំងធំឆ្លងកាត់ឡើយគឺឆ្លងកាត់បានតែម៉ូតូ​ និងការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានដាក់សំណូមពរដល់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គង់ អៀង សូមស្នើឱ្យមានការជំរុញពន្លឿនសិក្សាគម្រោងសាងសង់ស្ពានថ្មីនេះឲ្យបានឆាប់រហ័ស នៅដើមឬចុងខែសីហាឆ្នាំ២០២០នេះ។

ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់ថា ស្ពានថ្មីនេះ ក្រោយពីបានគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីរួចរាល់ហើយនោះ ស្ពាននេះអាចនឹងសាងសង់មិនឲ្យលើសពី រយៈពេល២ ឆ្នាំឡើយ ។

ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង បានសន្យាជំរុញចំពោះការឆ្លើយតបសំណើនិងសំណូមពររបស់ឯកឧត្តម​ ជាវ តាយអភិបាលខេត្ត ដោយបានបញ្ជាក់ថា ធ្វើយ៉ាងណាជំរុញការសិក្សាគម្រោងនេះឲ្យបានលឿនឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចបានឆាប់រហ័ស៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
573 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92526 នាក់
ខែនេះ :
404049 នាក់
3 ខែនេះ :
1043851 នាក់
សរុប :
5394545 នាក់