ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឥណ្ឌា ទទួលបានស្លាបហោះដ៏ចំណាន ពីបារាំង ចំនួន ៥គ្រឿង(Rafale) ដែលកិច្ចសន្យាទិញសរុបចំនួន ៣៦គ្រឿង សរុបជាថវិកា ចំនួន៩,៤ពាន់លានដុល្លាសហរដ្ឌអាមេរិក !!!!!
Fr,31 Juli 2020 (Time 08:52 )
ដោយ ៖ ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ខែសីហាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 47នាក់)


ឥណ្ឌា ទទួលបានស្លាបហោះដ៏ចំណាន ពីបារាំង ចំនួន ៥គ្រឿង(Rafale) ដែលកិច្ចសន្យាទិញសរុបចំនួន ៣៦គ្រឿង សរុបជាថវិកា ចំនួន៩,៤ពាន់លានដុល្លាសហរដ្ឌអាមេរិក !!!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ខែសីហាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រដ្ឋញូវដាលី :



យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ (Rafale) ៥​ គ្រឿង​ដំបូង​ដែល​ឥណ្ឌា​បាន​បញ្ជាទិញពី​បារាំង​តាមរយៈ​កិច្ចព្រមព្រៀង​មួយ​មាន​តម្លៃ​រាប់ពាន់​លានដុល្លារ​ បាន​ចុះចត​នៅលើ​ទឹកដី​ឥណ្ឌា​ហើយ​នៅថ្ងៃ​ពុធ​ ទី២៩​ កក្កដា​កន្លងមក។ ឆ្លៀតឱកាស​ក្នុង​ពេល​ទទួល​យន្តហោះ​ចម្បាំង​ដ៏ថ្មី​ទំនើប​នេះ​ដែរ​ រដ្ឋមន្រ្តី​ការពារជាតិ​ឥណ្ឌា​បាន​បោះ​សម្តី​ព្រមាន​ប្រទេសចិន​ដែល​ទើប​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ឥណ្ឌា​នៅ​តាមបណ្តោយ​ព្រំដែន​ជាប់​ជម្លោះ​នា​ពេលថ្មីៗកន្លង​មក​នេះ​។នៅថ្ងៃ​ពុធ​កន្លងមក ក្នុងពេល​ដែល​យន្ដហោះ​ចម្បាំង​រ៉ាហ្វាល់​ទាំង​ ៥​ គ្រឿង​ចុះចត​នៅឯ​មូលដ្ឋាន​ទ័ព​អាកាស​អំបាឡា​ (Ambala) ​ឆ្មាំ​ការពារ​ឥណ្ឌា​បាន​បាញ់​ទឹក​ឡើង​ដើម្បីជា​ការ​ស្វាគមន៍​។ ព្រឹត្តិការណ៍​នេះ​ ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅទូទាំង​ប្រទេស​ ពីព្រោះថា​ឥណ្ឌា​ទទួល​បាន​យន្តហោះ​ចម្បាំង​ដ៏ទំនើប​នេះ ​ក្រោយពី​ទាហាន​ឥណ្ឌា​បាន​ប៉ះ​ទង្គិចគ្នា​ហិង្សា​ជាមួយ​ទាហានចិន​នៅ​តំបន់នៅឡាដា (Ladakh) ភាគ​ខាង​ជើងប្រទេស​។




“ការ​មកដល់​នៃ​យន្តហោះ​ចម្បាំង​ គឺជាការ​ដៅ​ចំណុចផ្តើម​នៃ​យុគសម័យ​ថ្មី​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​យោធាឥណ្ឌា​”។ នេះ​ គឺជា​ការលើកឡើង​របស់​រដ្ឋមន្រ្តី​ការពារជាតិ​ឥណ្ឌា​លោក​ រចនា​ ស៊ីង​ (Rajnath Singh) ដោយ​បាន​បន្ថែម​ទៀតថា​ យន្ដហោះ​ចម្បាំង​នេះ​នឹង​ធ្វើឲ្យ​កងទ័ព​អាកាស​ឥណ្ឌា​កាន់តែ​ខ្លាំង​រឹងមាំ​ដើម្បី​ទប់ទល់​ទៅនឹង​ការ​គំរាមកំហែង​ណាមួយ​មកលើ​ប្រទេស​ឥណ្ឌា​។លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​ មិនបាន​និយាយចំ​ឈ្មោះ​ប្រទេស​ណា​នោះទេ​។ ក៏ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​សង្កេតការណ៍​យល់ថា​ សម្តី​របស់​លោក​ច្បាស់ណាស់​គឺ​ចង់​សំដៅ​ដល់​ចិន​។សូម​បញ្ជាក់ជូនថា​ នៅឆ្នាំ​ ២០១៦​ ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះចម្បាំង​រ៉ាហ្វាល់​ពី​បារាំង​ចំនួន ​៣៦​គ្រឿង​ក្នុង​តម្លៃទឹកប្រាក់​​ប្រមាណ​ ៩,៤ ពាន់លាន​ដុល្លារ​។ ប៉ារីស​គ្រោងនឹង​ប្រគល់​យន្តហោះ​រ៉ាហ្វាល់​ទាំងអស់ឲ្យ​ញូវដែលី​នៅចុងឆ្នាំ​ ២០២១​ខាងមុខ​។



ឥណ្ឌា​ ទទួលស្គាល់ថា​ខ្លួន​នៅពីក្រោយ​ប្រទេសចិន​និង​ប្រទេស​ខ្លះៗទៀត​ក្នុង​កម្លាំង​យោធា​ ហើយ​ការទិញ​យន្ដហោះ​ចម្បាំង​រ៉ាហ្វាល់​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​បង្កើនសមត្ថភាព​កងទ័ព​ឥណ្ឌា​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ ១​លាន ៤ សែន​នាក់​។ក្រុងញូវដែលី​ ពិតណាស់​មាន​បំណង​ចង់ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង​ចាស់ៗ​របស់ខ្លួន​ ពីព្រោះ​តែ​មាន​ភាពតានតឹង​ជាមួយ​ប្រទេសជិតខាងដែល​សុទ្ធសឹង​តែជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដូចគ្នា​ គឺ​ប្រទេសចិន​និង​ប៉ាគីស្ថាន​។លោក សាមេអេ​ ប៉ាទីល​ (Sameer Patil) អ្នកជំនាញ​សិក្សា​អំពី​សន្តិសុខ​អន្តរជាតិ​របស់​ឥណ្ឌា​បាន​មាន​ប្រសាសន៍​ថា​ យន្ដហោះ​ចម្បាំង​គឺជា​សព្វាវុធ​ដ៏​ចាំបាច់​បំផុត​មួយ​របស់​ឥណ្ឌា​ សម្រាប់​បង្កើន​សមត្ថភាព​យោធា​។ លោក​បាន​បន្ថែម​ទៀត​ថា​ យន្តហោះ​ចម្បាំង​នឹង​ជួយ​ឥណ្ឌា​ប្រឈមទៅនឹឈមទៅនឹងការគំរាមកំហែងរបស់ចិនដែលកំពុងប្រឈមមុខដាក់គ្នា នៅបន្ទាត់ព្រំដែន ឥណ្ឌានិងចិន ៕





ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
657 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92610 នាក់
ខែនេះ :
404133 នាក់
3 ខែនេះ :
1043935 នាក់
សរុប :
5394629 នាក់