ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
រាជរដ្ឋាភិបាល​ថៃ​ បានសម្រេចពន្យារវិធានការ ដាក់ប្រទេសអោយឋិតនៅក្នុងគ្រាអាសន្នរហូត ដល់ចុងខែសីហា ឆ្នាំ ២០២០នេះ !!!!!!
Fr,24 Juli 2020 (Time 09:56 )
ដោយ ៖ ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សុក្រ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 61នាក់)


រាជរដ្ឋាភិបាល​ថៃ​ បានសម្រេចពន្យារវិធានការ ដាក់ប្រទេសអោយឋិតនៅក្នុងគ្រាអាសន្នរហូត ដល់ចុងខែសីហា ឆ្នាំ ២០២០នេះ !!!!!!




ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សុក្រ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រាជធានីបាងកក:



មន្ត្រីជាន់ខ្ពស់ថៃម្នាក់និយាយកាលពយ​កាល​ពី​ពុធ​កន្លងមកថា រាជរដ្ឋាភិបាល​ថៃ​បាន​សម្រេច​ពន្យារ​ស្ថានភាពដាក់​ប្រទេស​អោយឋិតនៅ ក្នុងគ្រាអាសន្នរហូតដល់ចុងខែសីហាឆ្នាំនេះ ដោយ​អះអាង​ថា​ វិធាន​នេះ​ចាំ​បាច់​ដើម្បីគ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។​ ការប្រកាសនេះកើតមានក្រោយរយៈពេលជិត​ពេល​ជិត​២​ខែ​ដែល​ប្រទេស​ថៃ​មិន​មាន​ការ​ឆ្លង​កូវីដ១៩​នៅ​ក្នុង​ប្រទេស ហើយ​មាន​មនុស្ស​ជា​ច្រើន​បានឆ្លល់​អំពី​ហេតុ​អ្វី​ចាំ​ចាច់បន្ត​វិធាន​នេះ។លោក Somsak Roongsita អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និយាយ​ថា វិធាន​គ្រា​អាសន្ន​នេះ​នឹង​ត្រូវងត្រូវគេប្រើដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយ​នឹង​មិន​អនុវត្ត​ចំពោះ​សិទ្ធិ​ធ្វើ​បាតុកម្ម​ទេ។


បាតុករ​រាប់​ពាន់​នាក់​ ភាគ​ច្រើន​ជា​ក្មេងៗ​ អាយុ​ក្រោម​៣០​ឆ្នាំ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នា​ទីក្រុង​បាងកក នៅល្ងាច​ថ្ងៃ​សៅរ៍​ទី ១៨​កក្កដា​ កន្លងមកដើម្បីបរិហារនយោបាយរបស់រដ្ឋាភិបាលថៃ។ គិត​ចាប់​តាំង​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក នេះ​ជា ​បាតុកម្ម​ដ៏​ធំ​ដំបូងផង​និង​ដែល​​ធ្លាក់​មក​ចំពេល​ប្រទេស​​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយ​​កូវីដ១៩។អ្វី​ជាគួរ​ឱ្យ​​កត់​សម្គាល់​និង​ខុស​ពី​ចលនា​បាតុកម្មមុន​ៗ ដែល​ជាបាតុកម្ម​ពណ៌ ជួន​ដោយ​ក្រុម​អាវ​ក្រហម ជួន​ដោយ​ក្រុម​អាវ​លឿង យប់​មិញ​ បាតុករ​ភាគ​ច្រើន​ជា​យុវជន​យុវនារី សិស្ស​និស្សិត​ អាយុ​ក្រោម​៣០ឆ្នាំ​ និង​បាន​ជ្រើសរើស​​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ដូច​អ្វី​ដែល​គេ​ធ្លាប់ឃើញ​នៅ​ហុងកុង។


មាន​គ្នា​រាប់​ពាន់​នាក់ បាតុករ​បាន​ទម្លាយ​រនាំង​ប៉ូលិស រហូត​មាន​ការ​ប៉ះទង្គិច​ជា​មួយ​ភ្នាក់ងារ​នគរបាល​ផង​ សម្រុកចូល​ទៅ​ជួប​ប្រជុំ​គ្នា​​​​ទីលាន​ប្រជាធិបតេយ្យ​ ដែលមាន​សំណាក​​ជា​និម្មិត្តរូប​នៃ​បដិវត្ត​​ឆ្នាំ​១៩៣២។ពុំ​​មាន​មេមានកើយ និង​ទិន្ននាការ​នយោបាយ​ច្បាស់​លាស់​ទេ ​ចលនាដែលកកើត​ឡើង​និង​ប្រមូល​ផ្តុំ​ដោយ​យុវបាតុករ និង​សិស្ស​និស្សិត មាន​​សកម្មភាព​និង​​រៀប​ចំ​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​ឡើងបាន​​តាម​ប្រព័ន្ធសង្គម ដើម្បី​បញ្ចេញ​កំហឹង​ជា​រៀង​រាល់​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល។



បាតុកម្ម​ប្រឆាំង​ “រាជានិយម”លាយ​លំ​ដោយ​​​​បទភ្លេង​​រ៉ាប់ បទ​ភ្លេង​យុវជន​សម័យ​ថ្មី បាតុករ​បាន​នាំ​គ្នា​ស្រែក​ជ័យឃោស បរិហារ​រដ្ឋាភិបាល​របស់​លោក​ ប្រាយុទ្ធ​ចាន់អូចា ដែល​ជា​អតីតប្រមុខ​ដឹកនាំ​យោធា​ និង​ទើប​ជាប់​ឆ្នោតដ៏​ចម្រូង​ចម្រាស​ជា​ថ្មី​នៅ​ឆ្នាំ​២០១៩ និង​បាន​ទាមទារ​ឱ្យដក​រដ្ឋាភិបាល​ យោធា​នេះ​​ចេញ។“រដ្ឋាភិបាល​មិន​ខ្វល់​នឹង​យើងទេ បើ​យើង​មិន​ធ្វើ​បាតុកម្ម ក៏​យើង​ត្រូវ​តែខាត​និ​ងបាត់​បង់​ដែរ ច្បាប់​ការពារ​តែ​អ្នក​មាន ឯពលរដ្ឋ​ក្រីក្រ​គ្មាន​បាន​ទទួល​បាន​អ្វី​ទេ !” នេះ​ជា​សម្រែក​របស់​និស្សិត​ម្នាក់​អាយុ​​១៨​ឆ្នាំ។ ខ្លះ​ទៀត​ស្រែក​ទាមទារ​ថា “ពលរដ្ឋ​ថៃ​គួរ​តែ​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ ត្រូវ​តែ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ ជា​មួយ​នឹង​ការ​បិទ​បញ្ចប់​សកម្មភាព​បង្ក្រាប​បំពាន​របស់​ប៉ូលិស”។



ក្រៅ​អំពីចង់​បណ្តេញ​​​រដ្ឋាភិបាល បាតុករ​បាន​បរិហារ​ច្បាប់ព្រហ្មទណ្ឌ ១១២ ដែល​ចែង​ការពារ​យ៉ាង​មុត​មាំ​របប​រាជា​និយម​ និង​គ្រួសាររាជវង្ស​ថៃ។ ពួក​​គេ​ចង់បាន​ការ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ រំលាយ​ចោល​ច្បាប់ប្រឆាំង​នឹង​ការ​​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ដ៏​តឹង​តែង​ជាង​គេបំផុត​មួយ​លើ​លោក​។ បាតុករ​បាន​ស្រែក​យ៉ាង​ក្តែងៗ និង​សរសេរបដា​ចំៗ បណ្តេញ​រាជានិយម។ ជា​ការ​ទាមទារ​ដែល​ពុំ​ធ្លាប់​កើត​មាន​ពី​មុន​មក​ទេ។ បើ​តាម​ច្បាប់ ការ​រិះគន់​ប៉ះពាល់​ដល់​រាជានិយម​នៅ​ថៃ​ អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ដល់​ទៅ​១៥​ឆ្នាំ។វិបត្តិ​សេដ្ឋកិច្ចរដ្ឋាភិបាល​ថៃ អាច​ទប់ទល់​នឹង​វិបត្តិ​កូរ៉ូណាវីរុស​បាន មិន​ឱ្យ​រង​ការ​រាតត្បាត​កូវីដ១៩ខ្លាំង​ ប៉ុន្តែពិត​ជា​ពិបាក​ទប់​កំហឹង​របស់​ប្រជាពលរដ្ឋ​​ណាស់ នៅ​ពេល​សេដ្ឋកិច្ច​ជាតិ​ជួបវិបត្តិ​ដ៏ធ្ងន់ធ្ងរ​នោះ។


ដោយហេតុ​កូវីដ១៩ និង​វិធានការ​ទប់​ស្កាត់​កុំ​ឱ្យមានការ​រាតត្បាត សកម្មភាព​នាំ​ចេញ​ ត្រូវ​បន្ថយ​ល្បឿន ឯ​វិស័យ​ទេសចរណ៍ដែល​​ជា​សរសរទ្រូង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ត្រូវ​គាំង​ស្តូក។ ជា​លទ្ធផល​​សេដ្ឋកិច្ច​ថៃ នឹង​ត្រូវ​រួញ​ ថយ​ចុះ​យ៉ាង​១០%​។ ហើយ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ គឺ​ប្រជាពលរដ្ឋ​ថ្នាក់​កណ្តាល​និង​ក្រោម ព្រមទាំង​យុវជន​​ដែល​ត្រូវ​ដល់​វ័យ​ចូល​ប្រលូក​ក្នុង​ទីផ្សារការងារ​ដំបូង។ បើ​តាមការ​ព្យាករ​មាន​និស្សិត​ជា​ច្រើន​ម៉ឺន​នាក់​ណាស់ ដែល​នឹង​ត្រូវ​ទាត់​ខ្យល់ គ្មាន​ការងារ​ធ្វើ​​នៅពេល​បញ្ចប់​ការសិក្សា​និង​បាន​ទទួល​សញ្ញាប័ត្រ។



ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​ជា​ច្រើន​​បាន​សម្គាល់​ឃើញ​ថា​រាជាណាចក្រ​ថៃ​ ដែល​បាន​ក្លាយ​ជា​របប​រាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ឆ្នាំ​១៩៣២ ក្រោយ​ចលនា​បដិវត្តប្រជាជន​មក ហាក់កំពុង​ដើរ​ថយ​ក្រោយ​ មាន​ទំនោរ​​ត្រលប់​ទៅ​រក​​របប​រាជានិយម​ផ្តាច់ការ​វិញក្រោម​ការ​គ្រង​រាជ​របស់​ព្រះ​មហាក្សត្រ​ មហាវិជ្ជរ៉ាឡុនកន និងការ​​ការពារ​​ទ្រទ្រង់​​របស់​​​ក្រុម​ឧត្តមសេនីយ៍​ ដ៏​មហាអភិរក្ស​និយម​។រង​ផលវិបាក​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ គ្មាន​ការងារធ្វើ​ បូក​ផ្សំ​នឹងប្រវត្តិ​មិន​ល្អ​របស់​​រដ្ឋាភិបាល​​ដែល​ជា​អតីត​យោធា​ស្រាប់​ផង ជា​គ្រឿង​ផ្សំ​គ្រប់​មុខ​នៃការ​បំផុសកំហឹង​ឱ្យ​ឆាបឆេះ​ឡើង​​ ហើយ​ក្លាយ​ជា​លេសរុញ​ច្រាន​ឱ្យ​ក្រុម​យុវជន​ងើប​ឡើងធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ស្រែក​​ទាមទារ​បែប​ប្រជាធិបតេយ្យ ប្រឆាំ​ង​នឹង​រដ្ឋាភិបាល និង​រាជានិយម​។ ថ្ងៃ​នេះ​ជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ចុះ​ថ្ងៃ​ស្អែក​ជា​អ្វី ?! ពេលវេលា​ជា​អ្នក​សម្រេច។

 
មន្ត្រីថៃ​ក៏​និយាយ​ថា ​ខ្លួន​នឹង​ចាប់​ផ្តើមបើក​ប្រទេសជា​បណ្តើរៗឲ្យពាណិជ្ជករ​បរទេស​អាច​ធ្វើ​ដំណើរ​មក​ចូល​រួម​ពិព័រណ៍ ​និង​អនុញ្ញាត​ឲ្យ​ពលករ​ចំណាកស្រុក​បរទេស​រហូត​ដល់​១១០.០០០​នាក់​ពី​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា អាច​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​វិញ​ជា​បណ្តើរៗ ប៉ុន្តែ​ត្រូវ​ធ្វើ​តេស្ត​ពេល​ចូល​ប្រទេស​ថៃ។អ្នក​ទេសចរ​មក​ព្យាបាល​សុខភាព​នៅ​ថៃ ត្រូវ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រយៈ​ពេល ១៤​ថ្ងៃ​មុន​នឹង​អាច​ធ្វើដំណើរនៅ​ក្នុង​ប្រទេស​ថៃ​បាន មកទល់នឹងពេលនេះ ប្រទេស​ថៃបាន​រយការណ៍​ពី​ការ​ឆ្លង​៣.២៦១​ករណី​និង​ការ​ស្លាប់​៥៨​នាក់៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
633 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92586 នាក់
ខែនេះ :
404109 នាក់
3 ខែនេះ :
1043911 នាក់
សរុប :
5394605 នាក់