ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
រលកជម្លោះ នៃ សមុទ្រចិនខាងត្បូង កាន់តែមាន ភាពតានតឹងជាថ្មីទៀត ខណៈដែល ប្រទេសអូស្ត្រាលីបាននាំ នាវាចម្បាំង បើកកាត់ សមុទ្រ ចិនខាងត្បូង ដើម្បី ចូលរួម ធ្វើសមយុទ្ធ ជាមួយ សម្ព័ន្ធមិត្ត គឺសហរដ្ឋអាមេរិក !!!!!
Fr,24 Juli 2020 (Time 10:41 )
ដោយ ៖ ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សុក្រ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 86នាក់)


រលកជម្លោះ នៃ សមុទ្រចិនខាងត្បូង កាន់តែមាន ភាពតានតឹងជាថ្មីទៀត ខណៈដែល ប្រទេសអូស្ត្រាលីបាននាំ នាវាចម្បាំង បើកកាត់ សមុទ្រ ចិនខាងត្បូង ដើម្បី ចូលរួម ធ្វើសមយុទ្ធ ជាមួយ សម្ព័ន្ធមិត្ត គឺសហរដ្ឋអាមេរិក !!!!!



ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សុក្រ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ



រដ្ឋធានីម៉ានីល :


រដ្ឋាភិបាលអូស្រ្ដាលីបានបញ្ចូនកងនាវាចម្បាំងដ៏ធំរបស់ខ្លួនបើកឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ហើយត្រូវបានរាយការណ៍មកថា កំពុងតែប្រឈមនឹងនាវាល្បាតរបស់ចិនជាច្រើនគ្រឿង នៅទីនោះ។តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានABC កងនាវានៃប្រទេសអូស្រ្ដាលីដែលកំពុង បើកឆ្លងកាត់សមុទ្រចិនខាងត្បូងដែលក្រុងប៉េកាំងអះអាងថាដែនទឹករបស់ខ្លួននោះគឺមាននាវាចម្បាំងដ៏ទៅបួនគ្រឿងហើយមាននាវាផ្ទុកយន្ដហោះនិងកងទ័ព១២០០នាក់។ បណ្ដាញផ្សាយព័ត៌មានរបស់អូស្រ្ដាលី ចុះផ្សាយដោយស្រង់សម្ដីអ្នកគ្រប់គ្រងកងនាវានោះគឺលោក រីឆាតអូវែន មកនិយាយថា កងនាវានេះនឹង ធ្វើដំណើរទៅកាន់ឆកសមុទ្រប្រទេសចំនួន៧នៃទ្វីបអាស៊ីហើយក្នុងនោះត្រូវឆ្លងកាត់សមុទ្រចិនខាងត្បូង។ លោកថា នៅខណៈនេះឃើញថា នាវាល្បាតរបស់ចិន បានតាមប្រកៀកយ៉ាងខ្លាំងនឹងនាវារបស់ខ្លួន។ លោកព្រមានថានេះគឺជាអំពើគ្រោះថ្នាក់ណាស់បើមានឧបទ្ទវេហេតុផ្ទុះឡើង។ លោករីឆាតអូវែន បានបន្ដទៀតថា យើងឆ្លងកាត់ពីជើងទៅត្បូងគឺតាមសមុទ្រចិនខាងត្បូងព្រោះជាផ្លូវទឹកអន្ដរជាតិដែលនាវា ប្រទេសណាក៏អាចឆ្លងកាត់ទីនេះបានដែរ។



កាលពីឆ្នាំទៅមិញនាវាល្បាតប្រទេសចិនជាច្រើនគ្រឿងបានចេញការព្រមាន ប្រឆាំងនឹងកងនាវា ល្បាតប្រទេសអូស្រ្ដាលីដែលបានបើកឆ្លងកាត់សមុទ្រចិនខាងត្បូង។​តែនេះជាលើកទី២ ហើយដែលអូស្រ្ដាលីបានប្រកាន់ជំហរប្រឆាំងនឹងចិនដូចនេះ។សូមជម្រាបថា ប្រទេសបារាំងអាល្លឺម៉ង់ អង់គ្លេស ឥណ្ឌា ជប៉ុន សុទ្ធតែបានបញ្ចូននាវាចម្បាំងរបស់ ពួកគេឆ្លងកាត់សមុទ្រចិនខាងត្បូងរួចរាល់អស់ហើយ ទោះជាចិនព្រមានជាច្រើនដងរួចរាល់មកហើយ។ ដោយឡែក លើកលែងតែសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដែលប្រកាសគម្រាមចិនវិញថា អាចនឹងមានសង្គ្រាម តំបន់ផ្ទុះឡើយបើចិននៅតែប្រកាន់ជំហរថាទីនោះជាដែនទឹករបស់ខ្លួនផ្ដាច់មុខ។ សហរដ្ឋអាមេរិក​តែងតែបញ្ចូននាវាចម្បាំងផ្ទុកដោយយន្ដហោះទៅឆ្លងកាត់នៅចតនៅទីនោះរយៈពេលខ្លីគឺដូចកាលពីខែមុននេះ ប្រទេសមហាអំណាចនេះបានធ្វើសមយុទ្ធកងនាវាជើងទឹកយ៉ាងសម្បើមជាមួយប្រទេស ហ្វីលីពីន នៅទីនោះធ្វើឱ្យចិន ថ្កោលទោសអាមេរិកយ៉ាងខ្លាំង​តែអាមេរិកបានធ្វើសមយុទ្ធយោធារហូត ដល់ចប់សព្វគ្រប់។


សូមជម្រាបទៀតថា ចិន ដែលអះអាងថាទីនោះជារបស់ខ្លួនគឺប្រទេសធំនេះបានកសាងកោះសិប្បនិម្មិត ដើម្បីធ្វើជាទីតាំងកងទ័ពរបស់ខ្លួននៅទីនោះដែលជាការគម្រាមប្រទេសមួយចំនួន ដូចជាហ្វីលីពីន​ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី​និងកោះតៃវ៉ាន់ថា ទីនោះជាដែនទឹកចិន។ យ៉ាងណាក៏ដោយប្រទេសហ្វីលីពីន ក៏បានប្រកាសថា​កោះមួយចំនួននៅសមុទ្រចិនខាងត្បូងជាកោះរបស់ខ្លួន។ភាពតានតឹងទាំងផ្នែការទូត និង យោធារវាងហ្វីលិពីននិងចិន​នៅបន្ដធ្ងន់ធ្ងរនៅឡើយមកដល់ពេលនេះ។ ដោយសារតែចិនបានយកនាវាល្បាតជាងមួយរយគ្រឿងឡោមព័ទ្ធកោះមួយរបស់ហ្វីលីពីន។ ចំណែកឯវៀតណាម ដែលអាងអាមេរិកនៅពីក្រោយបានប្រកាសថានឹងប្រឈមមុខជាមួយនឹងចិននៅ តំបន់នោះ បើស្ថានភាពតានតឹងផ្ទុះឡើង៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
585 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92538 នាក់
ខែនេះ :
404061 នាក់
3 ខែនេះ :
1043863 នាក់
សរុប :
5394557 នាក់