ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប
Do,16 Juli 2020 (Time 12:50 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 61នាក់)


ខេត្តកែប៖លោក​ សាម​ ណូក​ ​ត្រូវដាក់អោយ​ចូលនិវត្តន៍​ស្របតាមច្បា​ប់ស្តីពីការ​គ្រប់គ្រង​មន្រ្តីរា​ជការ​ស៊ីវិល​ និងត្រូវតែង​តាំង​ លោក​ ហេង​ ប្រាណ​ ជាប្រធាន​មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍​ខេត្ត​ជំនួសវិញ។ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ មាន​ប្រ​សាស​ន៍បែបនេះក្នុងឱកាសដែល ឯកឧត្តមអញ្ជើញជា​អធិបតីក្នុងពិ​ធីប្រកាសចូល​កាន់តំណែង ប្រធាន​មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត​កែប កាលពីព្រឹកថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២០ នៅសាលា​ខេត្តកែប។

ពីធីប្រកាសតែងតាំង និងចូលកាន់តំណែងនេះក៏មានការអញ្ជើញចូលរួម​ពីឯកឧត្តម​ សំ​ សារីន​ ប្រ​ធាន​ក្រុមប្រឹក្សាខេត្តកែប​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ​នៃគណអភិបាលខេត្ត​ អភិបាល​រងខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងក្រុម​យុវជន​សរុបប្រមា​ណ២០០នាក់។

នាឱកាសនោះឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចាក់ថា ការប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរនាពេលនេះ ​គឺជា​ការប្រគល់​ភារកិច្ច​និង​ជា​ការ​ផ្តល់នូវ​ការទទួលខុសត្រូវ​មួយ​ថែមទៀត ​ដែល​តម្រូវឱ្យ​សាមីខ្លួន​ ​ត្រូវតែ​បញ្ចេញ​ឱ្យអស់​សមត្ថ​ភាព​លទ្ធភាព ​និង​ទេពកោសល្យ​ ដើម្បី​ជំនះបាន​រាល់​ការលំបាក​នានា​ដែល​កើតមានឡើង​កន្លងមក​ហើយ​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រីក្រោមឱវាទ​ ដើម្បី​ធ្វើឱ្យ​អង្គភាព​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​សំដៅ​ធានា​ឱ្យបាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ​ ដែល​អង្គភាព​ត្រូវបំពេញ និង​ទទួល​ខុស ត្រូវ​ចំពោះមុខ​ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍​ព្រមទាំង​ភារកិច្ច​ទាំងឡាយ​ផ្សេងៗ​ទៀត​ទៅតាម​ការចាំបាច់​ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1005 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92958 នាក់
ខែនេះ :
404481 នាក់
3 ខែនេះ :
1044283 នាក់
សរុប :
5394977 នាក់