ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣
Mi,15 Juli 2020 (Time 07:30 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 64នាក់)


ខេត្តកណ្ដាល៖​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២១ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត  ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរអង្គភាព​នានាជុំ​វិញ​ខេត្តជាច្រើនរូប។ 

នាឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានស្នើឲ្យរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមរៀបចំផែនការថវិកាឆ្នាំ២០២១ ឲ្យបានច្បាស់លាស់ តាមការណែ​នាំរបស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ត្រៀមឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យ ពិភាក្សា និងអនុ​ម័ត ដើម្បីធ្វើឲ្យរដ្ឋបាលខេត្ត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខេត្តតាម​ផែនការដែល​បានគ្រោងទុក និងអាចដោះស្រាយបញ្ហាប្រឈម​នានារបស់ប្រជាពលរដ្ឋបាន​ប្រកបដោយប្រ​សិទ្ធិភាព។ 

ឯកឧត្តមបានបញ្ជាក់ថា ការរៀប​ចំកសាងផែនការថវិកាសម្រាប់ឆ្នាំ២០២១ខាងមុខនេះ គឺជាការងា​រចាំបាច់ណាស់ ត្រូវធ្វើឲ្យបានស្របទៅតាម  តម្រូវការ ជាអាទិភាពរបស់ប្រជាពលរដ្ឋ និងតាមសំ​ណូម​ពរ​រប​ស់ប្រជាពលរដ្ឋ ដែលបានស្នើសុំនៅក្នុងវេទិការបស់ក្រុមប្រឹក្សាទាំងថ្នាក់ស្រុក និងថ្នាក់​ខេត្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការបានក្រើនរំលឹកដល់ ប្រធានមន្ទីរ អង្គ​ភាព​ទាំងអស់ ឲ្យយកចិត្តទុកដាក់រាល់កិច្ចប្រជុំប្រចាំខែ របស់​គណៈ​អភិបាលខេត្ត និង​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សាខេត្ត ហាមមិនឲ្យអវត្តមានជាដាច់ខាត ប្រធានឬ​អនុប្រធាន​មន្ទីរ​ទាំងឡាយ​ត្រូវក្តាប់​ការងារ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​ឆ្លុះ​បញ្ចាំង​អំពី​សមិទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​នានា ហើយអាចដោះស្រាយបញ្ហានានាទាំងនោះបាន ជៀសវាងឱ្យអនុប្រធាន ឬ​មន្ត្រី​ចូលរួម​ប្រជុំ​ជំនួស ហើយ​ក្តាប់​ការងារ​អត់​បាន ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុងការដោះស្រាយ​។

 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល បាន​ណែនាំ និង​ជម្រុញ​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​​-​ស្រុក រួម​ទាំង​សមត្ថកិច្ច​ទាំង អស់ ត្រូវ​ខិតខំ​យក​ចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ជា​ពិសេស លើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព ងាយស្រួល ឆាប់រហ័ស មានតម្លាភាព ត្រូវខិតខំពង្រឹងគោលនយោបាយភូមិ-ឃុំមាន​សុវត្ថិភាពទាំង៩ ចំណុច ដោយមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ចរ​បស់ខ្លួនឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
609 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92562 នាក់
ខែនេះ :
404085 នាក់
3 ខែនេះ :
1043887 នាក់
សរុប :
5394581 នាក់