ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ
Do,16 Juli 2020 (Time 11:23 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 37នាក់)


ខេត្តកណ្ដាល៖បន្ទាប់ពីទទួលបានដំណឹងថា កម្មកររោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិល​ធីឌី ប្រមាណជា​១០០០នាក់ បានធ្វើការដង្ហែក្បួនចេញពីរោងចក្រ ស្ថិតនៅឃុំព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីទាមទារនូវប្រាក់ឈ្នួល និងប្រាក់​អត្ថប្រ​យោជន៍​នានា តាមការសន្យា បន្ទាប់រោង​ចក្រត្រូវបានបិទទ្វារកាលពីដើមខែកក្កដាកន្លងទៅនេះ កាលពី​ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំ​ក្រុមការងារខេត្ត ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង​ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បានចុះសម្រុះសម្រួល ជាមួយបងប្អូនកម្មករ កម្មការិនី រោងចក្រ ជាមួយក្រុមហ៊ុន នៅសាលា​ស្រុកពញាឮ។

ក្នុងជំនួបនេះដំណាងកម្មកររោង​ចក្រ បានលើកឡើងនូវ សំណូមពរចំនួន៤រួមមានៈ
១-ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក។
២-​ប្រាក់ជួសការឈប់សម្រា​កប្រចាំឆ្នាំដែលនៅសល់។
៣-​ប្រាក់បំណាច់រំលឹកអតីតភាពការងារ និងប្រាក់បំ​ណាច់អតីតភាពការងារ។
៤-​ក្រុមហ៊ុនផ្ដល់ប្រាក់សម្រាប់ជប់លៀង លាគ្នា ចំនួន៣៥% នៃប្រាក់ខែ១៩​០ដុល្លារ។

បន្ទាប់​ពីជួប​ពិភាក្សាគ្នា រវាងក្រុមហ៊ុន និងកម្មករ ដោយមា​នការសម្រប​សម្រួល​ពីឯកឧត្ដម​អភិបាល​ខេត្ត បានធ្វើកា​រឯកភាពគ្នា នូវចំណុច​ចំនួន៥៖
១/ភាគីក្រុមហ៊ុន​នឹងបើកប្រាក់ឈ្នួលចុងក្រោយ​ដែលមិនទាន់បានបើកជូនដល់កម្មករ និយោជិត​ទាំងអស់
២/ភាគីក្រុមហ៊ុន នឹង​បើកប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់
៣/​ភាគីក្រុមហ៊ុននឹងបើកប្រាក់ដំណាច់រំលឹកអតីភាពការងារ និងប្រាក់បំណាច់​អតីភាពកា​រងារឆ្នាំ២០២០
៤/ភាគីក្រុមហ៊ុន​នឹងផ្តល់ប្រាក់សម្រាប់ជប់លៀង លាគ្នា ចំនួន ៣៥% នៃប្រាក់ខែគោល តាមការ​សន្យាជាមួយកម្មករ និយោជិតកន្លងមក។
៥/​ក្រុមហ៊ុននឹងបិទផ្សាយបញ្ជីបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២០ និងបើកផ្តល់ជូនកម្មករនិយោជិត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1426 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
93379 នាក់
ខែនេះ :
404902 នាក់
3 ខែនេះ :
1044704 នាក់
សរុប :
5395398 នាក់