ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី
Do,16 Juli 2020 (Time 10:00 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 37នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពីការរក​ឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី០១នាក់ទៀត លើបងប្អូនខ្មែរ​ដែលធ្វើដំ​ណើរត្រឡប់​មកពីប្រទេសអារ៉ាប់​ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាន នៅសង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែល​ធ្វើដំណើរ​តាម​ជើង​ហោះហើរម​កពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើង​ហោះហើរពីប្រទេ​សម៉ាឡេស៊ី មកដល់​កម្ពុជានៅវេលាម៉ោង១៧និង២៥នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

វត្ថុសំណាកលើកទីបីរប​ស់ពួកគាត់ ដែលបានធ្វើវិភាគ​ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានល​ទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បច្ចុប្បន្នអ្នក​ជំងឺខាងលើនេះ ត្រូវ​បានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ចំពោះអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរ​តាមជើង​ហោះ​ហើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌល​ចត្តាឡីស័កជំពូរវ័ន្ត ក្នុងរាជធានីភ្នំពេញ៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសរបស់​ក្រសួង​សុខាភិបាល ដែលមាន​ដូចខាងក្រោមៈ

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1234 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
93187 នាក់
ខែនេះ :
404710 នាក់
3 ខែនេះ :
1044512 នាក់
សរុប :
5395206 នាក់