ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
រដ្ឋបាលខេត្តបាត់​ដំបង រៀបចំពិធីប្រកាស​ចូលកាន់មុខតំណែង​អភិបាលរងខេត្ត
Di,14 Juli 2020 (Time 09:07 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 42នាក់)


ខេត្តបាត់ដំ​បង៖កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រ​កា​សចូលកាន់មុខតំណែងអ​ភិបាលរង ខេត្តបាត់ដំបង និងនាយករដ្ឋបាលខេត្តថ្មី ក្រោមអធិបតីឯ​កឧត្តម ឡាំ ជា រដ្ឋលេខាធិ​ការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ឯកឧត្តម​ អ៊ុយ រី ប្រធានក្រុម​ប្រឹក្សា ខេត្តបាត់ដំបង មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកង​រាជ​អាវុធហត្ថ លោកស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករង បាត់ដំបងអភិបាលក្រុង ស្រុក តំណាងសាលាដំបូងខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំចៅសង្កាត់ជាច្រើនរូបផងដែរ។

លោក ឆាយ ម៉ាទីណាល់ ជានាយករដ្ឋបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាល​រងខេត្ត​បាត់​ដំបង ជំនួសលោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ ខណៈលោក មូល ធន នាយករងរដ្ឋ​បាល ត្រូវបានតែងតាំងជានាយករដ្ឋបាលថ្មី ជំនួសលោក ឆាយ ម៉ាទីណាល់។

ក្នុងឱកាសនោះ​ឯកឧត្តម ឡាំ ជា បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋាន ត្រូវអនុវត្តតាម​ថ្នាក់​លើ ដាក់ចុះស្តីអំពីការចុះពិនិត្យស្រង់ស្ថិតិ និងផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋឲ្យ​ចំគោលដៅឲ្យ​បានល្អ ចៀស​វាងមានបញ្ហាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។


ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មានការគាំទ្រអភិបាល​រងខេត្ត និង​នាយ​ករដ្ឋបាលថ្មី ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគេ ដែលទើបតែង​តាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ចសហការគ្នាបានល្អប្រសើ។


ជាមួយគ្នានេះឯកឧត្តម ឡាំ ជា ក៏បានផ្តាំផ្ញើដល់គណ:អភិបាលខេត្ត ត្រូវមានសាមគ្គីភាពផ្ទៃក្នុង​ឱ្យបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវប​ម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋ​នៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពដល់​ពួកគាត់។

ឯកឧត្តមណែនាំឲ្យផ្សព្វផ្សាយ និងទប់ស្កាត់ការពារជំងឺកូវីដ-១៩បន្តទៀត ព្រមទាំងផ្សព្វផ្សាយច្បាប់​ចរាច​រណ៍ដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបច្បាស់ ដើម្បីនាំគ្នាគោរពច្បាប់កាត់បន្ថយ អត្រាស្លាប់និងរង​របួស​ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយការផ្តល់ថវិកាជាសាច់ប្រាក់ដល់​ជនក្រីក្រ ដោយសា​រជម្ងឺកូវីដ-១៩ កន្លងមកឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
969 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92922 នាក់
ខែនេះ :
404445 នាក់
3 ខែនេះ :
1044247 នាក់
សរុប :
5394941 នាក់