ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
នគរបា​លប្រឆាំង​បទល្មើសសេដ្ឋកិច្ច ខេត្តបាត់ដំបង ចុះត្រួតពិនិត្យ​ទំនិញផុតកា​លបរិច្ឆេទប្រើប្រាស់ និងផុតកាលបរិច្ឆេទ​បរិភោគ
Di,14 Juli 2020 (Time 09:44 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 44នាក់)


ខេត្តបាត់ដំបង៖បន្ទាប់ពីទទួ​ល​បាននូវព័ត៌មានពីមហាជន​ ដែលបានលើកឡើ​ងពីការជួបប្រទះ​នូវផ​លិតផល ប្រើ​ប្រាស់ ឬចំ​ណី​អាហារ​ហូបចុកប្រចាំថ្ងៃ​ មួយចំនួនបានផុតកា​ល​បរិច្ឆេទប្រើ​ប្រាស់ និង​បរិភោគរួចហើ​យ​ តែត្រូវបានឃើ​ញដាក់លក់នៅតាមទីតាំងអាជីវ​កម្មមួយ​ចំនួន​ ដែលបញ្ហានេះ​ ពិតជា​បង្កនូវហា​និ​ភ័យខ្លាំងណាស់ ចំពោះអ្នកប្រេីប្រាស់ និងហូប​ចុកដែលមិន​បានពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ ។

កាលពីព្រឹកថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំ​ជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០​២០ តាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង
លោកឧត្តម​សេនីយ៍ត្រី ចេង ឡេង ស្នងការរង​ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នង​ការដ្ឋា​ននគរបាល បានដាក់វិធានការដល់លោកវរសេ​នី​យ៍ទោ​ យី យក់សាន នាយការិយាល័យនគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  ចាត់កម្លាំងក្នុងការិយាល័យ ចុះត្រួតពិនិត្យទំនិញ នៅតាមទីតាំង​លក់ដូរ​មួយចំនួនក្នុងក្រុងបាត់ដំបង​ ដើម្បីស្វែង​រកផលិតផលដែលកំពុងដាក់លក់ហើ​យ(ហួស​កាលបរិច្ឆេត) ប្រើ​ប្រាស់។ 

ជាមួយនឹងសកម្មភាពត្រួតពិនិត្យនេះ​ សមត្ថកិច្ចនគរបាលបានធ្វើ​ការដកហូត នូវផលិតផលប្រើ​ប្រាស់ និង​ហូបចុកមួយចំនួនដែលបានផុតកាល​បរច្ឆេទរួចទៅហើយ​ តែនៅមានដាក់លក់ក្នុងទី​តាំងអាជីវកម្មខ្លះ​។ជាមួយនឹងការដកហូតសម​ត្ថកិច្ចនគរបាលបានធ្វើការណែនាំដល់ម្ចាស់អាជី​កម្មដ្ឋាន ឬអ្នកលក់ដូរទាំងនោះ សូមកុំបន្តដាក់លក់​ទំនិញដែលហួសកាលបរិច្ឆេត ទាំងនេះបន្តទៀត​ ម៉្យាងវិញទៀតទំនិញផុតកាលបរិច្ឆេទ​បែបនេះ សូមកុំយកទៅបោះចោលពាសវាលពាសកាល​ ឱ្យ​សោះព្រោះវាអាចនាំបង្កនូវផលវិបាកផ្សេងៗ​សម្រាប់មនុស្ស​ សត្វនិងបរិស្ថានផងដែរ​ ប៉ុន្តែ
ត្រូវ​ទុក​ដាក់ដោ​យត្រឹមត្រូវ និងធ្វើ​ការបំផ្លាញចោ​លស្របតាមវិធានបច្ចេក​ទេស​និងវិជ្ជាជី​វ:ត្រឹ​ម​ត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1053 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
93006 នាក់
ខែនេះ :
404529 នាក់
3 ខែនេះ :
1044331 នាក់
សរុប :
5395025 នាក់