ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្ដម អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំវគ្គបណ្ដុះបណ្ដាល រម្លឹកឡើងវិញ ស្ដីពី ការរៀប​ចំគម្រោង ក្រុង-ស្រុក
Mo,13 Juli 2020 (Time 01:09 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 66នាក់)


ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំវគ្គបណ្ដុះបណ្ដាល រម្លឹកឡើងវិញ ស្ដីពីការរៀបចំគម្រោង ក្រុង-ស្រុក ដោយបានការចូលរួមពីលោក លោកស្រី ជាអភិបាលរង ក្រុង-ស្រុក សមាជិក សមាជីកា​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ នឹងការរៀបចំ និងការអនុវត្តគម្រោងក្រុង-ស្រុក។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកណ្ដាល បានធើ្វការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ទីចាត់ការ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រដល់រដ្ឋបាល ក្រុង-ស្រុក ព្រម ទាំង​រដ្ឋបា​លក្រុង-ស្រុក ទាំង១១ ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទី ភារកិច្ច របស់ខ្លួន ប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងអនុវត្តគម្រោង ក្រុង-ស្រុក និងបា​នគោរពតាមគោលការណ៍ បែបបទនីតិវិធី និងសៀវភៅណែនាំ ស្ដីពីការរៀបចំ​គម្រោង​ក្រុង-ស្រុក បានយ៉ាងល្អប្រសើ​រនាពេលកន្លងមក។

ជាងនេះទៅទៀត​ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ខ្លឹមសារសំខាន់ៗទាំង១១ នៅក្នុងវគ្គប​ណ្ដុះបណ្ដាលរម្លឹក​ឡើងវិញ ស្ដីពីការរៀបចំគម្រោង​ក្រុង-ស្រុករួមមាន៖
ទី១-គម្រោងក្រុង-ស្រុក
ទី២-ការរៀបចំគម្រោងក្រុង-ស្រុក
ទី៣-តួនាទី និងការទទួលខុសត្រូវ​របស់អ្នកពាក់ព័ន្ធ​ក្នុងការរៀប​ចំគ​ម្រោង​ក្រុង-ស្រុក
ទី៤-ទុនចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន
ទី៥-បញ្ជីសម្ភារៈស្ដង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម័្ពន្ធ
ទី៦-ការបំពេញទ​ម្រង់ព័ត៌មានគម្រោង
ទី៧-គោលការណ៍ណែនាំ សម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង
ទី៨-កិច្ចប្រតិបត្តិការ និងការថែទាំគម្រោង
ទី៩-គោលការណ៍ណែនាំ សម្រាប់វិភាគផលប៉ះពាល់បរិស្ថាន
ទី១០-គោលការណ៍ណែនាំ សម្រាប់ការរៀបចំរបាយការណ៍សិក្សាដីធ្លី និង
ទី១១-គោល​ការណ៍ណែនាំ ស្ដីពីសុវត្ថិភា​ពជនជាតិដើមភាគតិច ។

ក្នុងឱកាសនៃវគ្គបណ្ដុះបណ្ដាលរម្លឹកឡើងវិញស្ដីពីការរៀបចំគម្រោងក្រុង-ស្រុក នាពេលនេះ ឯក​ឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់លោក លោកស្រី ជាអភិបាលរងក្រុង-ស្រុក សមាជិក សមាជីកាទាំងអស់ នៃវគ្គបណ្ដុះបណ្ដាលរម្លឹកឡើងវិញស្ដីពីការរៀបចំគម្រោងក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ ស្ដាប់នូវខ្លឹមសារមេរៀននីមួយៗ ដែលបានបង្ហាញក្នុងពេលនេះ ដោយ​ក្រុមអ្នកសម្រប សម្រួល ដោយលោក វ៉ាន់ ម៉ូនីកា គ្រូឧន្ទេស ដោយទទួលបាននូវចំណេះដឹង និង​បទពិសោធន៍ល្អ២ ដើម្បីយកទៅបំពេញ ការងារ និងតួនាទីរបស់ខ្លួន ប្រកបដោយគុណភាព និងលទ្ធផលល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1414 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
93367 នាក់
ខែនេះ :
404890 នាក់
3 ខែនេះ :
1044692 នាក់
សរុប :
5395386 នាក់