ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម មាស បូព៌ពៅ ប្រធានគណបក្សកសិករ និងលោកជំទាវ បានអញ្ជើញ ជាគណអធិបតី នៅក្នុងពិធីសម្ពោធទីស្នាក់ការ សាខា គណបក្សកសិករ ខេត្តក្រចេះ !!!!!!!
Mo,13 Juli 2020 (Time 12:35 )
ដោយ ៖ ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ អាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 355នាក់)


ឯកឧត្តម មាស បូព៌ពៅ ប្រធានគណបក្សកសិករ និងលោកជំទាវ បានអញ្ជើញ ជាគណអធិបតី នៅក្នុងពិធីសម្ពោធទីស្នាក់ការ សាខា គណបក្សកសិករ ខេត្តក្រចេះ !!!!!!!


ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ អាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០
ព័ត៌មានជាតិ


ខេត្តក្រចេះ :


នៅព្រឹកថ្ងៃ អាទិត្យ ៧រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម មាស បូព៌ពៅ ប្រធានគណបក្សកសិករ និងលោកជំទាវ អមដំណើរដោយលោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សកសិករ ព្រមទាំង លោក លោកស្រី ជាប្រធានសាខាគណបក្សកសិករ ខេត្ត រាជធានី ជាច្រើននាក់ បានអញ្ជើញ ជាគណអធិបតី នៅក្នុងពិធីសម្ពោធទីស្នាក់ការសាខាគណបក្សកសិករ ខេត្តក្រចេះដែលមានទីតាំងឋិតនៅភូមិស្ទឹងស្វាយឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។


ក្រោយពីព្រះសង្ឃសូត្រព្រះយន្ត័តោ និងការគោរពភ្លេងជាតិនិងភ្លេងគណបក្ស រួចមក លោកឡាយ ធុលទីប្រឹក្សាផ្ទាល់ ឯកឧត្តមប្រធានគណបក្សកសិករ និងជាប្រធានសាខា គណបក្សកសិករខេត្តក្រចេះ បានឡើងថ្លៃងសន្ទរកថា ស្វាគមន៍ គណៈអធិបតី និងភ្ញៀវកិត្តិយស ដោយលោកបានអានរបាយការណ៍ស្ដីពីសកម្មភាពដែល សាខាគណបក្សកសិករខេត្តក្រចេះ បានអនុវត្តន៏កន្លងមក និងបានបេជ្ញាចិត្ត និងបន្តសកម្មភាពបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ តាមគោលនយោបាយ របស់គណបក្សកសិករ ។



ឯកឧត្តម មាស បូព៌ពៅ ប្រធានគណបក្សកសិករ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា និងថ្នាក់ដឹងនាំ សាខាគណបក្សកសិករខេត្តក្រចេះ ទាំងអស់ ដែលបានខិតខំ បំរើការងារជូនបងប្អូន ពុកម៉ែអ៊ំុ ពូ មីង បានទទួលផលជាវិជ្ជមាន ដែលធ្វើអោយ ប្រជាពលរដ្ឋ លោកមានទំនុកចិត្ត មកលើគោលនយោបាយ របស់គណបក្ស ។ ហើយឯកឧត្តម ក៏បានផ្ដាំផ្ញើរ ណែនាំ អោយគណបក្សកសិករខេត្តក្រចេះ បន្តរឹតចំណងសាមគ្គីភាពផ្ទៃក្នុង បន្ថែមទៀត ដើម្បីធ្វើអោយ គណបក្សកសិករកាន់តែរីកចម្រើន ទៅមុខ ។ លោកមានប្រសាសន៍ថា ការរឹតចំណងសាមគ្គីភាពផ្ទៃក្នុង គឺជាកត្តា សំខាន់ណាស់ដែលមិនអាចខ្វះបាន ព្រោះថា ការងារគ្រប់ស្ថាប័ន ប្រសិនបើ អង្គភាពមួយហ្នឹង មានការបែកបាក់សាមគ្គីផ្ទៃក្នុងហើយ នោះស្ថាប័ននោះនឹងត្រូវដួលរលំ ជាក់ជាមិនខានឡើយ ។ ហើយនៅក្នុងឱកាសនោះផងដែល ក៏មានកម្មវិធី ផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ដែលលោកជួបនូវ ផលវិបាកនានា បានឡើងរាយការណ៍ ជូន ឯកឧត្ដមប្រធាន បានជ្រាបនិងជួយអន្តរាគមន៍ ។



បន្ទាប់ពីពិធីសម្ភោធលើកស្លាកគណបក្សកសិករ សាខាខេត្ត ក្រចេះ រួចមក គណ:កម្មាធិការ អចិន្ត្រៃយ៍គណបក្សកសិករ ក៏បានរៀបចំកម្មវិធីចែកម៉ាស៊ីន Computer និង Printer ចំនួន ០៣គ្រឿង ផ្តល់ជូន ដល់:១-លោកប្រធានគណបក្សកសិករ ខេត្តស្ទឹងត្រែង,២-ប្រធានគណបក្សកសិករ ខេត្តឧត្តរមានជ័យ
៣-ប្រធាន គណបក្ស កសិករ ខេត្តព្រះវិហារ ដើម្បី បំរើការងារ ផ្នែករដ្ឋបាល នៅក្នុង ឱកាសនោះផងដែល លោកស្រី ឌុក សុផៃ និង លោក សុខ មេន ក៏បាន ធ្វើការថ្លែង អំណរ អរគុណ ជូនដល់ឯកឧត្តម មាស បូព៌ពៅ ប្រធានគណបក្សកសិករ និងក្រុមការងារ គណបក្ស ខេត្តក្រចេះ ដែលបានជួយស្នើសុំអន្តរាគមន៍ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការសាលាដំបូងខេត្តក្រចេះ ដែលបានផ្តល់នូវយុត្តិធម៌ជូនដល់រូបគាត់ទាំង២នាក់ផងដែរ ៕




ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
549 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92502 នាក់
ខែនេះ :
404025 នាក់
3 ខែនេះ :
1043827 នាក់
សរុប :
5394521 នាក់