ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
យោងតាមប្រពន្ធ័ផ្សព្វផ្សាយចិន ស៉ីនហួរ បានអោយដឹងថា មហាយក្ សហរដ្ឋអាមេរិក នឹង លក់យន្តហោះចម្បាំង F-38B ៤២គ្រឿង ឲ្យទៅប្រទេសជប៉ុន ក្នងដែលក្នុងមួយគ្រឿង មានតម្លៃ ១១៥លានដុល្លា !!!
Fr,10 Juli 2020 (Time 01:32 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 77នាក់)


យោងតាមប្រពន្ធ័ផ្សព្វផ្សាយចិន ស៉ីនហួរ បានអោយដឹងថា មហាយក្
សហរដ្ឋអាមេរិក នឹង លក់យន្តហោះចម្បាំង F-38B ៤២គ្រឿង ឲ្យទៅប្រទេសជប៉ុន ក្នងដែលក្នុងមួយគ្រឿង មានតម្លៃ ១១៥លានដុល្លា !!!


ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ
កក្កដា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


(វ៉ាស៊ីនតោន)៖




មួយគ្រឿងនេះបើលក់យកលុយទៅធ្វើថ្នល់ក្រាលកៅស៊ូ ទទឹង១២ម បានជាង៥០០គម។ F35 B ជាយន្តហោះប្រយុទ្ទជំនាន់ទី៥ នៅលើតួនឹងស្លាបរបស់វាពាសដោយដែកថែបនិងបន្ទះអេឡិចត្រូនិច សម្រាប់វិភាគទិន្ន័យទីតាំងរបស់សត្រូវពេលហោះហើរក្នុងដែនអាកាសរបស់បច្ចាមិត្តបន្ទះអេឡិចត្រូនិចបានបង្កើតដែនអគ្គីសនីម្យាងដែលមានចលនាផ្ទុយពីដែនម៉ាញ៉េទិចឯកសណ្ឋានធ្វើឲ្យ ប្រព័ន្ធរ៉ាដារបស់គូប្រយុទ្ធមិនអាចចាប់ទិន្ន័យបាន បើមើលនឹងភ្នែកទទេឃើញតែផ្សេងអ័ព្ទមិនអាចមើលតួយន្តហោះឃើញឡើយ...គេឲ្យរហ័សនាមថាយន្តហោះបំបាំងកាយ ...ពេលរកឃើញគោលដៅដែលត្រូវវាយប្រហារហើយវាក៏បញ្ជូនទិន្ន័យទៅ ប្រព័ន្ធកាំជ្រួចនៅលើនាវាចំបាំង នាវាមុជទឹក និងនៅលើដី ដើម្បីធ្វើការវាយប្រហារ..បើចាំបាច់វាធ្វើការវាយប្រហារដោយខ្លួនឯង..ចំណុចខ្សោយរបស់យន្តហោះនេះគឺខ្លាចសត្វស្លាប។


ក្រោយពីចូលរួមធ្វើសមយុទ្ធ ជាមួយសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូងរួចមក ប្រទេសជប៉ុន ក៏មិនបាននៅ ស្ងៀមស្ងាត់ឡើយ ប្រទេស ជឿនលឿន អតីតលំដាប់ លេខ២ ផ្នែក សេដ្ឌកិច្ទ ពិភពលោក បានត្រៀម ផែនការ នៃការឈ្លានពានរបស់ចិន ដោយបានស្នើសុំ ទិញគ្រឿងសព្វាវុធទំនើបៗ ជាច្រើនពីដៃគូររបស់ខ្លួន គឺ សហរដ្ឋអាមេរិក ហើយពេលនេះ លិខិតលក់យន្តហោះពិសេសនេះ កំពុងរងចាំ សភាទាំងពីរ របស់ សហរដ្ឋអាមេរិក សម្រេច ។



យោងតាមទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខការពារជាតិអាមេរិក ឬហៅកាត់ថា DSCA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ម្សិលមិញនេះបានបញ្ជូលលិខិតមួយច្បាប់ ទៅកាន់ សភាអាមេរិក ដើម្បីពន្យល់អំពីគម្រោងលក់យន្តហោះចម្បាំងស៊េរី F-35 ទៅឲ្យជប៉ុន ក្នុងនោះក៏មានប្រភេទ F-35B ចំនួន ៤២គ្រឿងផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

F-35B គឺជាប្រភេទយន្តហោះចម្បាំងពិសេស ដែលអាចចុះចត និងហោះឡើងជាលក្ខណៈបញ្ឈរ ដែលអាចជួយដល់សកម្មភាពប្រយុទ្ធ នៅក្នុងសមរភូមិកាន់តែខ្លាំងក្លា ជាមួយនិងកិច្ចសហប្រតិបត្តិការ រវាងនាវាចម្បាំង។ ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់យន្តហោះ ខាងលើនេះហើយ ប៉ុន្តែវាត្រូវរង់ចាំការសម្រេចពីសភាសិន តាមរយៈលិខិតដែលផ្ញើដោយ DSCA។



គួរបញ្ជាក់ថា ក្រៅពីការបញ្ជាទិញ F-35B ប្រទេសជប៉ុនក៏បានស្នើសុំទិញ F-35A ចំនួន ៦៣គ្រឿង និងសព្វាវុធមួយចំនួនថែមទៀតដែរ។ នៅក្នុងលិខិតរបស់ DSCA ទៅកាន់សភាបានបញ្ជាក់ថា ការសម្រេចលក់យន្តហោះចម្បាំងខាងលើនេះ គឺជាផលប្រយោជន៍ជាតិដ៏សំខាន់ និងជាការជួយដល់ជប៉ុនដែលជាសម្ព័ន្ធមិត្ត ឲ្យមានសមត្ថភាពខ្លាំងជាងមុន លើវិស័យការពារជាតិ។ក្នុងចំណោមយន្តហោះស៊េរី F-35 យន្តហោះចម្បាំងលំដាប់ F-35B ក្នុងមួយគ្រឿងមានតម្លៃជាង ១១៥លានដុល្លារ ខណៈ F-35A វិញមានតម្លៃជិត ៨០លានដុល្លារក្នុងមួយគ្រឿង និង F-35C មានតម្លៃជាង ១០៨លានដុល្លារ ដែលទាំងនេះសុទ្ធសឹងជាផលិតផលរបស់ក្រុមហ៊ុន ឡុកឃីដម៉ាទីន (Lockheed Martin)៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1438 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
93391 នាក់
ខែនេះ :
404914 នាក់
3 ខែនេះ :
1044716 នាក់
សរុប :
5395410 នាក់