ថ្ងៃDonnerstag ទី១៦ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង
Mi,03 Juni 2020 (Time 06:30 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 42នាក់)


ខេត្ត​កំពង់ឆ្នាំង៖នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែ​មិថុនា​ ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភី អភិបាល​រងខេត្ត និងជា​អនុប្រធានអ​ចិន្ត្រៃយ៍​គណៈក​ម្មាធិ​ការប្រយុទ្ធប្រ​ឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង អ​ញ្ជើញជាអធិ​បតីក្នុងវេ​ទិកា​ផ្សព្វ​ផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង​ ដែល​រៀបចំឡើង​ដោយលេ​ខាធិ​កា​រដ្ឋាន គណៈកម្មាធិ​ការប្រ​យុទ្ធប្រឆាំងអំ​ពើជួញដូរមនុស្ស (គ.ខ​.ប.ជ) ខេត្តកំពង់ឆ្នាំង​។​​

ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ​ដោយមាន​ការអញ្ជើញ​ចូលរួមពី​សំណាក់​លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកស្រី មាស សុម៉ាលី ស្នង​ការ​រង​នគរ​បា​ល​ខេត្ត លោក លោកស្រីជាថ្នាក់​ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ​, កម្លាំងសមត្ថកិច្ច, មេភូមិ ចៅសង្កាត់, អាជ្ញាធរ, ក្រុមការងារ​របស់លេ​ខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និង​ប្រជាព​លរដ្ឋ​ជាច្រើនផងដែរ។​

ឆ្លៀតក្នុងឱកាស​នោះដែរ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ក៏បានបញ្ជាក់​ពីគោល​បំណង​ក្នុង​អង្គវេទិកា ក្នុងនោះក្រោមការ​ដឹកនាំចង្អុល​ទិស របស់ឯក​ឧត្តមអភិបាលខេត្ត ដោយយក​ចិត្តទុកដាក់ ជម្រុញ​ពង្រឹងការអនុវត្ត ការងារដល់គណៈកម្មាធិការ ​គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន ក្រុមការ​ងារជំ​នាញអន្តរ មន្ទីរ អង្គភាព បានអនុវត្តការងារបានយ៉ាងល្អ ក្នុងនោះ​លោកជំទាវ​ក៏បានផ្សព្ស​ព្វផ្សា​យ​ដូចជាការក្រើនរំឮ​កបន្ថែមដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធាន​ការ​ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេស​ជំងឺកូវីដ១៩ ដែលកំពុងរីករា​លដាលទូទាំងសកលលោកផងដែរ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមប​ណ្តាស្ថានីយ​ជលសាស្ត្រ​ទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10078 នាក់
ម្សិលមិញ :
10722 នាក់
សប្តាហ៍នេះ :
70766 នាក់
ខែនេះ :
300948 នាក់
3 ខែនេះ :
1012150 នាក់
សរុប :
5061262 នាក់