ថ្ងៃDonnerstag ទី១៦ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
កោះតៃវ៉ាន់​ក្រោមការគ្រប់គ្រងពីលោកស្រី សាយ អ៊ឹង វៃ ប្រធានាធិបតីកោះតៃវ៉ាន់ បានស្នើសុំទិញយន្ដហោះចម្បាំងជាច្រើនគ្រឿងពី​សហរដ្ឋអាមេរិក​ ដើម្បីពង្រឹងវិស័យយោធា ដើម្បីទប់ស្កាត់ ការឈ្លានពានណាមួយពីទីក្រុងប៉េកាំង !!!!
Di,02 Juni 2020 (Time 02:46 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ពេជ្រ សុវិជ្ជា ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 72នាក់)


កោះតៃវ៉ាន់​ក្រោមការគ្រប់គ្រងពីលោកស្រី សាយ អ៊ឹង វៃ ប្រធានាធិបតីកោះតៃវ៉ាន់ បានស្នើសុំទិញយន្ដហោះចម្បាំងជាច្រើនគ្រឿងពី​សហរដ្ឋអាមេរិក​ ដើម្បីពង្រឹងវិស័យយោធា ដើម្បីទប់ស្កាត់ ការឈ្លានពានណាមួយពីទីក្រុងប៉េកាំង !!!!



ប្រែសម្រួលដោយះ លោក ពេជ្រ សុវិជ្ជា
ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រដ្ឋធានីតៃប៉ិកះ


កោះតៃវ៉ាន់ ​បានស្នើសុំ​ទិញអាវុធ ជាផ្លូវការទៅសហរដ្ឋអាមេរិក ឲ្យលក់​យន្តហោះចម្បាំង​សេរីថ្មី​ និង​ទំនើបៗ​ឲ្យខ្លួន​។ តៃវ៉ាន់​ ចង់បាន​សព្វាវុធ​ទំនើបៗ​មកក្នុងដៃ​ ដើម្បី​ការពារខ្លួន​ប្រឆាំងទល់នឹង​ប្រទេសចិន​ ដែល​កំពុងតែ​បង្កើន​ការគំរាមកំហែង​ខ្លាំងឡើង​មកលើតៃវ៉ាន់​។ នេះ បើយោងតាម​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​លោកហ្សែន​ យីមីង (Shen Yi-ming)។



កោះតៃវ៉ាន់​ បានស្នើសុំទិញ​យន្តហោះចម្បាំង​ជាច្រើនគ្រឿង​ពី​អាមេរិក​ ដោយសារតែ​ប្រទេសចិន​បង្កើនកម្លាំង​យោធា​ខ្លាំង ហើយ​តៃវ៉ាន់​កំពុងបារម្ភ​អំពី​សមត្ថភាព​ក្នុងការ​ការពារ​ដែនអាកាស​របស់ខ្លួន​។ តែទោះជាយ៉ាងណាក្តី​ តៃវ៉ាន់​មិនបាន​បញ្ជាក់​លម្អិតទេថា​ ខ្លួន​ចង់ទិញ​យន្តហោះ​ចម្បាំង​ប្រភេទអ្វី​ និង​ប៉ុន្មានគ្រឿង​ឲ្យប្រាកដ​នោះទេ​ តែថា​ វា​សមល្មម​គ្រប់គ្រាន់​ដើម្បី​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន​។

រហូតមកដល់ពេលនេះ​ សហរដ្ឋអាមេរិក​ មិនទាន់​ឆ្លើយតប​នៅឡើយ​ទេថា​ នឹង​លក់​យន្តហោះចម្បាំង​ ទៅតាម​ការស្នើសុំ​របស់​តៃវ៉ាន់​ឬក៏អត់​នោះ​។ ក៏ប៉ុន្តែ​ ក្នុងករណី​ដែល​អាមេរិក​យល់ព្រម​លក់​យន្តហោះចម្បាំង​ទៅឲ្យ​តៃវ៉ាន់​មែននោះ​ អាមេរិក​ប្រាកដជា​មានបញ្ហា​ជាមួយ​ចិន​ជាមិនខាន​។គួរជម្រាបជូនថា​ ទោះបី​ ចិន និងកោះតៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដោយ​ រដ្ឋាភិបាល​ពីរ​ផ្សេងគ្នា​ ចាប់តាំងពី​សង្គ្រាម​បានបិទបញ្ចប់ទៅ​តាំងពីឆ្នាំ​ ១៩៤៩ ​យ៉ាងណាក្តី​ ក៏​ទីក្រុងប៉េកាំង​នៅតែ​ចាត់ទុក ​តៃវ៉ាន់ថា​ជាដែនកោះ​របស់​ខ្លួន​ដដែល​។

ក្រៅពីនេះ​ រដ្ឋាភិបាលចិន​ ដឹកនាំ​ដោយ​លោកស៊ី ជីនពីង​ ថែមទាំង​បានបង្កើនសម្ពាធ​ផ្នែក​ការទូត​ និង​យោធា​ទៅលើ​កោះតៃវ៉ាន់​ទៀតផង​ ចាប់តាំងពី​ប្រធានាធិបតី​ជាតិនិយម​តៃវ៉ាន់​អ្នកស្រីឆៃ អ៊ីងវេន ឡើង​កាន់តំណែង​ក្នុងឆ្នាំ​ ២០១៦ មក​។ ជាក់ស្តែង​ នៅ​មួយរយៈចុងក្រោយនេះ​ ចិន​បានធ្វើ​សមយុទ្ធយោធា​ ជាញឹកញយ​នៅ​ជិត​កោះតៃវ៉ាន់​ និង​ធ្លាប់បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ និងយន្តហោះ​ឈ្លប​យកការណ៍​ ឲ្យហោះ​ជុំវិញ​កោះតៃវ៉ាន់​ជារឿយៗ​ទៀតផង​។



គួរ​កត់​សម្គាល់ថា​ ទោះបីជា​សហរដ្ឋអាមេរិក​ ទទួលស្គាល់​នយោបាយ​ចិន​តែមួយ​ ចាប់តាំងពី​ឆ្នាំ​ ១៩៧៩​ យ៉ាងណាក្តី​ ក៏​អាមេរិក​នៅតែ​ជា​សម្ព័ន្ធមិត្ត​ និងជា​អ្នកលក់អាវុធ​ធំជាងគេបំផុត​ទៅឲ្យ​កោះតៃវ៉ាន់ដែរ​។ ជាក់ស្តែង​ កាលពី​ឆ្នាំទៅមិញ​ សហរដ្ឋអាមេរិក​បានធ្វើឱ្យចិន​បារម្ភ​ និង​ខឹងសម្បា​យ៉ាងខ្លាំង​ អំពី​ផែនការ​លក់សព្វាវុធ​យោធា​ជាច្រើន​ទៅឱ្យ​កោះតៃវ៉ាន់​ ក្នុងតម្លៃ​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​ គឺ​រហូតដល់​ប្រមាណជា​ ៣៣០ លាន​ដុល្លារ។គួរ​រំឭកជូនថា​ សព្វថ្ងៃនេះ​ កោះតៃវ៉ាន់​ មិនមាន​យន្តហោះ​ចម្បាំង​សេរីទំនើបៗ​ ដូចជា​ប្រទេសចិនឡើយ​ ហើយ​យន្តហោះចម្បាំង​ដែល​តៃវ៉ាន់​មាន​ សុទ្ធតែ​ជា​ប្រភេទយន្តហោះ​ សេរី​ទសវត្សរ៍ឆ្នាំ​ ១៩៩០​តែប៉ុណ្ណោះ​៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមប​ណ្តាស្ថានីយ​ជលសាស្ត្រ​ទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9871 នាក់
ម្សិលមិញ :
10722 នាក់
សប្តាហ៍នេះ :
70559 នាក់
ខែនេះ :
300741 នាក់
3 ខែនេះ :
1011943 នាក់
សរុប :
5061055 នាក់